១ ថែស្សាឡូនីច 3:7 - ព្រះគម្ពីរខ្មែរសាកល7 បងប្អូនអើយ ហេតុនេះហើយបានជា ក្នុងអស់ទាំងការលំបាក និងទុក្ខវេទនារបស់យើង យើងទទួលការកម្សាន្តចិត្តដោយសារតែអ្នករាល់គ្នា តាមរយៈជំនឿរបស់អ្នករាល់គ្នា Ver CapítuloKhmer Christian Bible7 ដូច្នេះ បងប្អូនអើយ! នៅក្នុងពេលយើងមានទុក្ខព្រួយ និងសេចក្ដីវេទនាគ្រប់បែបយ៉ាង នោះយើងបានទទួលសេចក្ដីកម្សាន្ដចិត្ដពីអ្នករាល់គ្នាដោយសារជំនឿរបស់អ្នករាល់គ្នា Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ហេតុនេះ បងប្អូនអើយ ក្នុងគ្រប់ទាំងទុក្ខព្រួយ និងការលំបាកទាំងប៉ុន្មានរបស់យើង នោះយើងបានក្សាន្តចិត្តឡើងវិញអំពីដំណើរអ្នករាល់គ្នា ដោយសារអ្នករាល់គ្នាមានជំនឿ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 ហេតុនេះ បងប្អូនអើយ ជំនឿរបស់បងប្អូនបានធ្វើឲ្យចិត្តយើងបែរជាធូរស្រាលវិញ ទោះបីយើងពិបាកចិត្តគ្រប់យ៉ាង និងមានទុក្ខវេទនាយ៉ាងណាក្ដី។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 ដូច្នេះ បងប្អូនអើយ ក្នុងខណដែលយើងខ្ញុំកំពុងតែមានសេចក្ដីទុក្ខព្រួយ នឹងសេចក្ដីលំបាកជាច្រើន នោះយើងខ្ញុំមានសេចក្ដីក្សាន្តចិត្ត ពីដំណើរអ្នករាល់គ្នាឡើងវិញ ដោយសារសេចក្ដីជំនឿរបស់អ្នករាល់គ្នា Ver Capítuloអាល់គីតាប7 ហេតុនេះ បងប្អូនអើយ ជំនឿរបស់បងប្អូនបានធ្វើឲ្យចិត្ដយើងបែរជាធូរស្រាលវិញ ទោះបីយើងពិបាកចិត្ដគ្រប់យ៉ាង និងមានទុក្ខវេទនាយ៉ាងណាក្ដី។ Ver Capítulo |