ពួកចៅហ្វាយ 7:25 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤25 គេចាប់បានមេទាំង២របស់សាសន៍ម៉ាឌាន គឺអូរិប១ សៀប១ គេបានសំឡាប់អូរិបនៅត្រង់ថ្មរបស់អូរិប ហើយសៀបនៅត្រង់ធុងគាបផ្លែទំពាំងបាយជូររបស់សៀប ក៏ដេញតាមពួកម៉ាឌានទៅទៀត រួចនាំយកក្បាលរបស់អូរិប នឹងសៀបនោះមកជូនដល់គេឌាន នៅខាងទន្លេយ័រដាន់។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦25 គេចាប់បានមេដឹកនាំទាំងពីររបស់សាសន៍ម៉ាឌាន គឺអូរិប សៀប។ គេបានសម្លាប់អូរិប នៅត្រង់ថ្មរបស់អូរិប ហើយគេសម្លាប់សៀប នៅត្រង់ធុងគាបផ្លៃទំពាំងបាយជូររបស់សៀប។ បន្ទាប់មក គេដេញតាមពួកម៉ាឌានបន្តទៀត រួចគេយកក្បាលរបស់អូរិប និងសៀប មកជូនគេឌាន នៅត្រើយម្ខាងទន្លេយ័រដាន់។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥25 ពួកគេចាប់បានមេដឹកនាំរបស់ជនជាតិម៉ាឌានទាំងពីរនាក់ គឺអូរិប និងសៀប។ គេសម្លាប់អូរិបនៅត្រង់ថ្មរបស់អូរិប ហើយសម្លាប់សៀប នៅត្រង់ធុងគាបផ្លែទំពាំងបាយជូររបស់សៀប។ បន្ទាប់មក ពួកគេដេញតាមជនជាតិម៉ាឌានបន្តទៅទៀត រួចហើយគេយកក្បាលរបស់អូរិប និងសៀប ពីត្រើយម្ខាងទន្លេយ័រដាន់ មកជូនលោកគេឌាន។ Ver Capítuloអាល់គីតាប25 ពួកគេចាប់បានមេដឹកនាំរបស់ជនជាតិម៉ាឌានទាំងពីរនាក់ គឺអូរិប និងសៀប។ គេសម្លាប់អូរិបនៅត្រង់ថ្មរបស់អូរិប ហើយសម្លាប់សៀប នៅត្រង់ធុងគាបផ្លែទំពាំងបាយជូររបស់សៀប។ បន្ទាប់មក ពួកគេដេញតាមជនជាតិម៉ាឌានបន្តទៅទៀត រួចហើយគេយកក្បាលរបស់អូរិប និងសៀប ពីត្រើយម្ខាងទន្លេយ័រដាន់មកជូនលោកគេឌាន។ Ver Capítulo |