Biblia Todo Logo
La Biblia Online

- Anuncios -




ពួក​ចៅ‌ហ្វាយ 16:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ក្រោយ​មក​ទៀត គាត់​មាន​ស្រឡាញ់​ស្ត្រី​ម្នាក់​នៅ​ច្រក​ភ្នំ​សូរេក នាង​នោះ​ឈ្មោះ​ដេលីឡា

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 បន្ទាប់​ពី​នោះ​មក គាត់​ស្រឡាញ់​ស្ត្រី​ម្នាក់ ដែល​រស់​នៅ​ច្រក​ភ្នំ​សូរេក នាង​ឈ្មោះ​ដេលី‌ឡា។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 បន្ទាប់​ពី​នោះ​មក លោក​សាំសុន​បាន​ចាប់​ចិត្ត​ស្រឡាញ់​ស្ត្រី​ម្នាក់​ឈ្មោះ ដេលីឡា ដែល​រស់​នៅ​ត្រង់​ច្រក​ភ្នំ​សូរេក។

Ver Capítulo Copiar

អាល់គីតាប

4 បន្ទាប់​ពី​នោះ​មក លោក​សាំ‌សុន​បាន​ចាប់​ចិត្ត​ស្រឡាញ់​ស្ត្រី​ម្នាក់​ឈ្មោះ ដេលី‌ឡា ដែល​រស់​នៅ​ត្រង់​ច្រក​ភ្នំ​សូរេក។

Ver Capítulo Copiar




ពួក​ចៅ‌ហ្វាយ 16:4
9 Referencias Cruzadas  

រីឯ​ស្តេច​សាឡូម៉ូន ទ្រង់​បាន​ស្រឡាញ់​ពួក​ស្រីៗ​សាសន៍​ដទៃ​ជា​ច្រើន ក្រៅ​ពី​ព្រះ‌រាជ‌បុត្រី​ផារ៉ោន​នោះ គឺ​ជា​ស្ត្រី​សាសន៍​ម៉ូអាប់ សាសន៍​អាំម៉ូន សាសន៍​អេដំម សាសន៍​ស៊ីដូន នឹង​សាសន៍​ហេត


តើ​សាឡូម៉ូន ជា​ស្តេច​សាសន៍​អ៊ីស្រាអែល មិន​បាន​ធ្វើ​បាប ដោយ​អំពើ​យ៉ាង​នោះ​ឯង​ទេ​ឬ​អី នៅ​ក្នុង​អស់​ទាំង​សាសន៍​ដទៃ គ្មាន​ស្តេច​ណា​១​ដូច​ទ្រង់​ឡើយ ហើយ​ព្រះ​នៃ​ទ្រង់​ក៏​បាន​ស្រឡាញ់​ទ្រង់ ព្រម​ទាំង​តាំង​ឡើង ឲ្យ​ធ្វើ​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រាអែល​ទាំង​មូល​ផង ប៉ុន្តែស្ត្រី​សាសន៍​ដទៃ​បាន​នាំ​ឲ្យ​ទ្រង់​ធ្វើ​បាប​ដែរ


មាត់​របស់​ស្រី​ដទៃ​ជា​រណ្តៅ​យ៉ាង​ជ្រៅ អ្នក​ណា​ដែល​ជា​ទី​ស្អប់​ខ្ពើម​ចំពោះ​ព្រះ‌យេហូវ៉ា នឹង​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​នោះ។


ដ្បិត​ស្រី​សំផឹង​ជា​រណ្តៅ​យ៉ាង​ជ្រៅ ហើយ​ស្រី​ដទៃ​ជា​រំលុង​ដ៏​ចង្អៀត


មនុស្ស​ល្ងី‌ល្ងើ​ដែល​ចេះ​តែ​ធ្វើ​អំពើ​ចំកួត​របស់​វា​ច្រំ‌ដែល​ទៀត នោះ​ធៀប​ដូច​ជា​ឆ្កែ​ដែល​ត្រឡប់​ទៅ​ស៊ី​កំអួត​វា​វិញ


ទោះ​បើ​នឹង​បុក​មនុស្ស​ល្ងី‌ល្ងើ​នៅ​ក្នុង​ត្បាល់​ជា​មួយ​នឹង​ស្រូវ​ក៏​ដោយ គង់​តែ​សេចក្ដី​ចំកួត​របស់​វា​មិន​ព្រម​របក​ចេញ​ពី​វា​ឡើយ។


ការ​ទាំង​នោះ​បាន​ត្រឡប់​ជា​គំរូ​ដល់​យើង ប្រយោជន៍​កុំ​ឲ្យ​យើង​ប្រាថ្នា​ចង់​បាន​សេចក្ដី​អាក្រក់ ដូច​ជា​គេ​ឡើយ


តែ​សាំសុន​គាត់​ដេក​ទាល់​តែ​ដល់​ពាក់​កណ្តាល​អធ្រាត្រ រួច​ក្រោក​ឡើង ចាប់​យក​សន្លឹក​ទ្វារ​ទី​ក្រុង កន្ត្រាក់​ទាញ​បង្គោល​ទាំង​២ ព្រម​ទាំង​រនុក លី​ទាំង​អស់​ទៅ​លើ​កំពូល​ភ្នំ ដែល​នៅ​មុខ​ហេប្រុន​ទៅ។


ដូច្នេះ​ពួក​មេ​លើ​សាសន៍​ភីលីស្ទីន​ក៏​ឡើង​ទៅ​បបួល​នាង​ថា ចូរ​លួង‌លោម​វា​មើល ដែល​វា​មាន​កំឡាំង​ខ្លាំង​ម៉្លេះ​ពី​ណា​មក ហើយ​ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ឈ្នះ​វា ដើម្បី​នឹង​ចាប់​ចង​បង្ក្រាប​វា​ទៅ​បាន នោះ​យើង​គ្រប់​គ្នា​នឹង​ឲ្យ​ប្រាក់​១១០០​ម្នាក់​ដល់​នាង


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos