នាងអេសធើរ 6:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 ស្តេចមានបន្ទូលសួរថា តើបានប្រោសឲ្យម៉ាដេកាយនេះបានរង្វាន់ នឹងយសជាយ៉ាងណាខ្លះ ដោយព្រោះការនោះ ពួកមហាតលិកដែលបំរើស្តេច ទូលតបថា មិនបានប្រោសអ្វីដល់គាត់ឡើយ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 ស្តេចមានរាជឱង្ការសួរថា៖ «តើគេបានដំឡើងបុណ្យស័ក្ដិ ឬលើកកិត្តិយសអ្វីខ្លះដល់លោកម៉ាដេកាយ សម្រាប់ការនេះ?» ពួករាជបម្រើដែលចាំបម្រើស្តេច ទូលថា៖ «មិនបានធ្វើអ្វីដល់គាត់ទាល់តែសោះ»។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 ព្រះរាជាក៏សួរថា៖ «តើគេបានលើកកិត្តិយស និងដំឡើងបុណ្យស័ក្ដិ ដើម្បីសងគុណលោកម៉ាដេកាយឬទេ?»។ ពួកមន្ត្រីទូលស្ដេចថា៖ «គ្មានទាល់តែសោះ ក្រាបទូល»។ Ver Capítuloអាល់គីតាប3 ស្តេចក៏សួរថា៖ «តើគេបានលើកកិត្តិយស និងដំឡើងបុណ្យស័ក្ដិ ដើម្បីសងគុណលោកម៉ាដេកាយឬទេ?»។ ពួកមន្ត្រីជម្រាបស្ដេចថា៖ «គ្មានទាល់តែសោះ ក្រាបទូល»។ Ver Capítulo |
ស្តេចទ្រង់ស្រែកយ៉ាងខ្លាំង បង្គាប់ឲ្យនាំពួកអាបធ្មប់ នឹងពួកខាល់ដេ ហើយពួកគ្រូទាយមក រួចស្តេចទ្រង់មានបន្ទូលនឹងពួកអ្នកប្រាជ្ញ ដែលនៅក្រុងបាប៊ីឡូនថា អ្នកណាដែលអានមើលអក្សរនេះ ហើយស្រាយន័យឲ្យយើងផង អ្នកនោះនឹងបានស្លៀកពាក់សំពត់ពណ៌ស្វាយ ហើយនឹងមានខ្សែមាសពាក់នៅក ក៏នឹងបានតាំងឡើងជាអ្នកគ្រប់គ្រងទី៣ក្នុងនគរ