Biblia Todo Logo
La Biblia Online

- Anuncios -




ពួក​ចៅ‌ហ្វាយ 13:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ដូច្នេះ​ម៉ាណូអា​ក៏​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា​ថា ឱ​ព្រះ‌អម្ចាស់​អើយ សូម​ឲ្យ​អ្នក​សំណប់​របស់​ព្រះ ដែល​ទ្រង់​បាន​ចាត់​មក​ឯ​យើង​ខ្ញុំ​នោះ បាន​មក​ម្តង​ទៀត ដើម្បី​នឹង​បង្ហាញ​ឲ្យ​យើង​ខ្ញុំ​ដឹង​ពី​ការ ដែល​ត្រូវ​ប្រព្រឹត្ត​ចំពោះ​កូន​ដែល​ត្រូវ​កើត​មក​នោះ

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ពេល​នោះ ម៉ាណូ‌អា​ក៏អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ សូម​ឲ្យ​អ្នក​សំណព្វ​របស់​ព្រះ ដែល​ព្រះ‌អង្គ​បាន​ចាត់​ឲ្យ​មក​នោះ បាន​មក​ជួប​យើង​ខ្ញុំ​ម្តង​ទៀត ដើម្បីបង្រៀន​យើង​ខ្ញុំ​អំពី​ការដែល​ត្រូវ​ប្រព្រឹត្ត​ចំពោះ​កូន​ដែល​នឹង​កើត​មក​នោះ»។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 លោក​ម៉ាណូអា​ក៏​ទូល‌អង្វរ​ព្រះ‌អម្ចាស់​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ! សូម​ទ្រង់​មេត្តា​ប្រោស​ប្រទាន​ឲ្យ​អ្នក​បម្រើ​របស់​ព្រះអង្គ ដែល​ព្រះអង្គ​បាន​ចាត់​មក​នោះ វិល​ត្រឡប់​មក​វិញ ដើម្បី​ឲ្យ​លោក​បង្រៀន​យើង​ខ្ញុំ​អំពី​របៀប​ដែល​ត្រូវ​ប្រព្រឹត្ត​ចំពោះ​កូន​ដែល​នឹង​កើត​មក​នោះ»។

Ver Capítulo Copiar

អាល់គីតាប

8 លោក​ម៉ាណូ‌អា​ក៏​សូម​អង្វរអុលឡោះ‌តាអាឡា​ថា៖ ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! សូម​ទ្រង់​មេត្តា​ប្រោស​ប្រទាន​ឲ្យ​អ្នក​បម្រើ​របស់​ទ្រង់ ដែល​ទ្រង់​បាន​ចាត់​មក​នោះ វិល​ត្រឡប់​មក​វិញ ដើម្បី​ឲ្យ​គាត់​បង្រៀន​យើង​ខ្ញុំ​អំពី​របៀប​ដែល​ត្រូវ​ប្រព្រឹត្ត​ចំពោះ​កូន​ដែល​នឹង​កើត​មក​នោះ»។

Ver Capítulo Copiar




ពួក​ចៅ‌ហ្វាយ 13:8
8 Referencias Cruzadas  

បទ​ណា​ដែល​ទូលបង្គំ​មិន​ដឹង នោះ​សូម​ទ្រង់​បង្រៀន​ដល់​ទូលបង្គំ​ផង បើ​ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត នោះ​ទូលបង្គំ​នឹង​មិន​ធ្វើ​ទៀត​ទេ


នោះ​គាត់​ក៏​ញាប់‌ញ័រ ទាំង​អស្ចារ្យ​ក្នុង​ចិត្ត ហើយ​ទូល​ថា ព្រះ‌អម្ចាស់​អើយ តើ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ទូលបង្គំ​ធ្វើ​ដូច​ម្តេច ព្រះ‌អម្ចាស់​មាន​បន្ទូល​ថា ចូរ​ក្រោក​ឡើង​ចូល​ទៅ​ក្នុង​ទី​ក្រុង​ទៅ នោះ​គេ​នឹង​ប្រាប់​អ្នក ឲ្យ​ដឹង​ពី​ការ​ដែល​អ្នក​ត្រូវ​ធ្វើ


ដូច្នេះ​ម៉ាណូអា​ក៏​ក្រោក​ឡើង​ដើរ​តាម​ប្រពន្ធ​ទៅ​ឯ​អ្នក​នោះ​សួរ​ថា តើ​លោក​ឬ​អី ដែល​បាន​និយាយ​នឹង​នាង​នេះ ទេវតា​ឆ្លើយ​ថា អើ​មែន​ហើយ


នោះ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​លេច​មក​ឲ្យ​ប្រពន្ធ​គាត់​ឃើញ ហើយ​ប្រាប់​ថា មើល​ឥឡូវ​នេះ ឯង​ជា​ស្ត្រី​អារ​គ្មាន​កូន តែ​ឯង​នឹង​មាន​ទំងន់​បង្កើត​បាន​កូន​ប្រុស​១​វិញ


ដូច្នេះ​នាង​ក៏​ទៅ​ប្រាប់​ដល់​ប្ដី​ថា មាន​អ្នក​សំណប់​របស់​ព្រះ​ម្នាក់​បាន​មក​ឯ​ខ្ញុំ អ្នក​នោះ​មាន​ភាព​មើល​ទៅ​ដូច​ជា​ទេវតា​នៃ​ព្រះ គួរ​ឲ្យ​ស្ញែង​ខ្លាច តែ​ខ្ញុំ​មិន​បាន​សួរ​ដែល​លោក​មក​ពី​ណា​ទេ លោក​ក៏​មិន​បាន​ប្រាប់​ឈ្មោះ​ដល់​ខ្ញុំ​ដែរ


តែ​បាន​ប្រាប់​ខ្ញុំ​ថា មើល ឯង​នឹង​មាន​ទំងន់​បង្កើត​បាន​កូន​ប្រុស​១ ឥឡូវ​នេះ កុំ​ឲ្យ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ ក៏​កុំ​ឲ្យ​បរិភោគ​អ្វី​ដែល​មិន​ស្អាត​ផង ដ្បិត​កូន​នោះ​នឹង​ធ្វើ​ជា​ពួក​ន៉ាសារីត ថ្វាយ​ព្រះ​តាំង​ពី​ក្នុង​ផ្ទៃ​មក ដរាប​ដល់​ថ្ងៃ​ស្លាប់។


ព្រះ‌ទ្រង់​ក៏​ស្តាប់​តាម​ពាក្យ​របស់​ម៉ាណូអា ទេវតា​នៃ​ព្រះ​ក៏​មក​ឯ​នាង​ម្តង​ទៀត ក្នុង​កាល​ដែល​នាង​កំពុង​អង្គុយ​នៅ​ចំការ តែ​ម៉ាណូអា​ជា​ប្ដី មិន​បាន​នៅ​ជា​មួយ​នឹង​នាង​ទេ


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos