សុភាសិត 22:4 - ព្រះគម្ពីរខ្មែរសាកល4 រង្វាន់នៃការបន្ទាបខ្លួន និងការកោតខ្លាចព្រះយេហូវ៉ា ជាភាពស្ដុកស្ដម្ភ សិរីរុងរឿង និងជីវិត។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 ផលនៃសេចក្ដីសុភាព និងសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា គឺជាទ្រព្យសម្បត្តិ កិត្តិសព្ទ និងជីវិត។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 មនុស្សរាបសាតែងតែគោរពកោតខ្លាចព្រះអម្ចាស់ គេនឹងទទួលទ្រព្យសម្បត្តិ កិត្តិយស និងមានអាយុវែង។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 ផលនៃសេចក្ដីសុភាព នឹងសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះគឺជាទ្រព្យសម្បត្តិ កិត្តិសព្ទ នឹងជីវិត។ Ver Capítuloអាល់គីតាប4 មនុស្សរាបសាតែងតែគោរពកោតខ្លាចអុលឡោះតាអាឡា គេនឹងទទួលទ្រព្យសម្បត្តិ កិត្តិយស និងមានអាយុវែង។ Ver Capítulo |
ដ្បិតអង្គដ៏ខ្ពង់ខ្ពស់ និងដ៏ឧត្ដុង្គឧត្ដម ជាព្រះអង្គដែលគង់នៅអស់កល្ប ដែលព្រះអង្គមានព្រះនាមថាវិសុទ្ធ ព្រះអង្គមានបន្ទូលដូច្នេះថា៖ “យើងនៅស្ថានដ៏ខ្ពស់ និងវិសុទ្ធ ក៏នៅជាមួយអ្នកដែលមានវិប្បដិសារី និងរាបទាបខាងឯវិញ្ញាណ ដើម្បីស្ដារវិញ្ញាណរបស់មនុស្សរាបទាបឡើងវិញ ហើយស្ដារចិត្តរបស់មនុស្សមានវិប្បដិសារីឡើងវិញ។
នៅពេលនោះឯង វិចារណញ្ញាណរបស់យើងក៏ត្រឡប់មកយើងវិញ ហើយសិរីរុងរឿងនៃអាណាចក្ររបស់យើង ភាពឧត្ដុង្គឧត្ដមរបស់យើង ព្រមទាំងភាពថ្កុំថ្កើងរបស់យើង ក៏ត្រឡប់មកយើងវិញដែរ។ ពួកទីប្រឹក្សារបស់យើង និងពួកនាម៉ឺនរបស់យើង បានស្វែងរកយើង ហើយយើងត្រូវបានតាំងឡើងលើអាណាចក្ររបស់យើងវិញ ក៏មានអានុភាពដ៏ខ្លាំងក្រៃលែងត្រូវបានបន្ថែមដល់យើងទៀត។