លោកុប្បត្តិ 21:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 ហើយថយទៅអង្គុយប្រឈមមុខនឹងវា ចំងាយទី១ជួរធ្នូ ដោយគិតថា កុំឲ្យអញឃើញកូនស្លាប់ឡើយ ដូច្នេះ នាងក៏អង្គុយប្រឈមមុខនឹងកូន ស្រែកយំឡើង Ver Capítuloព្រះគម្ពីរខ្មែរសាកល16 ហើយទៅអង្គុយតែម្នាក់ឯងទាំងបែរមុខទៅកូន ចម្ងាយប្រមាណមួយបាញ់ធ្នូ ដ្បិតនាងគិតថា៖ “កុំឲ្យខ្ញុំឃើញការស្លាប់របស់កូននេះឡើយ”។ ដូច្នេះ នាងក៏អង្គុយបែរមុខទៅកូន ហើយបន្លឺសំឡេងឡើង ទាំងយំសោក។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 ហើយទៅអង្គុយទល់មុខកូន ចម្ងាយមួយសន្ទុះបាញ់ធ្នូ ដោយគិតថា៖ «ខ្ញុំមិនចង់ឃើញកូនស្លាប់នៅនឹងមុខឡើយ»។ ដូច្នេះ កាលនាងអង្គុយទល់មុខកូន នាងក៏ឡើងសំឡេងស្រែកយំ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 រួចនាងទៅអង្គុយដាច់ឡែកពីកូន ចម្ងាយប្រមាណមួយសន្ទុះព្រួញ ដ្បិតនាងពោលថា៖ «ខ្ញុំមិនចង់ឃើញកូនស្លាប់នៅមុខខ្ញុំឡើយ!»។ ដូច្នេះ នាងក៏អង្គុយដាច់ឡែកពីកូន ហើយចាប់ផ្ដើមទ្រហោយំ។ Ver Capítuloអាល់គីតាប16 រួចនាងទៅអង្គុយដាច់ឡែកពីកូន ចម្ងាយប្រមាណមួយសន្ទុះព្រួញ ដ្បិតនាងពោលថា៖ «ខ្ញុំមិនចង់ឃើញកូនស្លាប់នៅមុខខ្ញុំឡើយ!»។ ដូច្នេះ នាងក៏អង្គុយដាច់ឡែកពីកូន ហើយចាប់ផ្តើមទ្រហោយំ។ Ver Capítulo |
តែនាងឆ្លើយថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ា ជាព្រះនៃអ្នកដ៏មានព្រះជន្មរស់នៅថា ខ្ញុំគ្មាន១ដុំឡើយ មានតែម្សៅ១ក្តាប់នៅក្នុងខាប់ នឹងប្រេងបន្តិចបន្តួចនៅដបប៉ុណ្ណោះ មើលនែ ខ្ញុំកំពុងតែរើសរំកាច់ឈើ២នេះ ដើម្បីចូលទៅចំអិនសំរាប់ខ្ញុំនឹងកូន យើងនឹងបរិភោគតែប៉ុណ្ណោះ រួចស្លាប់ទៅ
អញនឹងធ្វើបុណ្យទាំងប៉ុន្មានរបស់ឯងរាល់គ្នាទៅជាការយំសោក ហើយឲ្យបទចំរៀងរបស់ឯងរាល់គ្នាទៅជាពាក្យទំនួញវិញ អញនឹងធ្វើឲ្យគ្រប់ទាំងចង្កេះបានស្លៀកដោយសំពត់ធ្មៃ ហើយគ្រប់ទាំងក្បាលបានត្រងោលផង អញនឹងធ្វើឲ្យមានការយំសោក ដូចជាការយំសោកនឹងកូនតែមួយ ឯចុងបំផុតនៃការនោះនឹងត្រូវជាថ្ងៃយ៉ាងល្វីង។
អញនឹងចាក់និស្ស័យមកលើពួកវង្សដាវីឌ នឹងពួកអ្នកនៅក្រុងយេរូសាឡិម ឲ្យគេមានចិត្តប្រកបដោយគុណ នឹងសេចក្ដីទូលអង្វរ នោះគេនឹងគន់មើលអ្នកដែលគេបានចាក់ ហើយគេនឹងយំសោកនឹងអ្នកនោះ ដូចជាយំសោកនឹងកូនខ្លួនតែមួយ គេនឹងយំខ្សឹកខ្សួលនឹងអ្នកនោះដូចជាយំនឹងកូនច្បងរបស់ខ្លួន