Biblia Todo Logo
La Biblia Online

- Anuncios -




សុភា‌សិត 13:8 - ព្រះគម្ពីរខ្មែរសាកល

8 ថ្លៃលោះ​នៃ​ជីវិត​របស់​មនុស្ស គឺ​ភាពស្ដុកស្ដម្ភ​របស់គេ ប៉ុន្តែ​អ្នកក្រីក្រ​មិនដែល​ឮ​ពាក្យសម្លុតគំរាម​ឡើយ​។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ឯ​ទ្រព្យ​សម្បត្តិនឹង​ទុក​សម្រាប់ លោះ​ជីវិត​មនុស្ស​បាន តែ​មនុស្ស​ក្រ​គេ​មិន​ដែល​ឮ​ពាក្យ​កំហែង​ទេ។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 អ្នក​មាន​តែងតែ​អាង​លើ​ទ្រព្យ ដើម្បី​ធានា​ជីវិត​របស់​ខ្លួន រីឯ​អ្នក​ក្រីក្រ​វិញ គ្មាន​នរណា​គំរាម‌កំហែង​គេ​ឡើយ។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ឯ​ទ្រព្យ​សម្បត្តិ នឹង​ទុក​សំរាប់​លោះ​ជីវិត​មនុស្ស​បាន តែ​មនុស្ស​ក្រ​គេ​មិន​ដែល​ឮ​ពាក្យ​កំហែង​ទេ។

Ver Capítulo Copiar

អាល់គីតាប

8 អ្នក​មាន​តែងតែ​អាង​លើ​ទ្រព្យ ដើម្បី​ធានា​ជីវិត​របស់​ខ្លួន រីឯ​អ្នក​ក្រីក្រ​វិញ គ្មាន​នរណា​គំរាម‌កំហែង​គេ​ឡើយ។

Ver Capítulo Copiar




សុភា‌សិត 13:8
15 Referencias Cruzadas  

មាន​អ្នកខ្លះ​ធ្វើខ្លួនជាអ្នកមាន ប៉ុន្តែ​គ្មានអ្វីសោះ មាន​អ្នកខ្លះ​ធ្វើខ្លួនជាអ្នកក្រ ប៉ុន្តែ​មាន​ទ្រព្យសម្បត្តិ​ច្រើន​។


ពន្លឺ​របស់​មនុស្ស​សុចរិត​ធ្វើឲ្យ​អរសប្បាយ រីឯ​ចង្កៀង​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវបាន​ពន្លត់​។


មកុដ​របស់​មនុស្ស​មានប្រាជ្ញា គឺ​ភាពស្ដុកស្ដម្ភ​របស់ខ្លួន រីឯ​ភាពល្ងង់​របស់​មនុស្សល្ងង់ គឺជា​ភាពល្ងង់​ដដែល​។


គាត់​នឹង​មិន​ក្រឡេកមើល​ថ្លៃលោះ​ណាមួយ​ឡើយ ហើយ​ទោះបីជា​បន្ថែម​ជំនូន​ឲ្យច្រើន​ក៏ដោយ ក៏​គាត់​មិន​ព្រម​ដែរ​៕


ជាការពិត ប្រសិនបើ​មនុស្ស​ម្នាក់​បាន​ពិភពលោក​ទាំងមូល ប៉ុន្តែ​អន្តរាយ​ព្រលឹងរបស់​ខ្លួន តើ​មានប្រយោជន៍​អ្វី​ដល់អ្នកនោះ​? ឬ​តើ​មនុស្ស​អាច​យក​អ្វី​មកប្ដូរ​នឹង​ព្រលឹង​របស់​ខ្លួន​បាន​?


ដ្បិត​ជីវិត​សំខាន់ជាង​អាហារ ហើយ​រូបកាយ​ក៏សំខាន់ជាង​សម្លៀកបំពាក់​ដែរ​។


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos