Biblia Todo Logo
La Biblia Online

- Anuncios -




ទំនុកតម្កើង 10:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ព្រះ‌យេហូវ៉ា​ទ្រង់​ជា​មហា‌ក្សត្រ​ដ៏​គង់​នៅ​អស់‌កល្ប‌ជានិច្ច អស់​ទាំង​សាសន៍​ដទៃ​បាន​សូន្យ​បាត់​ចេញ​ពី​ផែនដី​របស់​ទ្រង់​ហើយ

Ver Capítulo Copiar

ព្រះគម្ពីរខ្មែរសាកល

16 ព្រះយេហូវ៉ា​ជា​ព្រះមហាក្សត្រ​ជារៀងរហូតអស់កល្បជានិច្ច​; ប្រជាជាតិ​នានា​នឹង​ត្រូវ​វិនាស​ពី​ដែនដី​របស់ព្រះអង្គ​។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ព្រះ‌យេហូវ៉ា​ជា​មហា‌ក្សត្រ ដ៏​គង់​នៅ​អស់‌កល្ប​ជា‌និច្ច សាសន៍​ដទៃ​នឹង​ត្រូវ​វិនាស អស់​ពី​ស្រុក​របស់​ព្រះ‌អង្គ។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ព្រះ‌អម្ចាស់​ជា​ព្រះ‌មហា‌ក្សត្រ​ដ៏​គង់​នៅ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ សាសន៍​ដទៃ​នឹង​ត្រូវ​លុប​បំបាត់​ចេញ អស់​ពី​ស្រុក​របស់​ព្រះអង្គ។

Ver Capítulo Copiar

អាល់គីតាប

16 អុលឡោះ‌តាអាឡា​ជា​ស្តេច​ដ៏​នៅ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ សាសន៍​ដទៃ​នឹង​ត្រូវ​លុប​បំបាត់​ចេញ អស់​ពី​ស្រុក​របស់​ទ្រង់។

Ver Capítulo Copiar




ទំនុកតម្កើង 10:16
20 Referencias Cruzadas  

ឱ​ព្រះ‌យេហូវ៉ា​អើយ ភាព​ដ៏​ធំ នឹង​ព្រះ‌ចេស្តា សិរី‌ល្អ ជ័យ‌ជំនះ នឹង​តេជា‌នុភាព នោះ​សុទ្ធ​តែ​ជា​របស់​ផង​ទ្រង់ ដ្បិត​គ្រប់​ទាំង​អស់​ដែល​នៅ​លើ​មេឃ នឹង​នៅ​ផែនដី ជា​របស់​ផង​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ រាជ្យ​នេះ​ក៏​ជា​របស់​ផង​ទ្រង់​ដែរ ហើយ​ទ្រង់​បាន​ដំកើង​ឡើង ជា​ប្រធាន​លើ​ទាំង​អស់


រាជ្យ​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប‌ជានិច្ច ហើយ​អំណាច​ទ្រង់​ក៏​នៅ ដរាប​ដល់​អស់​ទាំង​ដំណ​ត​ទៅ


ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សោយ‌រាជ្យ​នៅ​អស់‌កល្ប‌ជានិច្ច គឺ​ព្រះ​នៃ​ឯង ឱ​ក្រុង​ស៊ីយ៉ូន​អើយ ទ្រង់​នឹង​សោយ‌រាជ្យ ដរាប​ដល់​អស់​ទាំង​ដំណ​ត​ទៅ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ។


ព្រះ‌យេហូវ៉ា​ទ្រង់​បាន​គង់​នៅ​វេលា​ជំនន់​លោកីយ អើ ព្រះ‌យេហូវ៉ា​ទ្រង់​គង់​ជា​ព្រះ‌មហា‌ក្សត្រ នៅ​អស់‌កល្ប‌ជានិច្ច


ទ្រង់​បាន​បណ្តេញ​អស់​ទាំង​សាសន៍​ដទៃ​ពី​មុខ​គេ​ចេញ ក៏​វាស់​ស្រុក​នេះ ចែក​ដល់​គេ​ទុក​ជា​មរដក ព្រម​ទាំង​ឲ្យ​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន អាស្រ័យ​នៅ​ក្នុង​លំនៅ​របស់​សាសន៍​ទាំង​នោះ


អស់​ទាំង​សាសន៍​ដទៃ​បាន​ផុង​ទៅ ក្នុង​រណ្តៅ​ដែល​ខ្លួន​បាន​ជីក ជើង​គេ​ជាប់​នៅ​ក្នុង​អន្ទាក់​វាត់ ដែល​ខ្លួន​គេ​បាន​បង្កប់​ទុក


ទ្រង់​បាន​បន្ទោស​ដល់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ក៏​បាន​បំផ្លាញ​ពួក​មនុស្ស​អាក្រក់​ចេញ ទ្រង់​បាន​លុប​ឈ្មោះ​គេ ឲ្យ​បាត់‌បង់​ទៅ​ជា​ដរាប​រៀង​ត​ទៅ


ទ្រង់​នឹង​ជំនុំ‌ជំរះ​មនុស្ស​លោក​ដោយ​យុត្តិ‌ធម៌ ក៏​នឹង​វិនិច្ឆ័យ​អស់​ទាំង​សាសន៍ ដោយ​សេចក្ដី​សុចរិត


ព្រះ‌យេហូវ៉ា​ទ្រង់​ជា​អ្នក​គ្រប់‌គ្រង ទ្រង់​ប្រដាប់​អង្គ​ដោយ​ភាព​ដ៏​រុងរឿង​ឧត្តម ព្រះ‌យេហូវ៉ា​ទ្រង់​ប្រដាប់​អង្គ ដោយ​តេជា‌នុភាព ព្រម​ទាំង​ក្រវាត់​អង្គ ដោយ​សេចក្ដី​នោះ​ដែរ ឯ​លោកីយ​នោះ​បាន​តាំង​មាំ‌មួន នឹង​រង្គើ​មិន​បាន​ឡើយ


ព្រះ‌យេហូវ៉ា ទ្រង់​នឹង​សោយ‌រាជ្យ ជា​រៀង‌រាប​ត​ទៅ អស់​‌កល្ប​ជានិច្ច


ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ចៅ‌ក្រម​នៃ​យើង​រាល់​គ្នា ព្រះ‌យេហូវ៉ា​ទ្រង់​ជា​អ្នក​តែង​ច្បាប់​ឲ្យ​យើង​រាល់​គ្នា ព្រះ‌យេហូវ៉ា​ទ្រង់​ជា​មហា‌ក្សត្រ​នៃ​យើង​រាល់​គ្នា ទ្រង់​នឹង​ជួយ​សង្គ្រោះ​យើង​ផង


តែ​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ​ដ៏​ពិត​វិញ ទ្រង់​ជា​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ក៏​ជា​មហា‌ក្សត្រ​ដ៏​នៅ​អស់‌កល្ប‌ជានិច្ច ផែនដី​ក៏​ញ័រ​ចំពោះ​សេចក្ដី​ក្រោធ​របស់​ទ្រង់ ហើយ​អស់​ទាំង​សាសន៍​មិន​អាច​នឹង​ធន់​នៅ ចំពោះ​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​ទ្រង់​បាន​ឡើយ


ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​គង់​នៅ​អស់‌កល្ប‌ជានិច្ច រាជ្យ​ទ្រង់​ក៏​ស្ថិត‌ស្ថេរ​នៅ​ដល់​អស់​ទាំង​ដំណ​មនុស្ស​ត​រៀង​ទៅ


លុះ​ដល់​ផុត​ពេល​កំណត់​ហើយ នោះ​នេប៊ូ‌ក្នេសា យើង​បាន​ងើប​ភ្នែក​ឡើង​ទៅ​លើ​មេឃ ហើយ​សតិ‌ស្មារតី​ក៏​ត្រឡប់​មក​ឯ​យើង​វិញ រួច​យើង​បាន​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត ព្រម​ទាំង​សរសើរ ហើយ​លើក​ដំកើង​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់‌កល្ប‌ជានិច្ច​ផង ដោយ​ព្រោះ​អំណាច​គ្រប់‌គ្រង​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប ហើយ​រាជ្យ​ទ្រង់​ក៏​នៅ​អស់​ទាំង​ដំណ​មនុស្ស​ត​រៀង​ទៅ


យើង​ចេញ​បង្គាប់​ឲ្យ​មនុស្ស​ទាំង‌ឡាយ នៅ​ពេញ​ក្នុង​អាណា‌ចក្រ​របស់​យើង បាន​ញាប់‌ញ័រ ហើយ​កោត‌ខ្លាច នៅ​ចំពោះ​ព្រះ​នៃ​ដានី‌យ៉ែល ដ្បិត​ទ្រង់​ជា​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ក៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប​រៀង​ត​ទៅ រាជ្យ​ទ្រង់​នឹង​មិន​ត្រូវ​បំផ្លាញ​ឡើយ ហើយ​អំណាច​គ្រប់‌គ្រង​របស់​ទ្រង់ នឹង​នៅ​ជាប់​ដរាប​ដល់​ចុង​បំផុត


ឯង​រាល់​គ្នា​នឹង​ត្រូវ​វិនាស​ទៅ ដូច​ជា​សាសន៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​កំពុង​តែ​ធ្វើ​ឲ្យ​វិនាស​ពី​មុខ​ឯង​ចេញ​នោះ​ដែរ ដោយ​ព្រោះ​ឯង​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ឡើយ។


រីឯ​ស្តេច​នៃ​អស់​ទាំង​កល្ប ដែល​ទ្រង់​មិន​ចេះ​សុគត ហើយ​មើល​ទ្រង់​មិន​ឃើញ គឺ​ជា​ព្រះ​តែ​១​ព្រះ‌អង្គ នោះ​សូម​ឲ្យ​ទ្រង់​បាន​ល្បី​ព្រះ‌នាម នឹង​សិរី‌ល្អ​អស់​‌កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ អាម៉ែន។


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos