Biblia Todo Logo
La Biblia Online

- Anuncios -




សុភា‌សិត 16:9 - ព្រះគម្ពីរខ្មែរសាកល

9 ចិត្ត​របស់​មនុស្ស​គិតគូរ​អំពី​ផ្លូវ​របស់ខ្លួន ប៉ុន្តែ​ព្រះយេហូវ៉ា​ជា​អ្នកដែល​ធ្វើឲ្យ​ជំហាន​របស់គេ​បាន​ស្ថិតស្ថេរ​។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ចិត្ត​របស់​មនុស្ស​រមែង​គិត​សម្រេច​ផ្លូវ​របស់​ខ្លួន តែ​គឺ​ព្រះ‌យេហូវ៉ា​ដែល​ព្រះ‌អង្គ​តម្រង់​ជំហាន​គេ​វិញ។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 មនុស្ស​គិត‌គូរ​ពី​ផ្លូវ​ដែល​ខ្លួន​ត្រូវ​ដើរ តែ​ព្រះ‌អម្ចាស់​ជា​អ្នក​ណែ‌នាំ​ផ្លូវ។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ចិត្ត​របស់​មនុស្ស​រមែង​គិត​សំរេច​ផ្លូវ​របស់​ខ្លួន តែ​គឺ​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​ដំរង់​ជំហាន​គេ​វិញ។

Ver Capítulo Copiar

អាល់គីតាប

9 មនុស្ស​គិត‌គូរ​ពី​ផ្លូវ​ដែល​ខ្លួន​ត្រូវ​ដើរ តែអុលឡោះ‌តាអាឡា​ជា​អ្នក​ណែ‌នាំ​ផ្លូវ។

Ver Capítulo Copiar




សុភា‌សិត 16:9
11 Referencias Cruzadas  

ជំហាន​របស់​មនុស្ស​ត្រូវបាន​ធ្វើឲ្យ​ស្ថិតស្ថេរ​ដោយ​ព្រះយេហូវ៉ា ហើយ​ព្រះអង្គ​សព្វព្រះហឫទ័យ​នឹង​ផ្លូវ​របស់គេ​។


គម្រោង​នៃ​ចិត្ត​ជា​របស់​មនុស្ស រីឯ​ចម្លើយ​នៃ​អណ្ដាត​មកពី​ព្រះយេហូវ៉ា​។


មាន​របស់​តែបន្តិច​ដោយ​សេចក្ដីសុចរិត ប្រសើរ​ជាង​មាន​ផល​ច្រើន​ដោយ​ភាពអយុត្តិធម៌​។


នៅក្នុង​ចិត្ត​របស់​មនុស្ស​មាន​គម្រោង​ជាច្រើន ប៉ុន្តែ​មានតែ​ផែនការ​របស់​ព្រះយេហូវ៉ា​ប៉ុណ្ណោះ ដែល​នៅស្ថិតស្ថេរ​។


ជំហាន​របស់​មនុស្ស​មកពី​ព្រះយេហូវ៉ា ចុះ​មនុស្ស​អាច​យល់ច្បាស់​នូវ​ផ្លូវ​របស់ខ្លួន​យ៉ាងដូចម្ដេច​បាន​?


ចិត្ត​របស់​ស្ដេច​ជា​ផ្លូវទឹក​នៅក្នុង​ព្រះហស្ត​របស់​ព្រះយេហូវ៉ា ព្រះយេហូវ៉ា​បំបែរ​វា​ទៅ​ទីណាក៏ដោយ​ដែល​ព្រះអង្គ​សព្វព្រះហឫទ័យ​។


គ្មាន​ប្រាជ្ញា​ណា គ្មាន​ការយល់ដឹង​ណា ហើយ​គ្មាន​ការប្រឹក្សា​ណា ដែលអាច​ទាស់នឹង​ព្រះយេហូវ៉ា​ឡើយ​។


តាំងពី​ដើមដំបូង យើង​បាន​ប្រកាស​អំពី​ចុងបញ្ចប់ តាំងពីបុរាណ យើង​បាន​ប្រកាស​អំពី​អ្វីដែល​មិនទាន់​ត្រូវបាន​បំពេញឲ្យសម្រេច ដោយ​និយាយថា​: ‘ផែនការ​របស់យើង​នឹង​នៅជាប់ យើង​នឹង​បំពេញឲ្យសម្រេច​នូវ​អស់ទាំង​សេចក្ដីប្រាថ្នា​របស់យើង’។


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos