ទំនុកតម្កើង 29:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 ព្រះសូរសៀងរបស់ព្រះយេហូវ៉ាធ្វើឲ្យក្តាន់ញី សំរាលកូនមក ក៏ជំរុះស្លឹកឈើនៅព្រៃអស់រលីង ហើយនៅក្នុងព្រះវិហារនៃទ្រង់ នោះសព្វសារពើ ក៏បន្លឺឡើងថា «ស្រីសួស្តី» Ver Capítuloព្រះគម្ពីរខ្មែរសាកល9 ព្រះសូរសៀងរបស់ព្រះយេហូវ៉ាធ្វើឲ្យក្ដាន់ញីកើតកូន ហើយធ្វើឲ្យព្រៃអស់រលីង។ នៅក្នុងព្រះវិហាររបស់ព្រះអង្គ អ្វីៗទាំងអស់ស្រែកឡើងថា៖ “សិរីរុងរឿង!”។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ព្រះសូរសៀងរបស់ព្រះយេហូវ៉ា អង្រួនក្តាន់ញីឲ្យកើតកូន ក៏ធ្វើឲ្យព្រៃឈើជ្រុះស្លឹកអស់រលីង ហើយនៅក្នុងព្រះវិហារព្រះអង្គ អ្វីៗសព្វសារពើ ស្រែកឡើងថា «ស្រីសួស្ដី!» Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 ព្រះសូរសៀងរបស់ព្រះអម្ចាស់ អង្រួនសត្វក្ដាន់ញីឲ្យកើតកូន និងធ្វើឲ្យព្រៃឈើជ្រុះស្លឹកអស់។ ពេលនោះ អ្វីៗសព្វសារពើនឹងស្រែកឡើង ក្នុងព្រះវិហារថា «សូមលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់!»។ Ver Capítuloអាល់គីតាប9 សំឡេងរបស់អុលឡោះតាអាឡា អង្រួនសត្វក្ដាន់ញីឲ្យកើតកូន និងធ្វើឲ្យព្រៃឈើជ្រុះស្លឹកអស់។ ពេលនោះ អ្វីៗក្នុងម៉ាស្ជិទនឹងស្រែកឡើងថា «សូមលើកតម្កើងសិរីរុងរឿងអុលឡោះតាអាឡា!»។ Ver Capítulo |