បទចម្រៀងសាឡូម៉ូន 6:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 ប៉ុន្តែមានតែ១ទេ ដែលជាព្រាប ជាអ្នកបរិសុទ្ធរបស់អញ នាងជាកូនពន្លករបស់ម្តាយ ជាកូនសំឡាញ់ របស់អ្នកដែលបង្កើតនាងមក ពួកកូនស្រីទាំងឡាយបានឃើញនាង ហើយក៏ហៅថាជាអ្នកមានពរ អើ ព្រមទាំងពួកភរិយានឹងពួកអ្នកម្នាង ក៏សរសើរនាងដែរ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ប៉ុន្តែ មានតែមួយទេដែលជាព្រាប ជាអ្នកបរិសុទ្ធរបស់ខ្ញុំ នាងជាកូនពន្លករបស់ម្តាយ ជាកូនសម្លាញ់របស់អ្នកដែលបង្កើតនាងមក ពួកកូនស្រីទាំងឡាយបានឃើញនាង ហើយក៏ហៅថាជាអ្នកមានពរ ព្រមទាំងពួកភរិយា និងអ្នកម្នាង ក៏សសើរនាងដែរ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 ក៏ប៉ុន្តែ ចំពោះបងវិញ មានតែអូនមួយប៉ុណ្ណោះដែលជាគូកំណាន់ចិត្ត អូនល្អឥតខ្ចោះ អូនជាកូនតែមួយគត់របស់ម្ដាយ ជាកូនសម្លាញ់ចិត្តរបស់ម្ដាយ។ ពួកយុវនារីឃើញនាង ក៏ពោលថា នាងជាស្ត្រីប្រកបដោយសុភមង្គល ពួកមហេសី និងពួកស្រីស្នំ ក៏កោតសរសើរនាងដែរ។ Ver Capítuloអាល់គីតាប9 ក៏ប៉ុន្តែ ចំពោះបងវិញ មានតែអូនមួយប៉ុណ្ណោះដែលជាគូកំណាន់ចិត្ត អូនល្អឥតខ្ចោះ អូនជាកូនតែមួយគត់របស់ម្ដាយ ជាកូនសម្លាញ់ចិត្តរបស់ម្ដាយ។ ពួកយុវនារីឃើញនាង ក៏ពោលថា នាងជាស្ត្រីប្រកបដោយសុភមង្គល ពួកភរិយា និងពួកស្រីស្នំ ក៏កោតសរសើរនាងដែរ។ Ver Capítulo |