Biblia Todo Logo
La Biblia Online

- Anuncios -




ចោទិយ‌កថា 18:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 នេះ​ជា​ចំណែក​ដែល​បណ្តាជន ជា​ពួក​អ្នក​ដែល​ថ្វាយ​យញ្ញ‌បូជា​ត្រូវ​ឲ្យ​ដល់​ពួក​សង្ឃ ទោះ​គោ ឬ​ចៀម​ក្តី នោះ​ត្រូវ​ឲ្យ​ស្មា ថ្គាម នឹង​ពោះ​ធំ​ផង

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 នេះ​ជា​ចំណែក​ដែល​ប្រជា‌ជន ជា​ពួក​អ្នក​ដែល​ថ្វាយ​យញ្ញ‌បូជា ត្រូវ​ជូនដល់​ពួក​សង្ឃ ទោះ​គោ ឬ​ចៀម​ក្តី នោះ​ត្រូវ​ឲ្យ​ស្មា ថ្គាមទាំង​ពីរ និង​ក្រពះ​ផង។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ពេល​ប្រជា‌ជន​យក​គោ និង​ចៀម​មក​ថ្វាយ​ជា​យញ្ញ‌បូជា ពួក​គេ​ត្រូវ​យក​សាច់​ស្មា សាច់​ថ្គាម និង​ក្រពះ ជូន​បូជា‌ចារ្យ។

Ver Capítulo Copiar

អាល់គីតាប

3 ពេល​ប្រជា‌ជន​យក​គោ និង​ចៀម​មក​ធ្វើ​ជា​គូរបាន ពួក​គេ​ត្រូវ​យក​សាច់​ស្មា សាច់​ថ្គាម និង​ក្រពះ ជូន​អ៊ីមុាំ។

Ver Capítulo Copiar




ចោទិយ‌កថា 18:3
7 Referencias Cruzadas  

ឯ​ទ្រូង នឹង​ស្មា​របស់​ចៀម ដែល​សំរាប់​បុណ្យ​តាំង​អើរ៉ុន នឹង​កូន​លោក​ឡើង​ជា​សង្ឃ នោះ​ត្រូវ​ញែក​ជា​បរិសុទ្ធ ដោយ​យក​ទ្រូង​គ្រវី​ពី​ម្ខាង​ទៅ​ម្ខាង ហើយ​ដោយ​យក​ស្មា​លើក​ថ្វាយ​ចុះ​ឡើង


នោះ​នឹង​បាន​ជា​របស់​ផង​អើរ៉ុន ហើយ​នឹង​កូន​លោក គឺ​ជា​ច្បាប់​សំរាប់​នៅ​អស់​‌កល្ប​ជានិច្ច ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​ត្រូវ​កាន់​តាម ដ្បិត​នេះ​ឯង​ជា​ដង្វាយ​លើក​ចុះ​ឡើង ហើយ​ក្នុង​អស់​ទាំង​ដង្វាយ​មេត្រី​ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថ្វាយ នោះ​ដង្វាយ​លើក​ចុះ​ឡើង​ជា​ដង្វាយ​សំរាប់​ព្រះ‌យេហូវ៉ា។


រួច​កាល​ណា​ថ្ងៃ​លិច​ហើយ នោះ​ទើប​នឹង​បាន​ស្អាត ហើយ​នឹង​បរិភោគ​របស់​បរិសុទ្ធ​បាន ដ្បិត​នោះ​ជា​អាហារ​របស់​ផង​អ្នក​នោះ


ហើយ​នេះ​ជា​របស់​ផង​ឯង​ដែរ គឺ​អស់​ទាំង​ដង្វាយ​លើក​ចុះ​ឡើង នឹង​ដង្វាយ​គ្រវី​របស់​ផង​ពួក​កូន​ចៅ​អ៊ីស្រាអែល អញ​ឲ្យ​របស់​ទាំង​នោះ​ដល់​ឯង នឹង​កូន​ប្រុស​កូន​ស្រី​ឯង​ផង ទុក​ជា​កំរៃ​នៅ​អស់‌កល្ប‌ជានិច្ច អស់​អ្នក​ណា​ដែល​ស្អាត​នៅ​ក្នុង​ផ្ទះ​ឯង នោះ​នឹង​បរិភោគ​របស់​ទាំង​នោះ​បាន


ហើយ​ប្រេង​ល្អ​បំផុត​ទាំង​អស់ នឹង​ស្រា​ទំពាំង‌បាយ‌ជូរ​ល្អ​បំផុត​ទាំង​អស់ ព្រម​ទាំង​ស្រូវ​ផង គឺ​ជា​ផល​ដំបូង​ដែល​គេ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នោះ​អញ​ឲ្យ​មក​ឯង​ទាំង​អស់​ហើយ


ហើយ​អស់​ទាំង​ដង្វាយ​ដុត​របស់​ឯង ព្រម​ទាំង​សាច់ នឹង​ឈាម​ផង នោះ​ត្រូវ​ថ្វាយ​លើ​អាសនា​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ហើយ​ឈាម​នៃ​យញ្ញ‌បូជា​របស់​ឯង នោះ​ត្រូវ​ចាក់​ទៅ​លើ​អាសនា​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង តែ​ឯ​សាច់ នោះ​បរិភោគ​បាន


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos