Biblia Todo Logo
La Biblia Online

- Anuncios -




សុភា‌សិត 17:5 - ព្រះគម្ពីរខ្មែរសាកល

5 អ្នកដែល​សើចចំអក​ដាក់​អ្នកក្រីក្រ គឺ​ត្មះតិះដៀល​ព្រះសូនបង្កើត​របស់ខ្លួន​; អ្នកដែល​អរសប្បាយ​នឹង​សេចក្ដីអន្តរាយ​របស់គេ នឹង​មិន​រួចទោស​ឡើយ​។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 អ្នក​ណា​ដែល​ចំអក​ឲ្យ​មនុស្ស​ក្រ នោះ​ក៏​មើល​ងាយ​ដល់​ព្រះ​ដែល​បង្កើត​គេ​មក​ដែរ ឯ​អ្នក​ណា​ដែល​ត្រេក‌អរ​ក្នុង​ការ​អន្ត‌រាយ​របស់​គេ នោះ​នឹង​មិន​រួច​ពី​ទោស​ឡើយ។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 អ្នក​មើល‌ងាយ​ជន​ក្រីក្រ ដូច​ជា​ប្រមាថ​ព្រះ‌ជាម្ចាស់​ដែល​បង្កើត​គេ រីឯ​អ្នក​សើច​ចំអក​ដាក់​ជន​រង‌គ្រោះ​នឹង​ត្រូវ​មាន​ទោស។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 អ្នក​ណា​ដែល​ចំអក​ឲ្យ​មនុស្ស​ក្រ នោះ​ក៏​មើល‌ងាយ​ដល់​ព្រះ​ដែល​បង្កើត​គេ​មក​ដែរ ឯ​អ្នក​ណា​ដែល​ត្រេក‌អរ​ក្នុង​ការ​អន្តរាយ​របស់​គេ នោះ​នឹង​មិន​រួច​ពី​ទោស​ឡើយ។

Ver Capítulo Copiar

អាល់គីតាប

5 អ្នក​មើល‌ងាយ​ជន​ក្រីក្រ ដូច​ជា​ប្រមាថ​អុលឡោះ​ដែល​បង្កើត​គេ រីឯ​អ្នក​សើច​ចំអក​ដាក់​ជន​រង‌គ្រោះ​នឹង​ត្រូវ​មាន​ទោស។

Ver Capítulo Copiar




សុភា‌សិត 17:5
13 Referencias Cruzadas  

ដ្បិត​ចិត្តឆេះឆួល​ចំពោះ​ដំណាក់​របស់ព្រះអង្គ បាន​ឆេះសន្ធោសន្ធៅ​នៅក្នុង​ទូលបង្គំ ហើយ​សេចក្ដីត្មះតិះដៀល​របស់​ពួកអ្នកដែល​ត្មះតិះដៀល​ព្រះអង្គ បាន​ធ្លាក់​មកលើ​ទូលបង្គំ​។


អ្នកដែល​មើលងាយ​អ្នកជិតខាង​របស់ខ្លួន គឺ​ប្រព្រឹត្តបាប​ហើយ រីឯ​អ្នកដែល​មានចិត្តសប្បុរស​ចំពោះ​មនុស្ស​តូចទាប អ្នកនោះ​មានពរ​ហើយ​!


អ្នកដែល​សង្កត់សង្កិន​អ្នកក្រខ្សត់ គឺ​ត្មះតិះដៀល​ព្រះសូនបង្កើត​របស់ខ្លួន រីឯ​អ្នកដែល​មានចិត្តសប្បុរស​ចំពោះ​មនុស្ស​ខ្វះខាត គឺ​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះអង្គ​។


អស់អ្នក​ដែល​មាន​ចិត្ត​ឆ្មើងឆ្មៃ​ជា​ទីស្អប់ខ្ពើម​ដល់​ព្រះយេហូវ៉ា អ្នកនោះ​ពិតជា​មិន​រួចទោស​ឡើយ​។


ចូរ​អរសប្បាយ​ជាមួយ​អ្នក​ដែល​អរសប្បាយ ចូរ​យំសោក​ជាមួយ​អ្នក​ដែល​យំសោក​។


ប្រសិនបើ​អ្នកណា​មាន​ទ្រព្យសម្បត្តិ​ខាង​លោកីយ៍ ហើយ​ឃើញ​បងប្អូន​របស់​ខ្លួន​ខ្វះខាត ប៉ុន្តែ​បិទ​ដួងចិត្ត​របស់​ខ្លួន​ចំពោះ​គេ តើ​សេចក្ដីស្រឡាញ់របស់ព្រះ​ស្ថិតនៅ​ក្នុង​អ្នកនោះ​ដូចម្ដេចកើត‍?


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos