ទំនុកតម្កើង 51:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 ដ្បិតទូលបង្គំទទួលស្គាល់អំពើរំលងរបស់ទូលបង្គំហើយ ឯអំពើបាបរបស់ទូលបង្គំ នោះក៏នៅចំពោះមុខទូលបង្គំជានិច្ច Ver Capítuloព្រះគម្ពីរខ្មែរសាកល3 ដ្បិតទូលបង្គំស្គាល់ការបំពានរបស់ទូលបង្គំ ហើយបាបរបស់ទូលបង្គំនៅចំពោះទូលបង្គំជានិច្ច។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 ដ្បិតទូលបង្គំទទួលស្គាល់អំពើរំលង របស់ទូលបង្គំហើយ ឯអំពើបាបរបស់ទូលបង្គំ នៅចំពោះមុខទូលបង្គំជានិច្ច។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 ទូលបង្គំទទួលសារភាពថា ទូលបង្គំបានធ្វើខុសហើយ អំពើបាបរបស់ទូលបង្គំដិតជាប់ នៅក្នុងអារម្មណ៍ទូលបង្គំជានិច្ច។ Ver Capítuloអាល់គីតាប3 ខ្ញុំទទួលសារភាពថា ខ្ញុំបានធ្វើខុសហើយ អំពើបាបរបស់ខ្ញុំដិតជាប់ នៅក្នុងអារម្មណ៍ខ្ញុំជានិច្ច។ Ver Capítulo |
គួរឲ្យយើងរាល់គ្នាដេកចុះ ក្នុងសេចក្ដីខ្មាសរបស់យើង ហើយឲ្យសេចក្ដីអាប់ឱនគ្របដណ្តប់យើងដែរ ពីព្រោះយើងបានធ្វើបាបនឹងព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា គឺទាំងខ្លួនយើង នឹងពួកឪពុកយើងផង ចាប់តាំងពីយើងនៅក្មេងដរាបដល់សព្វថ្ងៃនេះ យើងក៏មិនបានស្តាប់តាមសំឡេងរបស់ព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នាផង។