លោកុប្បត្តិ 4:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 នោះកាអ៊ីនក៏ចេញពីចំពោះព្រះយេហូវ៉ា ទៅនៅឯស្រុកណូឌ ខាងកើតអេដែនទៅ Ver Capítuloព្រះគម្ពីរខ្មែរសាកល16 បន្ទាប់មក កាអ៊ីនក៏ចេញពីចំពោះព្រះយេហូវ៉ា ហើយទៅរស់នៅក្នុងដែនដីណូឌ នៅខាងកើតអេដែន។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 បន្ទាប់មក កាអ៊ីនក៏ចេញពីព្រះយេហូវ៉ា ទៅនៅស្រុកណូឌ ខាងកើតស្រុកអេដែន។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 បន្ទាប់មកទៀត លោកកាអ៊ីនបានចាកចេញឆ្ងាយពីព្រះភ័ក្ត្រ របស់ព្រះអម្ចាស់ ទៅរស់នៅឯស្រុកណូដ ដែលស្ថិតនៅខាងកើតស្រុកអេដែន។ Ver Capítuloអាល់គីតាប16 បន្ទាប់មកទៀត កបេលបានចាកចេញឆ្ងាយពី អុលឡោះទៅរស់នៅឯស្រុកណូដ ដែលស្ថិតនៅខាងកើតស្រុកអេដែន។ Ver Capítulo |
ប៉ុន្តែយ៉ូណាស លោកក្រោកឡើង រត់ទៅឯក្រុងតើស៊ីសវិញ ដើម្បីឲ្យរួចពីព្រះភក្ត្រនៃព្រះយេហូវ៉ា គឺលោកចុះទៅដល់ក្រុងយ៉ុបប៉េបានប្រទះនឹងនាវា១ ដែលរៀបចេញទៅឯក្រុងតើស៊ីស នោះលោកចេញប្រាក់ជាដំឡៃជិះ រួចក៏ចុះនាវានោះ ដើម្បីទៅឯតើស៊ីសជាមួយនឹងគេ ឲ្យរួចពីព្រះភក្ត្រព្រះយេហូវ៉ា។