និក្ខមនំ 11:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 ម៉ូសេក៏ទូលថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ដល់កណ្តាលអធ្រាត្រអញនឹងចេញទៅនាកណ្តាលស្រុកអេស៊ីព្ទ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 លោកម៉ូសេទូលថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ នៅកណ្ដាលអធ្រាត្រ យើងនឹងចេញទៅកណ្ដាលស្រុកអេស៊ីព្ទ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 លោកម៉ូសេទូលព្រះចៅផារ៉ោនថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “នៅកណ្ដាលអធ្រាត្រ យើងនឹងឆ្លងកាត់ស្រុកអេស៊ីប។ Ver Capítuloអាល់គីតាប4 ម៉ូសាជម្រាបស្តេចហ្វៀរ៉អ៊ូនថា៖ «អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: “នៅកណ្តាលអធ្រាត្រ យើងនឹងឆ្លងកាត់ស្រុកអេស៊ីប។ Ver Capítulo |
អញបានចាត់ប្រើអាសន្នរោគឲ្យមកនៅកណ្តាលឯងរាល់គ្នា បែបដូចជានៅស្រុកអេស៊ីព្ទ អញបានប្រហារជីវិតពួកកំឡោះៗរបស់ឯងរាល់គ្នាដោយដាវ ហើយបានដឹកសេះទាំងប៉ុន្មានរបស់ឯងទៅបាត់ ព្រមទាំងធ្វើឲ្យក្លិនស្អុយពីទីបោះទ័ពរបស់ឯង បានសាយឡើងដល់ច្រមុះរបស់ឯងផង ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ទោះបើយ៉ាងនោះក៏ដោយ គង់តែឯងរាល់គ្នាមិនបានវិលមកឯអញវិញដែរ