លោកុប្បត្តិ 26:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤28 គេឆ្លើយតបថា យើងបានឃើញជាក់ច្បាស់ថា ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងអ្នក បានជាយើងបាននិយាយគ្នាថា គួរឲ្យយើងតាំងសម្បថចំពោះគ្នាទៅវិញទៅមក ឥឡូវ យើងសូមតាំងសញ្ញានឹងអ្នកថា Ver Capítuloព្រះគម្ពីរខ្មែរសាកល28 ពួកទ្រង់ឆ្លើយថា៖ “ពួកយើងបានឃើញច្បាស់ថាព្រះយេហូវ៉ាបានគង់នៅជាមួយអ្នក ដូច្នេះពួកយើងបាននិយាយគ្នាថា គួរមានសម្បថមួយរវាងពួកយើង និងអ្នក។ ចូរឲ្យពួកយើងចុះសន្ធិសញ្ញាមួយជាមួយអ្នកថា Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦28 ពួកគេឆ្លើយតបថា៖ «យើងបានឃើញច្បាស់ហើយថា ព្រះយេហូវ៉ាគង់នៅជាមួយអ្នកមែន ដូច្នេះហើយបានជាយើងគិតថា គួរតែយើងមានសម្បថចំពោះគ្នាទៅវិញទៅមក ហើយសូមឲ្យយើងបានតាំងសញ្ញាជាមួយអ្នកថា Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥28 ព្រះបាទអប៊ីម៉ាឡិច និងអស់អ្នកដែលមកជាមួយស្ដេចតបទៅលោកវិញថា៖ «យើងសង្កេតឃើញថា ព្រះអម្ចាស់ពិតជាគង់ជាមួយលោកមែន។ ហេតុនេះហើយបានជាយើងគិតគ្នាថា យើងគួរតែធ្វើកិច្ចសន្យាមួយ ដោយយើងចងសម្ពន្ធមេត្រីជាមួយគ្នា។ Ver Capítuloអាល់គីតាប28 ស្តេចអប៊ីម៉ាឡិច និងអស់លោកដែលមកជាមួយស្តេច តបទៅគាត់វិញថា៖ «យើងសង្កេតឃើញថា អុលឡោះតាអាឡាពិតជានៅជាមួយអ្នកមែន។ ហេតុនេះហើយបានជាយើងគិតគ្នាថា យើងគួរតែធ្វើកិច្ចសន្យាមួយ ដោយយើងចងសម្ពន្ធមេត្រីជាមួយគ្នា។ Ver Capítulo |
ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា កំរៃនៃស្រុកអេស៊ីព្ទ ហើយផលចំរើននៃពួកអេធីយ៉ូពី នឹងពួកសេបា ជាមនុស្សមានមាឌធំ នោះនឹងមកឯឯង ហើយខ្លួនគេនឹងបានជារបស់ផងឯងដែរ គេនឹងដើរតាមក្រោយឯង គេនឹងឆ្លងមកទាំងជាប់ច្រវាក់ ហើយទំលាក់ខ្លួនក្រាបចុះអង្វរចំពោះឯង ដោយពាក្យថា ព្រះទ្រង់គង់ជាមួយនឹងលោកជាពិត គ្មានព្រះឯណាទៀតក្រៅពីទ្រង់ឡើយ