ពួកចៅហ្វាយ 19:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 ខ្ញុំប្របាទមានចំបើង នឹងស្មៅសំរាប់លា ហើយមាននំបុ័ង នឹងស្រាទំពាំងបាយជូរសំរាប់ខ្លួន នឹងនាងស្រីនេះ ព្រមទាំងអ្នកកំឡោះដែលនៅជាមួយនឹងយើងខ្ញុំប្របាទនេះផង យើងខ្ញុំមិនមានខ្វះអ្វីទេ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 យើងខ្ញុំមានចំបើង មានស្មៅសម្រាប់លា ហើយមាននំបុ័ង និងស្រាទំពាំងបាយជូរសម្រាប់ខ្លួនខ្ញុំបាទផ្ទាល់ ព្រមទាំងស្ត្រី និងអ្នកលោះដែលនៅជាមួយខ្ញុំបាទហើយ យើងខ្ញុំមិនត្រូវការអ្វីទៀតទេ»។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 យើងខ្ញុំមានចំបើង និងស្មៅសម្រាប់សត្វលា ព្រមទាំងនំប៉័ង និងស្រាទំពាំងបាយជូរសម្រាប់ខ្លួនខ្ញុំផ្ទាល់ ប្រពន្ធខ្ញុំ និងអ្នកបម្រើរបស់ខ្ញុំទៀតផង គឺយើងខ្ញុំពុំត្រូវការអ្វីសោះឡើយ»។ Ver Capítuloអាល់គីតាប19 យើងខ្ញុំមានចំបើង និងស្មៅសម្រាប់សត្វលា ព្រមទាំងនំបុ័ង និងស្រាទំពាំងបាយជូរសម្រាប់ខ្លួនខ្ញុំផ្ទាល់ប្រពន្ធខ្ញុំ និងអ្នកបម្រើរបស់ខ្ញុំទៀតផង គឺយើងខ្ញុំពុំត្រូវការអ្វីសោះឡើយ»។ Ver Capítulo |