លោកុប្បត្តិ 18:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤27 រួចអ័ប្រាហាំគាត់ទូលថា មើល ឥឡូវទូលបង្គំបានផ្តើមទូលនឹងព្រះអម្ចាស់ដែលទូលបង្គំជាធូលីដី ហើយជាផេះទទេ Ver Capítuloព្រះគម្ពីរខ្មែរសាកល27 អ័ប្រាហាំទូលតបថា៖ “មើល៍! ទូលបង្គំហ៊ានទូលព្រះអម្ចាស់នៃទូលបង្គំ ទោះបីទូលបង្គំជាធូលីដី និងជាផេះក៏ដោយ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦27 លោកអ័ប្រាហាំទូលថា៖ «សូមអភ័យទោសដល់ទូលបង្គំដែលហ៊ានតវ៉ាជាមួយព្រះអម្ចាស់ ដែលទូលបង្គំជាធូលីដី ហើយជាផេះប៉ុណ្ណោះ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥27 លោកអប្រាហាំទូលសាជាថ្មីថា៖ «ទូលបង្គំគ្រាន់តែជាធូលីដី និងជាផេះប៉ុណ្ណោះ សូមមេត្តាអភ័យទោសដល់ទូលបង្គំ ដែលហ៊ានតវ៉ាជាមួយព្រះអម្ចាស់បែបនេះ។ Ver Capítuloអាល់គីតាប27 អ៊ីព្រហ៊ីមមានប្រសាសន៍សាជាថ្មីថា៖ «ខ្ញុំគ្រាន់តែជាធូលីដី និងជាផេះប៉ុណ្ណោះ សូមមេត្តាអភ័យទោសដល់ខ្ញុំ ដែលហ៊ានតវ៉ាជាមួយអុលឡោះជាអម្ចាស់បែបនេះ។ Ver Capítulo |