Biblia Todo Logo
La Biblia Online

- Anuncios -




លោកុ‌ប្បត្តិ 12:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 អាប់រ៉ាម​ក៏​ចេះ​តែ​ដើរ​ដំណើរ​ទៅ​ឯ​ត្បូង​ទៀត។

Ver Capítulo Copiar

ព្រះគម្ពីរខ្មែរសាកល

9 បន្ទាប់មក អាប់រ៉ាម​ក៏​បន្តដំណើរ​ទៅ​ណេកិប​។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 បន្ទាប់​មក លោក​អាប់‌រ៉ាម​ក៏​ចេះ​តែ​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​តំបន់​ណេកិប​ទៀត។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 លោក​បន្ត​ដំណើរ​ពី​កន្លែង​មួយ ទៅ​កន្លែង​មួយ ឆ្ពោះ​ទៅ​កាន់​តំបន់​ណេកិប។

Ver Capítulo Copiar

អាល់គីតាប

9 គាត់​បន្ត​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ឆ្ពោះ​ទៅ​កាន់​តំបន់​ណេកិប។

Ver Capítulo Copiar




លោកុ‌ប្បត្តិ 12:9
10 Referencias Cruzadas  

នោះ​អាប់រ៉ាម​ក៏​ចេញ​ពី​ស្រុក​អេស៊ីព្ទ ឡើង​ទៅ​ឯ​ស្រុក​ត្បូង ព្រម​ទាំង​ប្រពន្ធ នឹង​ទ្រព្យ​សម្បត្តិ​ទាំង​អស់ ហើយ​ឡុត​ដែរ


គាត់​ដើរ​ដំណើរ​ពី​ស្រុក​ត្បូង រហូត​ទៅ​ដល់​បេត-អែល ត្រង់​កន្លែង​ដែល​គាត់​បាន​ដំឡើង​ត្រសាល​កាល​ពី​ដើម គឺ​នៅ​កណ្តាល​បេត-អែល​នឹង​អៃយ


ឯ​អ័ប្រា‌ហាំ គាត់​ចេញ​ពី​ទី​នោះ​ធ្វើ​ដំណើរ​ទៅ​ឯ​ស្រុក​ត្បូង គាត់​តាំង​ទី​លំនៅ​ត្រង់​កេរ៉ា នា​កណ្តាល​កាដេស​នឹង​ស៊ើរ


កាល​ព្រះ‌ទ្រង់​បាន​ធ្វើ​ឲ្យ​ទូលបង្គំ​ដើរ​ចាក​ចោល​ផ្ទះ​ឪពុក​មក នោះ​ទូលបង្គំ​បាន​និយាយ​នឹង​នាង​ថា ត្រូវ​ឲ្យ​ឯង​អាណិត​ដល់​អញ​យ៉ាង​នេះ គឺ​នៅ​កន្លែង​ណា​ដែល​យើង​ទៅ នោះ​ត្រូវ​និយាយ​ពី​អញ​ថា​ជា​បង​ឯង


ឯ​អ៊ីសាក គាត់​ដើរ​មក​តាម​ផ្លូវ​ដែល​មក​ពី​អណ្តូង​ឡាហាយ-រយ ដ្បិត​គាត់​នៅ​ស្រុក​ត្បូង


គេ​ជា​អ្នក​ដើរ​ចុះ​ឡើង ពី​នគរ​១​ទៅ​នគរ​១ ហើយ​ពី​ស្រុក​១​ទៅ​ដល់​សាសន៍​១​ទៀត


នេះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់ ពី​ពួក​សត្វ​នៅ​ស្រុក​ត្បូង គេ​ផ្ទុក​ទ្រព្យ​របស់​គេ​នៅ​លើ​ខ្នង​លា​ស្ទាវ ហើយ​ផ្ទុក​សម្បត្តិ​របស់​គេ នៅ​លើ​បូក​សត្វ​អូដ្ឋ ដឹក‌នាំ​កាត់​ស្រុក​ដែល​មាន​សេចក្ដី​លំបាក នឹង​សេចក្ដី​ថប់​ព្រួយ ជា​ទី​មាន​សិង្ហ​ញី សិង្ហ​ឈ្មោល ពស់‌វែក នឹង​ពស់​ភ្លើង​ហោះ ដើម្បី​ទៅ​ឯ​សាសន៍​មួយ ដែល​នឹង​គ្មាន​ប្រយោជន៍​ដល់​គេ​សោះ


ម៉ូសេ​ចាត់​អ្នក​ទាំង​នោះ​ឲ្យ​ទៅ​សង្កេត​មើល​ក្នុង​ស្រុក​កាណាន ដោយ​ពាក្យ​ថា ត្រូវ​ចូល​ទៅ​តាម​ផ្លូវ​ពី​ខាង​ត្បូង​នេះ ឡើង​ទៅ​ឯ​ស្រុក​ភ្នំ


ដូច្នេះ ចូរ​នាំ​គ្នា​ចេញ​ទៅ​ចុះ ហើយ​ធ្វើ​ដំណើរ​ទៅ​ឯ​ស្រុក​ភ្នំ​របស់​សាសន៍​អាម៉ូរី នឹង​អស់​ទាំង​កន្លែង​ជិត​ខាង​ស្រុក​នោះ​ទៅ គឺ​ជា​ស្រុក​វាល ស្រុក​ភ្នំ ស្រុក​ទំនាប ស្រុក​ត្បូង ស្រុក​ក្បែរ​សមុទ្រ នឹង​ស្រុក​របស់​សាសន៍​កាណាន ហើយ​នៅ​ភ្នំ​ល្បាណូន រហូត​ទៅ​ដល់​ទន្លេ​ធំ គឺ​ជា​ទន្លេ​អ៊ើប្រាត


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos