ម៉ាថាយ 6:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ដូច្នេះ កាលណាអ្នកធ្វើទាន នោះកុំឲ្យផ្លុំត្រែនៅមុខអ្នក ដូចពួកមានពុត ដែលប្រព្រឹត្តនៅក្នុងសាលាប្រជុំ ហើយតាមផ្លូវ ដើម្បីឲ្យបានមនុស្សលោកសរសើរខ្លួននោះឡើយ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គេបានរង្វាន់គេហើយ Ver Capítuloព្រះគម្ពីរខ្មែរសាកល2 ដូច្នេះ កាលណាអ្នកចែកទាន កុំផ្លុំត្រែនៅពីមុខអ្នកឡើយ ដូចដែលពួកមនុស្សមានពុតធ្វើនៅក្នុងសាលាប្រជុំ និងនៅតាមផ្លូវ ដើម្បីទទួលការលើកតម្កើងសិរីរុងរឿងពីមនុស្ស។ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ពួកគេបានទទួលរង្វាន់របស់ពួកគេហើយ។ Ver CapítuloKhmer Christian Bible2 ដូច្នេះ ពេលអ្នកចែកទាន ចូរកុំផ្លុំត្រែ ដើម្បីចេញមុខ ដូចជាពួកមនុស្សមានពុតបានធ្វើនៅក្នុងសាលាប្រជុំ និងនៅតាមផ្លូវ ដើម្បីឲ្យគេសរសើរខ្លួននោះទេ។ ខ្ញុំបា្រប់អ្នករាល់គ្នាជាបា្រកដថា គេមានរង្វាន់របស់គេហើយ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ដូច្នេះ ពេលណាអ្នកធ្វើទាន ចូរកុំផ្លុំត្រែនៅពីមុខអ្នក ដូចមនុស្សមានពុតធ្វើនៅក្នុងសាលាប្រជុំ និងនៅតាមផ្លូវ ដើម្បីឲ្យមនុស្សសរសើរខ្លួននោះឡើយ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គេបានទទួលរង្វាន់របស់គេហើយ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ពេលណាអ្នកធ្វើទានដល់ជនក្រីក្រ កុំស្រែកប្រកាសក្ដែងៗដូចពួកមានពុតតែងធ្វើនៅក្នុងសាលាប្រជុំ* ឬនៅតាមដងផ្លូវ ដើម្បីឲ្យមនុស្សម្នាកោតសរសើរនោះឡើយ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាឲ្យដឹងច្បាស់ថា អ្នកទាំងនោះបានទទួលរង្វាន់របស់គេហើយ។ Ver Capítuloអាល់គីតាប2 ពេលណាអ្នកធ្វើទានដល់ជនក្រីក្រ កុំស្រែកប្រកាសក្ដែងៗដូចពួកមានពុតតែងធ្វើនៅក្នុងសាលាប្រជុំ ឬនៅតាមដងផ្លូវ ដើម្បីឲ្យមនុស្សម្នាកោតសរសើរនោះឡើយ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាឲ្យដឹងច្បាស់ថា អ្នកទាំងនោះបានទទួលរង្វាន់របស់គេហើយ។ Ver Capítulo |
ដូច្នេះព្រះអម្ចាស់ទ្រង់នឹងមិនរីករាយចំពោះពួកកំឡោះគេឡើយ ក៏មិនអាសូរករុណាចំពោះពួកកំព្រា នឹងពួកស្រីមេម៉ាយរបស់គេដែរ ពីព្រោះគ្រប់គ្នាជាអ្នកទមិលល្មើស ហើយជាអ្នកប្រព្រឹត្តលាមកអាក្រក់ គ្រប់ទាំងមាត់ក៏បញ្ចេញ សុទ្ធតែសេចក្ដីចំកួត ប៉ុន្តែ ទោះបើធ្វើទោសជាច្រើនម៉្លេះក៏ដោយ គង់តែសេចក្ដីខ្ញាល់របស់ទ្រង់មិនទាន់បែរចេញនៅឡើយ គឺព្រះហស្តទ្រង់នៅតែលូកមកទៀត។
បើអ្នកណាអធិប្បាយ នោះត្រូវតែអធិប្បាយ ដូចជាអ្នកដែលបញ្ចេញព្រះបន្ទូលនៃព្រះ ហើយបើអ្នកណាបំរើ នោះត្រូវបំរើដោយកំឡាំងដែលព្រះប្រទានឲ្យ ដើម្បីឲ្យព្រះបានថ្កើងឡើងក្នុងគ្រប់ការទាំងអស់ ដោយសារព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់មានសិរីល្អ នឹងព្រះចេស្តានៅអស់កល្បជានិច្ចរៀងរាបតទៅ អាម៉ែន។