អេភេសូរ 2:7 - ព្រះគម្ពីរខ្មែរសាកល7 ដើម្បីព្រះអង្គបានសម្ដែងភាពបរិបូរនៃព្រះគុណដ៏ហួសវិស័យរបស់ព្រះអង្គ ដោយសេចក្ដីសប្បុរសចំពោះយើងក្នុងព្រះគ្រីស្ទយេស៊ូវ នៅសម័យដែលនឹងមកដល់។ Ver CapítuloKhmer Christian Bible7 ដើម្បីឲ្យព្រះអង្គបង្ហាញជំនាន់ខាងមុខឲ្យឃើញពីព្រះគុណដ៏បរិបូរលើសលប់របស់ព្រះអង្គ ដែលបានប្រទានដល់យើងដោយសេចក្ដីសប្បុរសក្នុងព្រះគ្រិស្ដយេស៊ូ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ដើម្បីឲ្យព្រះអង្គបានសម្ដែង ឲ្យមនុស្សជំនាន់ខាងមុខ បានឃើញព្រះគុណដ៏ធ្ងន់លើសលុបរបស់ព្រះអង្គ ដោយសេចក្តីសប្បុរសចំពោះយើង ក្នុងព្រះគ្រីស្ទយេស៊ូវ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 ព្រះអង្គបង្ហាញព្រះហឫទ័យសប្បុរសចំពោះយើង ក្នុងអង្គព្រះគ្រិស្តយេស៊ូដូច្នេះ ដើម្បីបង្ហាញឲ្យមនុស្សគ្រប់ជំនាន់ខាងមុខ ស្គាល់ព្រះគុណដ៏ប្រសើរលើសលុបបំផុតរបស់ព្រះអង្គ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 ដើម្បីឲ្យទ្រង់បានសំដែង ឲ្យអស់ទាំងកល្បខាងមុខ បានឃើញព្រះគុណដ៏ធ្ងន់លើសលប់របស់ទ្រង់ ដោយសេចក្ដីសប្បុរស ដែលទ្រង់ផ្តល់មកយើង ក្នុងព្រះគ្រីស្ទយេស៊ូវ Ver Capítuloអាល់គីតាប7 អុលឡោះបង្ហាញចិត្តសប្បុរសចំពោះយើង ក្នុងអាល់ម៉ាហ្សៀសអ៊ីសាដូច្នេះ ដើម្បីបង្ហាញឲ្យមនុស្សគ្រប់ជំនាន់ខាងមុខ ស្គាល់គុណដ៏ប្រសើរលើសលប់បំផុតរបស់ទ្រង់ Ver Capítulo |
មានបើកសម្ដែងដល់ពួកគេថា ការដែលពួកគេបម្រើនោះ មិនមែនសម្រាប់ខ្លួនពួកគេទេ គឺសម្រាប់អ្នករាល់គ្នាវិញ។ សព្វថ្ងៃនេះ សេចក្ដីទាំងនោះត្រូវបានប្រកាសដល់អ្នករាល់គ្នា តាមរយៈពួកអ្នកដែលផ្សាយដំណឹងល្អដល់អ្នករាល់គ្នាដោយព្រះវិញ្ញាណដ៏វិសុទ្ធដែលត្រូវបានចាត់ឲ្យមកពីលើមេឃ ហើយបណ្ដាទូតសួគ៌ក៏ប្រាថ្នាចង់សង្កេតមើលការទាំងនោះដែរ។