Biblia Todo Logo
La Biblia Online

- Anuncios -




សុភា‌សិត 16:12 - ព្រះគម្ពីរខ្មែរសាកល

12 ការ​ធ្វើ​អាក្រក់ ជា​ទីស្អប់ខ្ពើម​ដល់​ស្ដេច ដ្បិត​បល្ល័ង្ក​ត្រូវបាន​ធ្វើឲ្យ​ស្ថិតស្ថេរ​ដោយ​សេចក្ដីយុត្តិធម៌​។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 បើ​ស្តេច​ប្រព្រឹត្ត​អំពើ​អាក្រក់ នោះ​ជា​ទី​គួរ​ស្អប់​ខ្ពើម​ហើយ ដ្បិត​រាជ្យ​បាន​តាំង​នៅ​ជាប់ ដោយ‌សារ​តែ​សេចក្ដី​សុចរិត​ទេ។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ស្ដេច​មិន​ត្រូវ​ប្រព្រឹត្ត​អំពើ​អាក្រក់​ទេ ដ្បិត​រាជ​សម្បត្តិ​អាច​រឹង‌មាំ​បាន ដោយ‌សារ​សេចក្ដី​សុចរិត។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 បើ​ស្តេច​ប្រព្រឹត្ត​អំពើ​អាក្រក់ នោះ​ជា​ទី​គួរ​ស្អប់​ខ្ពើម​ហើយ ដ្បិត​រាជ្យ​បាន​តាំង​នៅ​ជាប់ ដោយ‌សារ​តែ​សេចក្ដី​សុចរិត​ទេ។

Ver Capítulo Copiar

អាល់គីតាប

12 ស្ដេច​មិន​ត្រូវ​ប្រព្រឹត្ត​អំពើ​អាក្រក់​ទេ ដ្បិត​រាជ​សម្បត្តិ​អាច​រឹង‌មាំ​បាន ដោយ‌សារ​សេចក្ដី​សុចរិត។

Ver Capítulo Copiar




សុភា‌សិត 16:12
11 Referencias Cruzadas  

ព្រះមហាក្សត្រ​ដ៏មានឫទ្ធានុភាព​ទ្រង់​ស្រឡាញ់​សេចក្ដីយុត្តិធម៌ ព្រះអង្គ​បាន​ស្ថាបនា​សេចក្ដីទៀងត្រង់ ក៏​បាន​អនុវត្ត​សេចក្ដីយុត្តិធម៌ និង​សេចក្ដីសុចរិត​នៅក្នុង​យ៉ាកុប​។


បបូរមាត់​នៃ​សេចក្ដីយុត្តិធម៌​ជា​ទីគាប់ព្រះទ័យ​ដល់​ស្ដេច​; ទ្រង់​ស្រឡាញ់​អ្នកដែល​និយាយ​ទៀងត្រង់​។


គម្រោង​បាន​សម្រេច​ដោយសារតែ​ការប្រឹក្សា ដូច្នេះ​ចូរ​ធ្វើសង្គ្រាម​ដោយ​ការណែនាំ​។


យក​មនុស្ស​អាក្រក់​ចេញ​ពី​ព្រះភក្ត្រ​ស្ដេច នោះ​បល្ល័ង្ក​របស់ទ្រង់​នឹង​ត្រូវបាន​ធ្វើឲ្យ​ស្ថិតស្ថេរ​ដោយ​សេចក្ដីយុត្តិធម៌​។


អ្នកដែល​បែរ​ត្រចៀក​របស់ខ្លួន​ចេញ​មិន​ស្ដាប់​ក្រឹត្យវិន័យ សូម្បីតែ​សេចក្ដីអធិស្ឋាន​របស់គេ​ក៏​ជា​ទីស្អប់ខ្ពើម​ដែរ​។


ប្រសិនបើ​ស្ដេច​កាត់ក្ដី​អ្នកក្រខ្សត់​ដោយ​សេចក្ដីពិត បល្ល័ង្ក​របស់ទ្រង់​នឹង​ត្រូវបាន​ធ្វើឲ្យ​ស្ថិតស្ថេរ​ជារៀងរហូត​។


ស្ដេច​ធ្វើឲ្យ​ស្រុក​បាន​ស្ថិតស្ថេរ​ដោយ​សេចក្ដីយុត្តិធម៌ រីឯ​មនុស្ស​ដែល​ស៊ីសំណូក​រំលំ​ស្រុក​វិញ​។


រីឯ​អ្នក​ដែល​មិន​បាន​ដឹង ហើយ​បាន​ប្រព្រឹត្ត​សម​នឹង​ការវាយ អ្នកនោះ​នឹង​ត្រូវ​វាយ​តិច​ទេ​។ ដូច្នេះ អស់អ្នក​ដែល​ត្រូវបាន​ប្រទានឲ្យ​ច្រើន នឹង​ត្រូវបាន​ទាមទារ​ច្រើន​ពី​អ្នកនោះ ហើយ​អ្នកដែល​ត្រូវបាន​ផ្ទុកផ្ដាក់​ឲ្យ​ច្រើន អ្នកនោះ​នឹង​ត្រូវបាន​ទាមទារ​រឹតតែច្រើន​ទៅទៀត​។


បន្ទាប់មក ខ្ញុំ​ឃើញ​ផ្ទៃមេឃ​បើកចំហ នោះ​មើល៍! មាន​សេះ​ស​មួយ ហើយ​ព្រះអង្គ​ដែល​គង់​លើ​សេះនោះ មានព្រះនាមថា “ស្មោះត្រង់” និង “ពិតត្រង់”។ ព្រះអង្គ​ជំនុំជម្រះ និង​ច្បាំង​ដោយ​សេចក្ដីសុចរិតយុត្តិធម៌​។


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos