Biblia Todo Logo
La Biblia Online

- Anuncios -




២ កូរិនថូស 1:8 - ព្រះគម្ពីរខ្មែរសាកល

8 បងប្អូន​អើយ យើង​មិន​ចង់ឲ្យ​អ្នករាល់គ្នា​មិនដឹង​អំពី​ទុក្ខវេទនា​របស់យើង​ដែល​កើតឡើង​នៅ​អាស៊ី​ទេ គឺ​យើង​រងសម្ពាធ​ហួសប្រមាណ លើសពី​កម្លាំង​របស់យើង រហូតដល់​យើង​អស់សង្ឃឹម​ថា​នឹង​បាន​រស់​ទៀតផង​។

Ver Capítulo Copiar

Khmer Christian Bible

8 ដ្បិត​បងប្អូន​អើយ!​ យើង​មិនចង់​ឲ្យ​អ្នក​រាល់គ្នា​នៅតែ​មិន​ដឹង​អំពី​សេចក្ដី​វេទនា​របស់​យើង​ដែល​កើត​ឡើង​នៅ​ស្រុក​អាស៊ី​ គឺ​យើង​មាន​បន្ទុក​ធ្ងន់​ធ្ងរ​លើស​កម្លាំង​ ធ្វើឲ្យ​យើង​អស់​សង្ឃឹមនឹង​រស់នៅ​ទៀត​

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ដ្បិត​បង‌ប្អូន​អើយ យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់ ពី​ទុក្ខ​វេទនា​ដែល​កើត​មាន​ដល់​យើង​នៅ​ស្រុក​អាស៊ី​ថា យើង​មាន​បន្ទុក​យ៉ាង​ធ្ងន់​ក្រៃ​លែង ហួស​ពី​កម្លាំង​របស់​យើង​ទៅ​ទៀត រហូត​ដល់​យើង​អស់​សង្ឃឹម​ថា​នឹង​នៅ​រស់​ទៀត​ផង។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 បងប្អូន​អើយ យើង​ចង់​ឲ្យ​បងប្អូន​ជ្រាប​យ៉ាង​ច្បាស់​អំពី​ទុក្ខ​វេទនា ដែល​កើត​មាន​ដល់​យើង នៅ​ស្រុក​អាស៊ី​នេះ។ យើង​បាន​រង​ទុក្ខ​យ៉ាង​ខ្លាំង​ហួស​ពី​កម្លាំង​ដែល​យើង​អាច​ទ្រាំ​បាន រហូត​ដល់​យើង​អស់​សង្ឃឹម​ថា​នឹង​រស់​រាន​មាន​ជីវិត​ត​ទៅ​មុខ​ទៀត​ផង។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ដ្បិត​បង​ប្អូន​អើយ យើង​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង ពី​សេចក្ដី​វេទនា​ដែល​កើត​ឡើង ដល់​យើង​ខ្ញុំ​នៅ​ស្រុក​អាស៊ី​ថា យើង​ខ្ញុំ​មាន​បន្ទុក​យ៉ាង​ធ្ងន់​ក្រៃ‌លែង ហួស​ពី​កំឡាំង​នៃ​យើង​ខ្ញុំ​ទៅ​ទៀត ដល់​ម៉្លេះ​បាន​ជា​យើង​ខ្ញុំ​អស់​សង្ឃឹម​នឹង​នៅ​រស់​ផង

Ver Capítulo Copiar

អាល់គីតាប

8 បង​ប្អូន​អើយ យើង​ចង់​ឲ្យ​បង​ប្អូន​ជ្រាប​យ៉ាង​ច្បាស់​អំពី​ទុក្ខ​វេទនា​ដែល​កើត​មាន​ដល់​យើង​នៅ​ស្រុក​អាស៊ី​នេះ។ យើង​បាន​រង​ទុក្ខ​យ៉ាង​ខ្លាំង ហួស​ពី​កម្លាំង​ដែល​យើង​អាច​ទ្រាំ​បាន រហូត​ដល់​យើង​អស់​សង្ឃឹម​ថា​នឹង​រស់​រាន​មាន​ជីវិត​ត​ទៅ​មុខ​ទៀត​ផង។

Ver Capítulo Copiar




២ កូរិនថូស 1:8
13 Referencias Cruzadas  

ពួកគេ​ត្រូវ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ឃាត់មិនឲ្យ​ប្រកាស​ព្រះបន្ទូល​នៅ​អាស៊ី ក៏​ដើរចុះឡើង​នៅ​ព្រីគា និង​ស្រុក​កាឡាទី​។


កាល​និយាយ​ដូច្នេះ​ហើយ លោក​ក៏​រំសាយ​អង្គប្រជុំ​នោះ​ទៅ​៕


ក្នុងចំណោម​យើង​មាន​ជនជាតិផារថុស ជនជាតិមេឌី ជនជាតិអេឡាំ និង​អ្នក​ដែល​រស់នៅ​មេសូប៉ូតាមា យូឌា កាប៉ាដូគា ប៉ុនតុស អាស៊ី


បងប្អូន​អើយ ខ្ញុំ​មិន​ចង់ឲ្យ​អ្នករាល់គ្នា​មិនដឹង​ថា ខ្ញុំ​បាន​រៀបគម្រោង​មករក​អ្នករាល់គ្នា​ជាច្រើនលើកច្រើនសា ដើម្បីឲ្យ​ខ្ញុំ​បាន​ទទួល​ផល​ខ្លះ​នៅក្នុងចំណោម​អ្នករាល់គ្នា ដូចដែល​ខ្ញុំ​បាន​ទទួល​នៅក្នុងចំណោម​សាសន៍ដទៃ​ឯទៀត​ដែរ​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​ត្រូវបាន​រារាំង​រហូតដល់​ពេលនេះ​។


ខ្ញុំសូមនិយាយ​តាមរបៀប​មនុស្ស​ថា ប្រសិនបើ​ខ្ញុំ​បាន​ប្រយុទ្ធនឹងសត្វសាហាវ​នៅ​អេភេសូរ តើ​មាន​ប្រយោជន៍​អ្វី​ដល់​ខ្ញុំ​? ប្រសិនបើ​មនុស្សស្លាប់​មិន​ត្រូវបាន​លើកឲ្យរស់ឡើង​វិញ នោះ“ចូរឲ្យ​យើង​ស៊ីផឹក​ទៅ ដ្បិត​ថ្ងៃស្អែក​យើង​ស្លាប់​ហើយ”។


ដ្បិត​មាន​ទ្វារ​ដ៏ធំ​សម្រាប់​ការងារ​ដែលមានប្រសិទ្ធភាព បាន​បើកចំហ​ឲ្យ​ខ្ញុំ ហើយក៏​មាន​អ្នក​ប្រឆាំង​ច្រើន​ដែរ​។


អ្នករាល់គ្នា​បាន​ស្កប់ស្កល់​ហើយ អ្នករាល់គ្នា​មានស្ដុកស្ដម្ភ​ហើយ អ្នករាល់គ្នា​បាន​សោយរាជ្យ​ដោយគ្មាន​យើង​ហើយ​! ខ្ញុំ​ចង់ឲ្យ​អ្នករាល់គ្នា​សោយរាជ្យ​ណាស់ ដើម្បីឲ្យ​យើង​បាន​សោយរាជ្យជាមួយ​អ្នករាល់គ្នា​ដែរ​!


ជាការពិត យើង​មានអារម្មណ៍ដូចជា​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​ក្នុង​ខ្លួន​។ នេះគឺ​ដើម្បីកុំឲ្យ​យើង​ទុកចិត្ត​លើ​ខ្លួនឯង​ឡើយ គឺ​ឲ្យ​ទុកចិត្ត​លើ​ព្រះ​ដែល​លើក​មនុស្សស្លាប់​ឲ្យរស់ឡើងវិញ​។


ហាក់ដូចជា​គ្មានអ្នកណាស្គាល់ ប៉ុន្តែ​ត្រូវគេ​ស្គាល់ច្បាស់​; ហាក់ដូចជា​ជិត​ស្លាប់ ប៉ុន្តែ​មើល៍! យើង​នៅរស់​; ហាក់ដូចជា​រងទណ្ឌកម្ម ប៉ុន្តែ​មិន​ត្រូវបាន​សម្លាប់​;


Síguenos en:

Anuncios


Anuncios