Biblia Todo Logo
La Biblia Online

- Anuncios -




ទំនុកតម្កើង 27:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ស្តាប់​កាល​ទូលបង្គំ​អំពាវ‌នាវ សូម​អាណិត​មេត្តា​ឆ្លើយ​តប​មក​ទូលបង្គំ​ផង

Ver Capítulo Copiar

ព្រះគម្ពីរខ្មែរសាកល

7 ព្រះយេហូវ៉ា​អើយ សូម​សណ្ដាប់​សំឡេង​របស់ទូលបង្គំ នៅពេល​ទូលបង្គំ​ស្រែកហៅ​ផង​! សូម​មេត្តា​ដល់​ទូលបង្គំ ហើយ​ឆ្លើយ​មក​ទូលបង្គំ​ផង​!

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពេល​ទូល‌បង្គំ​អំពាវ‌នាវ សូម​ប្រណី​សន្ដោស​ទូល‌បង្គំ និង​ឆ្លើយ​តប​មក​ទូល‌បង្គំ​ផង!

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ឱ​ព្រះ‌អម្ចាស់​អើយ! សូម​ទ្រង់​ព្រះ‌សណ្ដាប់​ស្នូរ​សម្រែក​របស់​ទូលបង្គំ សូម​មេត្តា​ប្រណី​សន្ដោស​ទូលបង្គំ និង​ឆ្លើយ​តប​មក​ទូលបង្គំ​វិញ​ផង!។

Ver Capítulo Copiar

អាល់គីតាប

7 ឱ​អុលឡោះ‌តាអាឡា​អើយ! សូម​ទ្រង់​ស្តាប់​ស្នូរ​សំរែក​របស់​ខ្ញុំ សូម​មេត្តា​ប្រណី​សន្ដោស​ខ្ញុំ និង​ឆ្លើយ​តប​មក​ខ្ញុំ​វិញ​ផង!។

Ver Capítulo Copiar




ទំនុកតម្កើង 27:7
8 Referencias Cruzadas  

ខ្ញុំ​នឹង​ទូល​ដល់​ព្រះ​ថា សូម​កុំ​កាត់​ទោស​ទូលបង្គំ សូម​បង្ហាញ​ហេតុ​ដែល​ទ្រង់​ត​តាំង​នឹង​ទូលបង្គំ​វិញ


ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ពិចារណា​មើល ហើយ​ឆ្លើយ​មក​ទូលបង្គំ​ផង សូម​បំភ្លឺ​ភ្នែក​ទូលបង្គំ ក្រែង​ទូលបង្គំ​ដេក​លក់​ទៅ ក្នុង​សេចក្ដី​ស្លាប់


នោះ​ទ្រង់​បាន​ផ្លាស់​ការ​យំ​សោក​របស់​ទូលបង្គំ ឲ្យ​ទៅ​ជា​សេចក្ដី​ត្រេក‌អរ​ទៅ​វិញ ទ្រង់​បាន​ផ្លាស់​សំពត់​សំរាប់​កាន់​ទុក្ខ​ចេញ ឲ្យ​ទូលបង្គំ​បាន​ស្លៀក‌ពាក់​សេចក្ដី​អំណរ​ឡើង


ដ្បិត​ជីវិត​ទូលបង្គំ​នឹង​ផុត​ទៅ ដោយ​សេចក្ដី​ទុក្ខ​ព្រួយ ហើយ​អស់​ទាំង​ឆ្នាំ​នៃ​អាយុ​ទូលបង្គំ ដោយ​ដំងូរ​ផង កំឡាំង​នៃ​ទូលបង្គំ​ចេះ​តែ​ខ្សោយ​ទៅ ដោយ​ព្រោះ​សេចក្ដី​ទុច្ចរិត​នៃ​ទូលបង្គំ ហើយ​អស់​ទាំង​ឆ្អឹង​ទូលបង្គំ​ក៏​ខ្សោះ​ទៅ​ដែរ


ឱ​ព្រះ​នៃ​សេចក្ដី​សុចរិត​របស់​ទូលបង្គំ​អើយ កាល​ណា​ទូលបង្គំ​អំពាវ‌នាវ នោះ​សូម​ទ្រង់​មាន​បន្ទូល​ឆ្លើយ​មក វេលា​ណា​ដែល​ទូលបង្គំ​បាន​កើត​មាន​សេចក្ដី​ចង្អៀត នោះ​ទ្រង់​តែង​បន្ធូរ​ឲ្យ​បាន​ទូលាយ​វិញ ដូច្នេះ សូម​មេត្តា​ប្រោស​ដល់​ទូលបង្គំ ហើយ​ស្តាប់​សេចក្ដី​អធិស្ឋាន​របស់​ទូលបង្គំ​ផង


ឱ​បរម‌ក្សត្រ​ដ៏​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ប្រុង​ស្តាប់​សំឡេង​នៃ​ពាក្យ ដែល​ទូលបង្គំ​អំពាវ‌នាវ ដ្បិត​ទូលបង្គំ​អធិស្ឋាន​ដល់​ទ្រង់


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos