ទំនុកតម្កើង 70:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 សូមឲ្យពួកអ្នកដែលប្រាថ្នាជីវិតទូលបង្គំ បានត្រូវអៀនខ្មាស ហើយទុញទាល់នៅ សូមឲ្យពួកអ្នកដែលរីករាយក្នុងហេតុអាក្រក់ ដែលកើតដល់ទូលបង្គំ បានត្រូវថយចេញ ហើយអាប់យសទៅ Ver Capítuloព្រះគម្ពីរខ្មែរសាកល2 សូមឲ្យអ្នកដែលស្វែងរកព្រលឹងរបស់ទូលបង្គំ បានអាម៉ាស់មុខ និងទទួលការអាប់យស សូមឲ្យអ្នកដែលចង់ឲ្យទូលបង្គំជួបមហន្តរាយ បានថយទៅវិញ ហើយអៀនខ្មាស។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 សូមឲ្យអស់អ្នកដែលប៉ុនប៉ងជីវិតទូលបង្គំ ត្រូវអាម៉ាស់ ហើយអាប់ឱន សូមឲ្យអស់អ្នកដែលប្រាថ្នា ធ្វើឲ្យទូលបង្គំឈឺចាប់ ត្រូវដកខ្លួនថយ ហើយបាក់មុខទៅ! Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 សូមឲ្យអស់អ្នកដែលប៉ុនប៉ង ព្យាបាទជីវិតទូលបង្គំ ត្រូវអាប់ឱន និងអាម៉ាស់មុខ! សូមឲ្យអស់អ្នកដែលចង់ធ្វើឲ្យទូលបង្គំ វេទនា ត្រូវដកខ្លួនថយ និងបាក់មុខ! Ver Capítuloអាល់គីតាប2 សូមឲ្យអស់អ្នកដែលប៉ុនប៉ង ព្យាបាទជីវិតខ្ញុំ ត្រូវអាប់អោន និងអាម៉ាស់មុខ! សូមឲ្យអស់អ្នកដែលចង់ធ្វើឲ្យខ្ញុំ វេទនា ត្រូវដកខ្លួនថយ និងបាក់មុខ! Ver Capítulo |