លោកុប្បត្តិ 47:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 យ៉ូសែបក៏នាំយ៉ាកុប ជាឪពុកខ្លួន ចូលទៅគាល់ផារ៉ោនដែរ ហើយយ៉ាកុបក៏សូមពរថ្វាយដល់ផារ៉ោន Ver Capítuloព្រះគម្ពីរខ្មែរសាកល7 បន្ទាប់មក យ៉ូសែបនាំយ៉ាកុបឪពុករបស់គាត់មក ឲ្យឈរនៅចំពោះផារ៉ោន ហើយយ៉ាកុបក៏ថ្វាយពរផារ៉ោន។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 លោកយ៉ូសែបនាំលោកយ៉ាកុបជាឪពុកចូលទៅគាល់ផារ៉ោនដែរ ហើយលោកយ៉ាកុបក៏ថ្វាយពរដល់ផារ៉ោន។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 លោកយ៉ូសែបនាំលោកយ៉ាកុប ជាឪពុក មកគាល់ព្រះចៅផារ៉ោនដែរ។ លោកយ៉ាកុបបានថ្វាយពរដល់ព្រះរាជា។ Ver Capítuloអាល់គីតាប7 យូសុះនាំយ៉ាកកូប ជាឪពុកមកជួបស្តេចហ្វៀរ៉អ៊ូនដែរ។ យ៉ាកកូបបានជូនពរដល់ស្តេចហ្វៀរ៉អ៊ូន។ Ver Capítulo |
នោះយ៉ូអាប់ក៏ទំលាក់ខ្លួនក្រាបផ្កាប់មុខដល់ដីថ្វាយបង្គំ ព្រមទាំងសូមពរថ្វាយដល់ស្តេច ហើយទូលថា បពិត្រព្រះករុណាជាព្រះអម្ចាស់នៃទូលបង្គំអើយ នៅថ្ងៃនេះ ទូលបង្គំដឹងថា ទូលបង្គំ ជាបាវបំរើទ្រង់ បានប្រកបដោយព្រះគុណនៃទ្រង់ហើយ ដោយទ្រង់បានធ្វើតាមសេចក្ដីសំណូមរបស់ទូលបង្គំ ជាបាវបំរើទ្រង់