ពួកចៅហ្វាយ 19:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤18 គាត់ឆ្លើយឡើងថា យើងខ្ញុំប្របាទធ្វើដំណើរមកពីបេថ្លេហិមស្រុកយូដា ដើម្បីនឹងទៅឯស្រុកភ្នំអេប្រាអិមម្ខាង ខ្ញុំប្របាទជាអ្នកស្រុកនោះឯង ហើយបានទៅឯបេថ្លេហិមស្រុកយូដា ឥឡូវនេះ ទៅឯដំណាក់ព្រះយេហូវ៉ា តែគ្មានអ្នកណាទទួលខ្ញុំប្របាទឲ្យចូលក្នុងផ្ទះគេសោះ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦18 គាត់ឆ្លើយថា៖ «យើងខ្ញុំធ្វើដំណើរមកពីបេថ្លេហិមស្រុកយូដា ទៅកាន់ប៉ែកខាងចុងស្រុកភ្នំអេប្រាអិម ខ្ញុំជាអ្នកស្រុកនោះឯង។ ខ្ញុំបានទៅឯបេថ្លេហិមស្រុកយូដា តែឥឡូវនេះ ខ្ញុំវិលទៅផ្ទះខ្ញុំវិញ តែគ្មានអ្នកណាទទួលខ្ញុំឲ្យស្នាក់នៅផ្ទះរបស់គេទេ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥18 បុរសលេវីក៏តបថា៖ «យើងខ្ញុំមកពីភូមិបេថ្លេហិម ក្នុងស្រុកយូដា ហើយធ្វើដំណើរទៅស្រុកខ្ញុំ នៅប៉ែកខាងចុងតំបន់ភ្នំអេប្រាអ៊ីម។ ខ្ញុំបានធ្វើដំណើរទៅភូមិបេថ្លេហិម ឥឡូវនេះ ខ្ញុំវិលទៅផ្ទះខ្ញុំដែលជាដំណាក់របស់ព្រះអម្ចាស់វិញ។ ប៉ុន្តែ ក្នុងក្រុងនេះ គ្មាននរណាម្នាក់ទទួលខ្ញុំឲ្យស្នាក់នៅផ្ទះរបស់គេទេ។ Ver Capítuloអាល់គីតាប18 បុរសលេវីក៏តបថា៖ «យើងខ្ញុំមកពីភូមិបេថ្លេហិមក្នុងស្រុកយូដា ហើយធ្វើដំណើរទៅស្រុកខ្ញុំ នៅប៉ែកខាងចុងតំបន់ភ្នំអេប្រាអ៊ីម។ ខ្ញុំបានធ្វើដំណើរទៅភូមិបេថ្លេហិម ឥឡូវនេះ ខ្ញុំវិលទៅតំបន់ខ្ញុំដែលមានដំណាក់របស់អុលឡោះតាអាឡាវិញ។ ប៉ុន្តែ ក្នុងក្រុងនេះគ្មាននរណាម្នាក់ទទួលខ្ញុំឲ្យស្នាក់នៅផ្ទះរបស់គេទេ។ Ver Capítulo |