លោកុប្បត្តិ 7:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 គឺនៅឆ្នាំ៦០០ក្នុងអាយុណូអេ ក្នុងថ្ងៃ១៧ខែទី២ ថ្ងៃនោះឯងគ្រប់អស់ទាំងរន្ធទឹកនៅទីជំរៅធំក៏ធ្លាយ ហើយទ្វារទំនប់នៅលើមេឃក៏ត្រូវបើកចេញ Ver Capítuloព្រះគម្ពីរខ្មែរសាកល11 នៅឆ្នាំទីប្រាំមួយរយនៃអាយុរបស់ណូអេ ក្នុងខែទីពីរ ថ្ងៃទី១៧ ក្នុងខែនោះ គឺនៅថ្ងៃនោះឯង ប្រភពទឹកទាំងអស់នៃទីជម្រៅដ៏ធំបានធ្លាយចេញមក ហើយបង្អួចនៃមេឃត្រូវបានបើក Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 នៅឆ្នាំទីប្រាំមួយរយនៃអាយុរបស់លោកណូអេ ក្នុងខែទីពីរ នៅថ្ងៃទីដប់ប្រាំពីរក្នុងខែនោះ គឺនៅថ្ងៃនោះឯង អស់ទាំងរន្ធទឹកផុសចេញពីជម្រៅធំមក ហើយទ្វារមេឃក៏បានបើកចំហដែរ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 ឆ្នាំដែលលោកណូអេមានអាយុប្រាំមួយរយ ក្នុងខែទីពីរ ថ្ងៃទីដប់ប្រាំពីរ គឺនៅថ្ងៃនោះហើយដែលប្រភពទឹកទាំងប៉ុន្មានបានផុសចេញពីទីជម្រៅទឹកមក ហើយទ្វារមេឃក៏បើកចំហដែរ។ Ver Capítuloអាល់គីតាប11 ឆ្នាំដែលណុះហ៍មានអាយុប្រាំមួយរយ ក្នុងខែទីពីរ ថ្ងៃទីដប់ប្រាំពីរ គឺនៅថ្ងៃនោះហើយ ដែលប្រភពទឹកទាំងប៉ុន្មានបានផុសចេញពីទីជម្រៅទឹកមក ហើយទ្វារមេឃក៏បើកចំហដែរ។ Ver Capítulo |
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា តើឯងរាល់គ្នាមិនកោតខ្លាចដល់អញទេឬ តើឯងរាល់គ្នាមិនញាប់ញ័រនៅចំពោះអញទេឬអី ដែលអញបានដាក់ខ្សាច់ធ្វើជាព្រំខណ្ឌសមុទ្រ ដោយបញ្ញត្តដ៏នៅជានិច្ច ដើម្បីមិនឲ្យហូររំលងឡើយ ហើយទោះបើរលកបោកមាត់ច្រាំងគង់តែនឹងឈ្នះមិនបាន ទោះបើឮសន្ធឹកយ៉ាងណា គង់តែនឹងហូររំលងមិនបានដែរ