បទចម្រៀងសាឡូម៉ូន 5:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 ខ្ញុំបានបើកឲ្យស្ងួនសំឡាញ់ខ្ញុំ តែស្ងួនសំឡាញ់ខ្ញុំ ទ្រង់បានចេញទៅបាត់ហើយ ក្នុងកាលដែលទ្រង់មានបន្ទូលហៅ នោះខ្ញុំមានចិត្តរំជួល ខ្ញុំខំស្វែងរក តែរកទ្រង់មិនឃើញសោះ ខ្ញុំបានស្រែកហៅ តែទ្រង់មិនឆ្លើយតបឡើយ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 ខ្ញុំបានបើកឲ្យស្ងួនសម្លាញ់ខ្ញុំ តែស្ងួនសម្លាញ់ខ្ញុំ ទ្រង់បានចេញទៅបាត់ហើយ ក្នុងកាលដែលទ្រង់មានរាជឱអង្ការហៅ នោះខ្ញុំមានចិត្តរំជួល ខ្ញុំខំស្វែងរក តែរកទ្រង់មិនឃើញសោះ ខ្ញុំបានស្រែកហៅ តែទ្រង់មិនឆ្លើយតបឡើយ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 ខ្ញុំបើកទ្វារថ្វាយម្ចាស់ចិត្តរបស់ខ្ញុំ តែគាត់ចាកចេញទៅបាត់។ ខ្ញុំប្រាថ្នាចង់ឮសំឡេងរបស់គាត់ណាស់។ ខ្ញុំតាមរកគាត់ តែរកពុំឃើញ ខ្ញុំស្រែកហៅគាត់ តែគាត់ពុំឆ្លើយទេ។ Ver Capítuloអាល់គីតាប6 ខ្ញុំបើកទ្វារជូនម្ចាស់ចិត្តរបស់ខ្ញុំ តែគាត់ចាកចេញទៅបាត់។ ខ្ញុំប្រាថ្នាចង់ឮសំឡេងរបស់គាត់ណាស់។ ខ្ញុំតាមរកគាត់ តែរកពុំឃើញ ខ្ញុំស្រែកហៅគាត់ តែគាត់ពុំឆ្លើយទេ។ Ver Capítulo |
ដូច្នេះ កាលអញបានមកដល់ ហេតុអ្វីបានជាគ្មានអ្នកណាមួយសោះ កាលអញបានហៅនោះ ហេតុអ្វីបានជាគ្មានអ្នកណាឆ្លើយតប តើដៃអញបានរួញខ្លីនឹងជួយលោះឯងមិនបានឬ តើអញគ្មានអំណាចនឹងដោះឲ្យរួចទេឬអី មើល កាលណាអញស្តីឲ្យ នោះសមុទ្រក៏រីងស្ងួតទៅ ហើយទន្លេក៏ទៅជាទីហួតហែង ឯត្រីក៏ធុំស្អុយ ដោយគ្មានទឹក ហើយនឹងស្លាប់ទៅដោយស្រេកដែរ