១ ថែស្សាឡូនីច 1:5 - ព្រះគម្ពីរខ្មែរសាកល5 ពីព្រោះដំណឹងល្អរបស់យើងបានមកដល់អ្នករាល់គ្នា មិនគ្រាន់តែដោយពាក្យសម្ដីប៉ុណ្ណោះទេ គឺដោយព្រះចេស្ដា ព្រះវិញ្ញាណដ៏វិសុទ្ធ និងការជឿអស់ពីចិត្តយ៉ាងពេញលេញ។ អ្នករាល់គ្នាដឹងហើយថា យើងជាយ៉ាងណាក្នុងចំណោមអ្នករាល់គ្នា ដោយយល់ដល់អ្នករាល់គ្នា។ Ver CapítuloKhmer Christian Bible5 ដ្បិតដំណឹងល្អរបស់យើងមិនបានប្រកាសប្រាប់អ្នករាល់គ្នាដោយពាក្យសំដីទេ គឺដោយអំណាច ដោយព្រះវិញ្ញាណបរិសុទ្ធ និងដោយការជឿជាក់យ៉ាងខ្លាំងទៀតផង ដូចអ្នករាល់គ្នាបានដឹងស្រាប់ហើយថា ដើម្បីអ្នករាល់គ្នា យើងបានប្រព្រឹត្តបែបណានៅក្នុងចំណោមអ្នករាល់គ្នា។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ព្រោះដំណឹងល្អដែលយើងបាននាំមកប្រាប់អ្នករាល់គ្នា មិនមែនត្រឹមតែដោយពាក្យសម្ដីប៉ុណ្ណោះទេ តែដោយព្រះចេស្តា និងដោយព្រះវិញ្ញាណបរិសុទ្ធ ព្រមទាំងចិត្តជឿជាក់ទាំងស្រុងថែមទៀតផង។ អ្នករាល់គ្នាដឹងស្រាប់ហើយថា យើងជាមនុស្សប្រភេទណាក្នុងចំណោមអ្នករាល់គ្នា សម្រាប់ជាប្រយោជន៍ដល់អ្នករាល់គ្នា។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ដ្បិតយើងបាននាំដំណឹងល្អ*មកជូនបងប្អូន មិនមែនត្រឹមតែដោយពាក្យសម្ដីប៉ុណ្ណោះទេ គឺដោយមានឫទ្ធានុភាព មានព្រះវិញ្ញាណដ៏វិសុទ្ធ* និងមានចិត្តជឿជាក់ទាំងស្រុងថែមទៀតផង។ កាលយើងនៅជាមួយបងប្អូន យើងបានប្រព្រឹត្តយ៉ាងណាសម្រាប់ជាប្រយោជន៍បងប្អូន ដូចបងប្អូនជ្រាបស្រាប់ហើយ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 ដ្បិតដំណឹងល្អរបស់យើងខ្ញុំ មិនបានផ្សាយមកដល់អ្នករាល់គ្នា ដោយពាក្យសំដីតែប៉ុណ្ណោះទេ គឺដោយព្រះចេស្តា នឹងព្រះវិញ្ញាណបរិសុទ្ធដែរ ហើយដោយសេចក្ដីជំនឿដ៏មោះមុតជាខ្លាំងថែមទៀតផង ដូចជាអ្នករាល់គ្នាដឹងហើយ ពីដំណើរយើងខ្ញុំ ដែលនៅក្នុងពួកអ្នករាល់គ្នាជាយ៉ាងណា សំរាប់នឹងជួយដល់អ្នករាល់គ្នា Ver Capítuloអាល់គីតាប5 ដ្បិតយើងបាននាំដំណឹងល្អមកជូនបងប្អូន មិនមែនត្រឹមតែដោយពាក្យសំដីប៉ុណ្ណោះទេ គឺដោយមានអំណាច មានរសអុលឡោះដ៏វិសុទ្ធ និងមានចិត្ដជឿជាក់ទាំងស្រុងថែមទៀតផង។ កាលយើងនៅជាមួយបងប្អូន យើងបានប្រព្រឹត្ដយ៉ាងណា សម្រាប់ជាប្រយោជន៍បងប្អូន ដូចបងប្អូនជ្រាបស្រាប់ហើយ។ Ver Capítulo |
នេះជាហេតុដែលយើងក៏អរព្រះគុណដល់ព្រះឥតឈប់ឈរដែរ ដោយព្រោះកាលអ្នករាល់គ្នាបានទទួលព្រះបន្ទូលរបស់ព្រះ ដែលអ្នករាល់គ្នាឮពីយើង អ្នករាល់គ្នាបានទទួលយកមិនមែនទុកដូចជាពាក្យរបស់មនុស្សទេ គឺទុកដូចជាព្រះបន្ទូលរបស់ព្រះ ហើយតាមពិតជាព្រះបន្ទូលរបស់ព្រះមែន ដែលចេញឥទ្ធិពលនៅក្នុងអ្នករាល់គ្នាដែលជឿ។
មានបើកសម្ដែងដល់ពួកគេថា ការដែលពួកគេបម្រើនោះ មិនមែនសម្រាប់ខ្លួនពួកគេទេ គឺសម្រាប់អ្នករាល់គ្នាវិញ។ សព្វថ្ងៃនេះ សេចក្ដីទាំងនោះត្រូវបានប្រកាសដល់អ្នករាល់គ្នា តាមរយៈពួកអ្នកដែលផ្សាយដំណឹងល្អដល់អ្នករាល់គ្នាដោយព្រះវិញ្ញាណដ៏វិសុទ្ធដែលត្រូវបានចាត់ឲ្យមកពីលើមេឃ ហើយបណ្ដាទូតសួគ៌ក៏ប្រាថ្នាចង់សង្កេតមើលការទាំងនោះដែរ។