Biblia Todo Logo
La Biblia Online

- Anuncios -




អេសាយ 20:2 - ព្រះគម្ពីរខ្មែរសាកល

2 នៅ​គ្រា​នោះ ព្រះយេហូវ៉ា​មានបន្ទូល​តាមរយៈ​អេសាយ​កូន​របស់​អ័ម៉ូស​ថា​៖ “ចូរ​ទៅ ហើយ​ដោះ​ក្រណាត់ធ្មៃ​ចេញពី​ចង្កេះ​របស់អ្នក ព្រមទាំង​ដោះ​ស្បែកជើង​របស់អ្នក​ចេញ​ពី​ជើង​អ្នក​ចុះ”។ គាត់​ក៏​ធ្វើ​ដូច្នោះ គឺ​ដើរ​អាក្រាត ទាំង​ជើងទទេ​។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​បង្គាប់​ដល់​ហោរា​អេសាយ ជា​កូន​អ័ម៉ូស​ថា៖ «ចូរ​ទៅ​បក​សំពត់​ធ្មៃ​ពី​ចង្កេះ​អ្នក ហើយ​ដោះ​ស្បែក​ជើង​ចេញ»។ លោក​ក៏​ធ្វើ​តាម គឺ​លោក​ដើរ​ខ្លួន​អាក្រាត ហើយ​ជើង​ទទេ។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អេសាយ ជា​កូន​របស់​លោក​អម៉ូស​ថា៖ «ចូរ​ស្រាយ​បាវ​ដែល​អ្នក​ស្លៀក​ជាប់​នឹង​ចង្កេះ និង​ដោះ​ស្បែក​ជើង​ចេញ​ទៅ»។ លោក​អេសាយ​ធ្វើ​តាម គឺ​លោក​ដើរ​ខ្លួន​ទទេ ហើយ​ក៏​មិន​ពាក់​ស្បែក​ជើង​ដែរ។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​បង្គាប់​ដល់​អេសាយ ជា​កូន​អ័ម៉ូស​ថា ចូរ​ទៅ​បក​សំពត់​ធ្មៃ​ពី​ចង្កេះ​ឯង ហើយ​ដោះ​ស្បែក​ជើង​ចេញ នោះ​លោក​ក៏​ធ្វើ​តាម គឺ​លោក​ដើរ​ខ្លួន​អាក្រាត ហើយ​ជើង​ទទេ

Ver Capítulo Copiar

អាល់គីតាប

2 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​អេសាយ ជា​កូន​របស់​លោក​អម៉ូស​ថា៖ «ចូរ​ស្រាយ​បាវ​ដែល​អ្នក​ស្លៀក​ជាប់​នឹង​ចង្កេះ និង​ដោះ​ស្បែក​ជើង​ចេញ​ទៅ»។ អេសាយ​ធ្វើ​តាម គឺ​គាត់​ដើរ​ខ្លួន​ទទេ ហើយ​ក៏​មិន​ពាក់​ស្បែក​ជើង​ដែរ។

Ver Capítulo Copiar




អេសាយ 20:2
27 Referencias Cruzadas  

ព្រះអង្គ​បាន​ផ្លាស់​ការទួញសោក​របស់ទូលបង្គំ​ឲ្យទៅជា​ការរាំសប្បាយ ហើយ​បាន​ដោះ​ក្រណាត់ធ្មៃ​របស់ទូលបង្គំ​ចេញ ក៏​បាន​ក្រវាត់​ទូលបង្គំ​ដោយ​អំណរ​វិញ


និមិត្ត​របស់​អេសាយ​កូន​របស់​អ័ម៉ូស ដែល​គាត់​បាន​ឃើញ​ទាក់ទងនឹង​យូដា និង​យេរូសាឡិម នៅ​សម័យ​អូសៀស យ៉ូថាម អ័ហាស និង​ហេសេគា ជា​ស្ដេច​នៃ​យូដា​:


នេះជា​ទំនាយ​ស្ដីអំពី​បាប៊ីឡូន ដែល​អេសាយ​កូន​របស់​អ័ម៉ូស​បាន​ឃើញ​:


ទ្រង់​ចាត់​អេលាគីម​ជា​ចៅហ្វាវាំង សេបណា​ជា​ព្រះរាជលេខា និង​ពួក​ចាស់ទុំ​នៃ​បូជាចារ្យ​ឲ្យទៅ​ឯ​ព្យាការី​អេសាយ​កូន​របស់​អ័ម៉ូស ទាំង​ដណ្ដប់​ដោយ​ក្រណាត់ធ្មៃ​។


នៅ​ថ្ងៃ​នោះ ព្យាការី​គ្រប់គ្នា​នឹង​អាម៉ាស់មុខ​ចំពោះ​និមិត្ត​របស់ខ្លួន ក្នុងកាលដែល​ពួកគេ​ព្យាករ ហើយ​ពួកគេ​នឹង​មិន​ពាក់​អាវរោមសត្វ​ដើម្បី​បោកបញ្ឆោត​គេ​ទៀតឡើយ​។


បន្ទាប់មក ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​៖“ប្រសិនបើ​អ្នកណា​ចង់​មកតាម​ខ្ញុំ ចូរឲ្យ​អ្នកនោះ​បដិសេធ​ខ្លួនឯង ហើយ​លី​ឈើឆ្កាង​របស់​ខ្លួន មកតាម​ខ្ញុំ​ចុះ​។


យ៉ូហាន​នេះ​ឯង ស្លៀក​សម្លៀកបំពាក់​ធ្វើ​ពី​រោម​អូដ្ឋ និង​ពាក់​ខ្សែក្រវាត់​ស្បែក​នៅ​ចង្កេះ រីឯ​អាហារ​របស់​គាត់​ជា​កណ្ដូប និង​ទឹកឃ្មុំ​ព្រៃ។


សិស្ស​ម្នាក់​ដែល​ព្រះយេស៊ូវ​ទ្រង់​ស្រឡាញ់​ក៏​និយាយ​នឹង​ពេត្រុស​ថា​៖ “គឺ​ព្រះអម្ចាស់​ហើយ​!”។ នៅពេល​ឮ​ថា​ជា​ព្រះអម្ចាស់ ស៊ីម៉ូន​ពេត្រុស​ក៏​យក​អាវ​មក​ក្រវាត់ ពីព្រោះ​គាត់​នៅ​ខ្លួនទទេ ហើយ​លោតចុះ​ទៅក្នុង​បឹង​។


អ្នក​ដែល​មាន​វិញ្ញាណអាក្រក់​ចូល​នោះ​ក៏​ស្ទុះ​ទៅ​សង្គ្រុប​ពួកគេ ហើយ​ឈ្នះ​ពួកគេ​ទាំងអស់គ្នា បានជា​ពួកគេ​រត់ចេញ​ពី​ផ្ទះ​នោះ​ទាំង​ខ្លួនទទេ ហើយ​រងរបួស​ផង​។


គាត់​មកឯ​យើង ហើយ​យក​ខ្សែក្រវាត់​របស់​ប៉ូល ចង​ដៃ​ចង​ជើង​ខ្លួន រួច​និយាយថា​៖ “ព្រះវិញ្ញាណដ៏វិសុទ្ធ​មានបន្ទូល​ដូច្នេះ​: ‘ពួកយូដា​នៅ​យេរូសាឡិម នឹង​ចាប់ចង​ម្ចាស់​ខ្សែក្រវាត់​នេះ​យ៉ាងដូច្នេះ ហើយ​ប្រគល់​ទៅក្នុង​កណ្ដាប់ដៃ​របស់​ពួក​សាសន៍ដទៃ’”។


យើង​នឹង​ឲ្យ​អំណាច​ដល់​សាក្សី​ពីរ​នាក់​របស់យើង ហើយ​ពួកគេ​នឹង​ថ្លែងព្រះបន្ទូល​អស់​មួយពាន់ពីររយហុកសិប​ថ្ងៃ ដោយ​ពាក់​ក្រណាត់ធ្មៃ”។


Síguenos en:

Anuncios


Anuncios