លោកុប្បត្តិ 40:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 មានកាល១យប់នោះ នាយពិសេសថ្វាយពែង នឹងមេដុតនំថ្វាយស្តេចស្រុកអេស៊ីព្ទដែលនៅជាប់គុក គេបានយល់សប្តិទាំង២នាក់ ដែលសប្តិនោះមានសំរាយផ្សេងពីគ្នារៀងខ្លួន Ver Capítuloព្រះគម្ពីរខ្មែរសាកល5 បន្ទាប់មក មេអ្នកថ្វាយពែង និងមេអ្នកដុតនំប៉័ងរបស់ស្ដេចអេហ្ស៊ីបដែលជាប់ឃុំឃាំងនៅក្នុងគុក ពួកគេទាំងពីរបានយល់សប្តិឃើញយល់សប្តិ គឺម្នាក់ៗបានយល់សប្តិនៅក្នុងយប់តែមួយ ដែលយល់សប្តិរបស់ពួកគេមានអត្ថន័យរៀងៗខ្លួន។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 មានយប់មួយ មេថ្វាយពែង និងមេដុតនំរបស់ស្តេចស្រុកអេស៊ីព្ទដែលនៅជាប់គុក បានយល់សប្តិទាំងពីរនាក់ ដែលសប្តិនោះមានអត្ថន័យផ្សេងពីគ្នារៀងខ្លួន។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 មានយប់មួយ លោកទាំងពីរ គឺមហាតលិកថ្វាយស្រា និងមហាតលិកថ្វាយនំប៉័ងដែលជាប់ឃុំឃាំងនោះ បានយល់សប្តិរៀងៗខ្លួន តែមានអត្ថន័យប្លែកៗពីគ្នា។ Ver Capítuloអាល់គីតាប5 មានយប់មួយ អ្នកទាំងពីរ គឺមហាតលឹកជូនស្រា និងមហាតលឹកជូននំបុ័ងដែលជាប់ឃុំឃាំងនោះ បានយល់សប្តិរៀងៗខ្លួន តែមានអត្ថន័យប្លែកៗពីគ្នា។ Ver Capítulo |
លំដាប់នោះ ដានីយ៉ែល ដែលមានឈ្មោះថា បេលថិស្សាសារ លោកត្រូវងឿងនៅ១សំទុះ ហើយគំនិតរបស់លោកក៏នាំឲ្យបារម្ភព្រួយ តែស្តេចទ្រង់មានបន្ទូលថា បេលថិស្សាសារអើយ កុំឲ្យសុបិននេះ ឬសេចក្ដីសំរាយបាននាំឲ្យអ្នកបារម្ភព្រួយឡើយ នោះបេលថិស្សាសារទូលតបថា បពិត្រព្រះអម្ចាស់ជីវិតនៃទូលបង្គំ សូមឲ្យសុបិននេះបានកើតដល់ពួកអ្នកដែលស្អប់ទ្រង់វិញចុះ ហើយសេចក្ដីសំរាយបានដល់ពួកសត្រូវរបស់ទ្រង់ដែរ