Biblia Todo Logo
La Biblia Online

- Anuncios -




អេសាយ 32:4 - ព្រះគម្ពីរខ្មែរសាកល

4 ចិត្ត​របស់​អ្នកដែល​តក់ក្រហល់​នឹង​មានការយល់ច្បាស់ ហើយ​មានចំណេះដឹង អណ្ដាត​របស់​អ្នកដែល​ត្រដិត​នឹង​និយាយ​លឿន ហើយ​ច្បាស់​វិញ​។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ចិត្ត​របស់​ពួក​រួស‌រាន់​នឹង​មាន​តម្រិះ ហើយ​អណ្ដាត​នៃ​ពួក​ដែល​និយាយ​ជាប់ នោះ​នឹង​ប្រុង‌ប្រៀប​និយាយ​ឡើង​យ៉ាង​ច្បាស់​វិញ។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 អស់​អ្នក​ដែល​មិន​សូវ​មាន​ប្រាជ្ញា​វាង‌វៃ បែរ​ជា​ចាប់​ផ្ដើម​យល់ ហើយ​អស់​អ្នក​ដែល​និយាយ​ត្រដិត បែរ​ជា​និយាយ​លឿន និង​ច្បាស់​ទៀត​ផង។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ចិត្ត​របស់​ពួក​រួស‌រាន់​នឹង​មាន​ដំរិះ ហើយ​អណ្តាត​នៃ​ពួក​ដែល​និយាយ​ជាប់ នោះ​នឹង​ប្រុង‌ប្រៀប​និយាយ​ឡើង​យ៉ាង​ច្បាស់​វិញ

Ver Capítulo Copiar

អាល់គីតាប

4 អស់​អ្នក​ដែល​មិន​សូវ​មាន​ប្រាជ្ញា​វាង‌វៃ បែរ​ជា​ចាប់​ផ្ដើម​យល់ ហើយ​អស់​អ្នក​ដែល​និយាយ​ត្រដិត បែរ​ជា​និយាយ​លឿន និង​ច្បាស់​ទៀត​ផង។

Ver Capítulo Copiar




អេសាយ 32:4
14 Referencias Cruzadas  

រីឯ​ពួកអ្នកដែល​វង្វេង​ខាង​វិញ្ញាណ​នឹង​មកដល់​ការយល់ដឹង ហើយ​ពួកអ្នកដែល​រអ៊ូរទាំ​នឹង​រៀនចេះ​សេចក្ដីអប់រំ”៕


ចូរ​និយាយ​នឹង​ពួកអ្នកដែល​មាន​ចិត្ត​តក់ស្លុត​ថា​៖ “ចូរ​មានកម្លាំងឡើង កុំ​ខ្លាច​ឡើយ​! មើល៍! ព្រះ​របស់អ្នករាល់គ្នា​! ព្រះអង្គ​នឹង​យាង​មក​ដោយ​មាន​ការសងសឹក ដោយមាន​សំណង​របស់​ព្រះ​។ ព្រះអង្គ​នឹង​យាង​មក ហើយ​សង្គ្រោះ​អ្នករាល់គ្នា”។


ពេលនោះ ភ្នែក​របស់​មនុស្ស​ខ្វាក់​នឹង​ត្រូវបាន​បើក ត្រចៀក​របស់​មនុស្ស​ថ្លង់​ក៏​នឹង​ត្រូវបាន​បើក​ដែរ​។


ពេល​នោះ ព្រះយេស៊ូវ​មានបន្ទូល​ថា៖“ព្រះ​បិតា​ជា​ព្រះអម្ចាស់​នៃមេឃ និងផែនដី​អើយ! ទូលបង្គំ​សូម​សរសើរតម្កើង​ព្រះអង្គ​ពីព្រោះ​ព្រះអង្គ​បាន​លាក់​សេចក្ដីទាំងនេះ​ពី​អ្នក​មានប្រាជ្ញា និង​អ្នក​មានចំណេះដឹង គឺ​ព្រះអង្គ​បាន​សម្ដែង​សេចក្ដីទាំងនេះ​ដល់​កូនក្មេង​វិញ​។


ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​គាត់​ថា​៖“ស៊ីម៉ូន​កូនយ៉ូណាស​អើយ​! អ្នក​មានពរ​ហើយ ដ្បិត​មនុស្សមិន​បាន​បើកសម្ដែង​ដល់​អ្នក​ទេ គឺ​ព្រះ​បិតា​របស់ខ្ញុំ​ដែល​គង់នៅ​ស្ថានសួគ៌​វិញ​ទេតើ ដែល​បាន​បើកសម្ដែង​ដល់​អ្នក​។


នៅពេល​ពួកគេ​ឃើញ​ភាពក្លាហាន​របស់​ពេត្រុស និង​យ៉ូហាន ទាំង​យល់ឃើញ​ថា​អ្នកទាំងពីរ​ជា​មនុស្ស​សាមញ្ញ និង​មិនបានរៀនសូត្រ ពួកគេ​ក៏​ភ្ញាក់ផ្អើល ហើយ​មើលស្គាល់​ថា​អ្នកទាំងពីរ​ធ្លាប់​នៅ​ជាមួយ​ព្រះយេស៊ូវ


ដូច្នេះ ព្រះបន្ទូល​របស់​ព្រះ​បាន​ចម្រើនឡើង ហើយ​ចំនួន​សិស្ស​នៅ​យេរូសាឡិម​ក៏​កាន់តែ​កើនឡើង​យ៉ាងច្រើន ថែមទាំង​មាន​បូជាចារ្យ​ជាច្រើន​បាន​ប្រតិបត្តិតាម​ជំនឿ​នេះ​ដែរ​។


ពួកគេ​គ្រាន់តែ​ឮ​ថា​៖ “ម្នាក់​ដែល​បៀតបៀន​យើង​ពីមុន ឥឡូវនេះ​ផ្សព្វផ្សាយ​អំពី​ជំនឿ​ដែល​គាត់​ព្យាយាម​បំផ្លាញ​កាលពីដើម​នោះ​វិញ”


Síguenos en:

Anuncios


Anuncios