Biblia Todo Logo
La Biblia Online

- Anuncios -




លោកុ‌ប្បត្តិ 16:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 នោះ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ទៅ​នាង​ថា ចូរ​វិល​ទៅ​ឯ​ចៅហ្វាយ​ឯង​វិញ​ទៅ ហើយ​ចុះ​ចូល​នឹង​អំណាច​របស់​គាត់​វិញ

Ver Capítulo Copiar

ព្រះគម្ពីរខ្មែរសាកល

9 ទូតសួគ៌​របស់​ព្រះយេហូវ៉ា​និយាយ​នឹង​នាង​ថា​៖ “ចូរ​ត្រឡប់ទៅ​ឯ​ចៅហ្វាយស្រី​របស់នាង​វិញ ហើយ​ចុះចូល​នៅក្រោម​អំណាច​របស់គាត់​ចុះ”។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ទេវតា​របស់​ព្រះ‌យេហូវ៉ា​ពោល​ទៅ​នាង​ថា៖ «ចូរ​វិល​ត្រឡប់​ទៅ​រក​ចៅ‌ហ្វាយ​របស់​នាង​វិញ ហើយ​ចុះ​ចូល​នឹង​គាត់​ទៅ»។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ទេវតា​របស់​ព្រះ‌អម្ចាស់​ពោល​ទៅ​នាង​ថា៖ «ចូរ​វិល​ត្រឡប់​ទៅ​ផ្ទះ​ម្ចាស់​របស់​នាង​វិញ ហើយ​ស្ដាប់​បង្គាប់​គាត់​ទៅ»។

Ver Capítulo Copiar

អាល់គីតាប

9 ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​ពោល​ទៅ​នាង​ថា៖ «ចូរ​វិល​ត្រឡប់​ទៅ​ផ្ទះ​ចៅ‌ហ្វាយ​របស់​នាង​វិញ ហើយ​ស្តាប់​បង្គាប់​គាត់​ទៅ»។

Ver Capítulo Copiar




លោកុ‌ប្បត្តិ 16:9
9 Referencias Cruzadas  

ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​មាន​បន្ទូល​ទៅ​នាង​ថា អញ​នឹង​ចំរើន​ពូជ​ឯង ឲ្យ​មាន​សន្ធឹក​ឥត​គណនា


នោះ​អាប់រ៉ាម​គាត់​ឆ្លើយ​នឹង​សារ៉ាយ​ថា មើល បាវ​ស្រី​ឯង​វា​នៅ​ក្នុង​អំណាច​របស់​ឯង​ស្រាប់​ហើយ ចូរ​ប្រព្រឹត្ត​នឹង​វា​តាម​តែ​ឯង​គិត​ឃើញ​ថា​យ៉ាង​ណា​ស្រួល​ចុះ នោះ​សារ៉ាយ​ក៏​ប្រព្រឹត្ត​នឹង​នាង​ដោយ​តឹង‌រ៉ឹង​ណាស់ បាន​ជា​នាង​រត់​ចេញ​ពី​គាត់​ទៅ។


ទ្រង់​មាន​បន្ទូល​សួរ​ថា នែ​ហាការ បាវ​សារ៉ាយ​អើយ តើ​ឯង​មក​ពី​ណា ហើយ​គិត​ទៅ​ឯ​ណា​ហ្នឹង នាង​ទូល​ឆ្លើយ​នឹង​ទេវតា​ថា ខ្ញុំ​ម្ចាស់​រត់​ចេញ​ពី​សារ៉ាយ​ជា​ចៅហ្វាយ​របស់​ខ្ញុំ​ម្ចាស់​មក


បើ​អ្នក​គ្រប់‌គ្រង​កើត​មាន​ចិត្ត​មួម៉ៅ​នឹង​ឯង នោះ​កុំ​ឲ្យ​ថយ​ចេញ​ពី​ទី​របស់​ឯង​ឡើយ ពី​ព្រោះ​សេចក្ដី​សំឡូត​រមែង​រំងាប់​ទោស​យ៉ាង​ធំ។


ហើយ​ទាំង​ចំណុះ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌គ្រីស្ទ។


ចូរ​ឲ្យ​ពួក​បាវ​បំរើ​ចុះ​ចូល​នឹង​ចៅហ្វាយ​ខ្លួន ទាំង​ផ្គាប់​ចិត្ត​ក្នុង​គ្រប់​ការ​ទាំង​អស់ ឥត​ប្រកែក


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos