Biblia Todo Logo
La Biblia Online

- Anuncios -




លោកុ‌ប្បត្តិ 12:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 អាប់រ៉ាម​ក៏​ចេញ​ទៅ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់ ឡុត​ក៏​ទៅ​ជា​មួយ​ដែរ កាល​អាប់រ៉ាម​ចេញ​ពី​ខារ៉ាន​ទៅ នោះ​គាត់​អាយុ​បាន​៧៥​ឆ្នាំ​ហើយ

Ver Capítulo Copiar

ព្រះគម្ពីរខ្មែរសាកល

4 ដូច្នេះ អាប់រ៉ាម​ក៏​ចេញដំណើរទៅ ដូចដែល​ព្រះយេហូវ៉ា​បាន​មានបន្ទូល​នឹង​គាត់ ហើយ​ឡុត​ក៏​ទៅ​ជាមួយ​គាត់​ដែរ​។ អាប់រ៉ាម​មាន​អាយុ​ចិតសិបប្រាំ​ឆ្នាំ ពេល​គាត់​ចាកចេញ​ពី​ហារ៉ាន​។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ដូច្នេះ លោក​អាប់‌រ៉ាម​ក៏​ចេញ​ទៅ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់ ហើយ​ឡុត​ក៏​ទៅ​ជា‌មួយ​ដែរ។ កាល​អាប់‌រ៉ាម​ចេញ​ពី​ស្រុក​ខារ៉ាន​ទៅ លោក​មាន​អាយុ​ចិតសិប​ប្រាំ​ឆ្នាំ។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 លោក​អាប់រ៉ាម​ក៏​ចេញ​ដំណើរ​ទៅ តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ហើយ​លោក​ឡុត​ក៏​ទៅ​ជា​មួយ​លោក​ដែរ។

Ver Capítulo Copiar

អាល់គីតាប

4 អ៊ីប្រាំ​ក៏​ចេញ​ដំណើរ​ទៅ តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា ហើយ​ឡូត​ក៏​ទៅ​ជា​មួយ​គាត់​ដែរ។

Ver Capítulo Copiar




លោកុ‌ប្បត្តិ 12:4
10 Referencias Cruzadas  

នេះ​ជា​ដំណ​វង្ស​របស់​ថេរ៉ាៗ​បង្កើត​អាប់រ៉ាម ណាឃរ នឹង​ហារ៉ាន ហើយ​ហារ៉ាន​បង្កើត​ឡុត


ថេរ៉ា​គាត់​យក​អាប់រ៉ាម កូន​គាត់ ឡុត​ជា​កូន​ហារ៉ាន​ត្រូវ​ជា​ចៅ​គាត់ ហើយ​សារ៉ាយ​ជា​កូន​ប្រសា គឺ​ប្រពន្ធ​អាប់រ៉ាម​កូន​គាត់ នាំ​គ្នា​ចេញ​ពី​អ៊ើរ​ស្រុក​ខាល់ដេ ដើម្បី​នឹង​ទៅ​ឯ​ស្រុក​កាណាន លុះ​បាន​ទៅ​ដល់​ខារ៉ាន​ហើយ នោះ​ក៏​តាំង​ទី​លំនៅ​នៅ​ទី​នោះ


ឯ​ឡុត​ដែល​ទៅ​ជា​មួយ​នឹង​អាប់រ៉ាម គាត់​ក៏​មាន​ហ្វូង​ចៀម ហ្វូង​គោ នឹង​ត្រសាល​ជា​ច្រើន​ដែរ


គ្រា​ដែល​ហាការ​បាន​បង្កើត​អ៊ីស‌ម៉ាអែល នោះ​អាប់រ៉ាម​គាត់​អាយុ​បាន​៨៦​ឆ្នាំ​ហើយ។


រួច​សារ៉ាយ​ប្រពន្ធ​អាប់រ៉ាម​ក៏​ឲ្យ​ហាការ​ជា​សាសន៍​អេស៊ីព្ទ បាវ​ខ្លួន ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​ប្ដី​ទៅ ក្នុង​ពេល​ក្រោយ​ដែល​អាប់រ៉ាម​បាន​នៅ​ស្រុក​កាណាន​១០​ឆ្នាំ​ហើយ


រីឯ​ចំនួន​ឆ្នាំ​អាយុ​របស់​អ័ប្រា‌ហាំ ដែល​គាត់​រស់​នៅ​រួម​ទាំង​អស់​បាន​១៧៥​ឆ្នាំ


ឯ​យ៉ាកុប គាត់​ចេញ​ពី​បៀរ-សេបា ទៅ​ឯ​ខារ៉ាន


នោះ​លោក​ក៏​ចេញ​ពី​ស្រុក​របស់​សាសន៍​ខាល់ដេ ទៅ​នៅ​ស្រុក​ខារ៉ាន​ទៅ លុះ​ក្រោយ​ដែល​ឪពុក​លោក​ស្លាប់​ហើយ នោះ​ទ្រង់​ផ្លាស់​លោក​ពី​ទី​នោះ ឲ្យ​មក​នៅ​ស្រុក ដែល​លោក​រាល់​គ្នា​នៅ​សព្វ​ថ្ងៃ​នេះ​វិញ


ដោយ‌សារ​សេចក្ដី​ជំនឿ កាល​ព្រះ​បាន​ហៅ​លោក​អ័ប្រា‌ហាំ នោះ​លោក​ក៏​បាន​ស្តាប់​បង្គាប់ លោក​ចេញ​ទៅ​ឯ​កន្លែង​ដែល​ត្រូវ​ទទួល​ជា​មរដក គឺ​ចេញ​ទៅ​ឥត​មាន​ដឹង​ជា​ទៅ​ឯ​ណា​ទេ


ហើយ​លោក​បាន​ទទួល​សេចក្ដី​សន្យា​នោះ ដោយ​ព្រោះ​លោក​មាន​សេចក្ដី​អត់‌ធន់​ជា​យូរ


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos