Biblia Todo Logo
La Biblia Online

- Anuncios -




សុភា‌សិត 14:9 - ព្រះគម្ពីរខ្មែរសាកល

9 មនុស្សល្ងីល្ងើ​ចំអកឡកឡឺយ​ដាក់​តង្វាយលោះទោស ប៉ុន្តែ​នៅក្នុងចំណោម​មនុស្ស​ទៀងត្រង់ មាន​ការគាប់ព្រះហឫទ័យ​។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 មនុស្ស​ល្ងី‌ល្ងើ​តែង​សើច​ចំអក នឹង​តង្វាយ​លើក​លែង​ទោស តែ​មនុស្ស​ទៀង​ត្រង់ នោះ​គាប់​ព្រះហឫទ័យ​ព្រះ​វិញ។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 មនុស្ស​ល្ងី‌ល្ងើ​មិន​រវី‌រវល់​នឹង​បាប​របស់​ខ្លួន​ទេ រីឯ​មនុស្ស​ទៀង‌ត្រង់​តែងតែ​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 មនុស្ស​ល្ងី‌ល្ងើ​រមែង​សើច​ឡក​ចំពោះ​អំពើ​បាប តែ​នៅ​ក្នុង​ពួក​មនុស្ស​សុចរិត តែង​មាន​សេចក្ដី​រាប់​អាន​គ្នា។

Ver Capítulo Copiar

អាល់គីតាប

9 មនុស្ស​ល្ងី‌ល្ងើ​មិន​រវី‌រវល់​នឹង​បាប​របស់​ខ្លួន​ទេ រីឯ​មនុស្ស​ទៀង‌ត្រង់​តែងតែ​គាប់​ចិត្ត​អុលឡោះ។

Ver Capítulo Copiar




សុភា‌សិត 14:9
15 Referencias Cruzadas  

“ឱ​មនុស្សខ្វះចំណេះដឹង​អើយ​! តើ​អ្នករាល់គ្នា​នឹង​ស្រឡាញ់​ភាពខ្វះចំណេះដឹង​ដល់ពេលណា​? តើ​មនុស្សចំអកឡកឡឺយ​នឹង​ពេញចិត្ត​ចំពោះ​ការចំអកឡកឡឺយ ហើយ​មនុស្សល្ងង់​ស្អប់​ចំណេះដឹង​ដល់ពេលណា​?


ការ​ធ្វើ​អាក្រក់​ជា​ការសប្បាយ​ដល់​មនុស្សល្ងង់ រីឯ​ប្រាជ្ញា​ជា​ការសប្បាយ​ដល់​មនុស្ស​ដែល​មាន​ការយល់ដឹង​។


មនុស្ស​មាន​ចិត្ត​វៀចវេរ​ជា​ទីស្អប់ខ្ពើម​ដល់​ព្រះយេហូវ៉ា រីឯ​ផ្លូវ​របស់​មនុស្ស​គ្រប់លក្ខណ៍ ជា​ទីគាប់ព្រះហឫទ័យ​ដល់​ព្រះអង្គ​។


មនុស្ស​ល្អ​ទទួលបាន​ការគាប់ព្រះហឫទ័យ​ពី​ព្រះយេហូវ៉ា រីឯ​មនុស្ស​មាន​កលល្បិច ព្រះអង្គ​ផ្ដន្ទាទោស​ពួកគេ​។


សុភនិច្ឆ័យ​ដ៏ល្អ​នាំឲ្យមាន​ការគាប់ចិត្ត រីឯ​ផ្លូវ​របស់​មនុស្ស​ក្បត់​ពិបាក​វិញ​។


ចំពោះ​មនុស្សចំអកឡកឡឺយ ព្រះអង្គ​ចំអកឡកឡឺយ​ដាក់ពួកគេ រីឯ​ចំពោះ​មនុស្ស​រាបទាប​វិញ ព្រះអង្គ​ប្រទាន​ព្រះគុណ​។


នោះ​អ្នក​នឹង​រកបាន​សេចក្ដីសន្ដោស និង​សុភនិច្ឆ័យ​ដ៏ល្អ នៅចំពោះ​ព្រះនេត្រ​របស់​ព្រះ និង​នៅចំពោះ​ភ្នែក​មនុស្ស​។


នេះ​ជា​ផ្លូវ​របស់​ស្ត្រី​ផិតក្បត់ គឺ​នាង​ហូប ហើយ​ជូត​មាត់​របស់នាង រួច​ពោលថា​៖ “ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​អំពើទុច្ចរិត​ឡើយ”។


ជាការពិត អ្នកដែល​រកឃើញ​ខ្ញុំ គឺ​រកឃើញ​ជីវិត ហើយ​ទទួលបាន​ការគាប់ព្រះហឫទ័យ​ពី​ព្រះយេហូវ៉ា


ដែល​ពួកគេ​បាន​ប្រាប់​អ្នករាល់គ្នា​ថា​៖ “នៅ​គ្រា​ចុងបញ្ចប់ នឹង​មាន​ពួកចំអក​ដែល​ដើរ​តាម​តណ្ហា​របស់​ខ្លួនក្នុង​ការមិនគោរពព្រះ”។


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos