និក្ខមនំ 5:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 នោះគេទូលថា ព្រះនៃសាសន៍ហេព្រើរ ទ្រង់បានលេចមកឯយើងខ្ញុំហើយ ដូច្នេះ សូមទ្រង់អនុញ្ញាត ឲ្យយើងខ្ញុំរាល់គ្នា ទៅឯទីរហោស្ថាន ចំងាយផ្លូវដើរអស់៣ថ្ងៃ ដើម្បីនឹងថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ខ្លាចក្រែងទ្រង់ស្ទុះមកប្រហារយើងរាល់គ្នា ដោយអាសន្នរោគឬដាវផង Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 ពេលនោះ ពួកលោកទូលថា៖ «ព្រះរបស់សាសន៍ហេព្រើរបានលេចមកឲ្យយើងខ្ញុំឃើញ ដូច្នេះ សូមអនុញ្ញាតឲ្យយើងខ្ញុំចេញទៅទីរហោស្ថាន ចម្ងាយផ្លូវដើរបីថ្ងៃ ដើម្បីថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ាជាព្រះរបស់យើងខ្ញុំ ក្រែងព្រះអង្គស្ទុះមកប្រហារយើងខ្ញុំ ដោយអាសន្នរោគ ឬដោយដាវ»។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 លោកទាំងពីរទូលស្ដេចទៀតថា៖ «ព្រះនៃជនជាតិហេប្រឺបានមកជួបយើងខ្ញុំ។ ឥឡូវនេះ សូមអនុញ្ញាតឲ្យយើងខ្ញុំចេញទៅវាលរហោស្ថាន ចម្ងាយផ្លូវដើរបីថ្ងៃ ដើម្បីធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ។ បើយើងខ្ញុំមិនទៅទេ ព្រះអង្គនឹងប្រហារយើងខ្ញុំដោយជំងឺ ឬដោយមុខដាវ»។ Ver Capítuloអាល់គីតាប3 អ្នកទាំងពីរជម្រាបស្តេចទៀតថា៖ «អុលឡោះជាម្ចាស់នៃជនជាតិហេប្រឺ បានមកជួបយើងខ្ញុំ។ ឥឡូវនេះ សូមអនុញ្ញាតឲ្យយើងខ្ញុំចេញទៅវាលរហោស្ថាន ចម្ងាយផ្លូវដើរបីថ្ងៃ ដើម្បីធ្វើគូរបានជូនអុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំ។ បើយើងខ្ញុំមិនទៅទេ ទ្រង់នឹងប្រហារយើងខ្ញុំដោយជំងឺ ឬដោយមុខដាវ»។ Ver Capítulo |
ឥឡូវនេះ កុំឲ្យអ្នករាល់គ្នាមានចិត្តរឹងរូស ដូចជាឪពុកអ្នករាល់គ្នាឡើយ គឺត្រូវឲ្យប្រគល់ខ្លួនដល់ព្រះយេហូវ៉ាវិញ ហើយចូលមកក្នុងទីបរិសុទ្ធរបស់ទ្រង់ ដែលទ្រង់បានញែកជាបរិសុទ្ធទុកជាដរាបទៅ ហើយត្រូវគោរពប្រតិបត្តិដល់ព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ដើម្បីឲ្យសេចក្ដីក្រោធរបស់ទ្រង់បានបែរពីអ្នករាល់គ្នាទៅ
គេនឹងស្តាប់តាមឯង ហើយឯង នឹងពួកចាស់ទុំជាតិអ៊ីស្រាអែល ត្រូវចូលទៅគាល់ស្តេចស្រុកអេស៊ីព្ទទូលថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍ហេព្រើរ ទ្រង់បានមកជួបនឹងយើងខ្ញុំរាល់គ្នាហើយ ដូច្នេះ សូមឲ្យយើងខ្ញុំរាល់គ្នាទៅក្នុងទីរហោស្ថានចំងាយផ្លូវដើរអស់៣ថ្ងៃ ដើម្បីនឹងថ្វាយយញ្ញបូជា ដល់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំរាល់គ្នា