ចោទិយកថា 8:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នាំឯងចូលទៅក្នុងស្រុកដ៏ល្អ ជាស្រុកដែលមានស្ទឹង មានរន្ធទឹក ហើយនឹងក្បាលទឹក ហូរចេញនៅក្នុងច្រក ហើយក្នុងភ្នំផង Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក កំពុងនាំអ្នកចូលទៅក្នុងស្រុកដ៏ល្អ ជាស្រុកដែលមានស្ទឹង មានរន្ធទឹក និងក្បាលទឹក ដែលហូរចេញតាមជ្រលងភ្នំ និងតាមភ្នំ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 «ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងនាំអ្នកចូលទៅក្នុងស្រុកដ៏ល្អ ជាស្រុកសម្បូណ៌ស្ទឹង អណ្ដូង និងប្រភពទឹក ដែលហូរចេញមកស្រោចស្រពតាមវាល និងតាមភ្នំ។ Ver Capítuloអាល់គីតាប7 «អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នឹងនាំអ្នកចូលទៅក្នុងស្រុកដ៏ល្អ ជាស្រុកសម្បូណ៌ស្ទឹង អណ្តូង និងប្រភពទឹកដែលហូរចេញមកស្រោចស្រពតាមវាល និងតាមភ្នំ។ Ver Capítulo |
ដរាបដល់អញមកនាំយកឯងរាល់គ្នាទៅនៅឯស្រុក១ ដូចជាស្រុករបស់ឯងនេះ ជាស្រុកមានស្រូវ នឹងទឹកទំពាំងបាយជូរ ហើយនំបុ័ង ព្រមទាំងចំការទំពាំងបាយជូរ ចំការអូលីវ ហើយនឹងទឹកឃ្មុំផង ដើម្បីឲ្យឯងរាល់គ្នាបានរស់នៅឥតស្លាប់ កុំឲ្យឯងរាល់គ្នាស្តាប់តាមហេសេគា ដែលវាបញ្ចុះបញ្ចូលឯងរាល់គ្នាថា ព្រះយេហូវ៉ាទ្រង់នឹងជួយឲ្យរួចនោះឡើយ
ដូច្នេះអញបានចុះមក ដើម្បីនឹងជួយដោះគេឲ្យរួចចេញពីកណ្តាប់ដៃនៃពួកសាសន៍អេស៊ីព្ទ អញនឹងនាំគេឡើងចេញពីស្រុកនោះ ទៅឯស្រុកយ៉ាងល្អដ៏ធំទូលាយជាស្រុកដែលមានទឹកដោះនឹងទឹកឃ្មុំហូរហៀរវិញ ជាទីកន្លែងរបស់ផងសាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍ហេវី នឹងសាសន៍យេប៊ូស