Biblia Todo Logo
La Biblia Online

- Anuncios -




សាស្តា 9:8 - ព្រះគម្ពីរខ្មែរសាកល

8 ត្រូវឲ្យ​សម្លៀកបំពាក់​របស់អ្នក​នៅ​ស​គ្រប់ពេលវេលា ហើយ​កុំឲ្យ​ខ្វះ​ប្រេងអូលីវ​នៅលើ​ក្បាល​របស់អ្នក​ឡើយ​។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ចូរ​ឲ្យ​សម្លៀក​បំពាក់​របស់​ឯង​បាន​ស​ជា‌និច្ច ហើយ​កុំ​ខាន​មាន​ប្រេង នៅ​លើ​ក្បាល​ឯង​ដែរ។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ចូរ​ស្លៀក​ពាក់​ស្អាត​គ្រប់​ពេល​វេលា ហើយ​លាប​ប្រេង​ក្រអូប​លើ​ក្បាល​អ្នក​ជានិច្ច។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ចូរ​ឲ្យ​សំលៀក‌បំពាក់​របស់​ឯង​បាន​ស​នៅ​ជានិច្ច ហើយ​កុំ​ឲ្យ​ខាន​មាន​ប្រេង នៅ​លើ​ក្បាល​ឯង​ដែរ

Ver Capítulo Copiar

អាល់គីតាប

8 ចូរ​ស្លៀក​ពាក់​ស្អាត​គ្រប់​ពេល​វេលា ហើយ​លាប​ប្រេង​ក្រអូប​លើ​ក្បាល​អ្នក​ជា‌និច្ច។

Ver Capítulo Copiar




សាស្តា 9:8
15 Referencias Cruzadas  

ព្រះអង្គ​រៀប​តុអាហារ​នៅមុខ​ទូលបង្គំ នៅចំពោះ​ពួក​សត្រូវ​របស់ទូលបង្គំ ព្រះអង្គ​លាប​ប្រេង​លើ​ក្បាល​ទូលបង្គំ​; ពែង​ទូលបង្គំ​ក៏​ពេញហូរហៀរ​។


ខ្ញុំ​មិន​បាន​ហូប​អាហារ​ដ៏ល្អប្រណិត រីឯ​សាច់ និង​ស្រា មិន​បាន​ចូល​ក្នុង​មាត់​ខ្ញុំ​ឡើយ ហើយ​ខ្ញុំ​មិន​បាន​លាបប្រេង រហូតដល់​រយៈពេល​បី​សប្ដាហ៍​បាន​ផុតទៅ​។


រីឯ​អ្នក​វិញ កាលណា​អ្នក​តមអាហារ ចូរ​លាប​ប្រេង​លើ​ក្បាល ហើយ​លុប​មុខ​របស់អ្នក


អ្នក​មិន​បាន​លាប​ប្រេង​លើ​ក្បាល​ខ្ញុំ​ទេ រីឯ​នាង​វិញ នាង​បាន​លាប​ប្រេងក្រអូប​លើ​ជើង​ខ្ញុំ​។


“មើល៍! យើង​នឹង​មក​ដូចជា​ចោរ​! មានពរ​ហើយ អ្នក​ដែល​ប្រុងស្មារតី ហើយ​រក្សា​សម្លៀកបំពាក់​របស់​ខ្លួន ដើម្បីកុំឲ្យ​ដើរ​អាក្រាត ហើយ​ត្រូវគេ​ឃើញ​កេរ្តិ៍ខ្មាស​របស់​ខ្លួន”។


កងទ័ព​នៅ​លើមេឃ​តាម​ព្រះអង្គ​ដោយ​ជិះ​សេះ​ស ទាំង​ស្លៀកពាក់​ក្រណាត់ផាឌិបដ៏ប្រណិត​ពណ៌ស និង​បរិសុទ្ធ​។


នាង​ត្រូវបាន​ប្រទានឲ្យ​ស្លៀកពាក់​ក្រណាត់ផាឌិបដ៏ប្រណិត​បរិសុទ្ធ​ដែល​ភ្លឺចិញ្ចាច”។ ជាការពិត ក្រណាត់ផាឌិបដ៏ប្រណិត​នោះ គឺ​អំពើសុចរិត​របស់​វិសុទ្ធជន​។


បន្ទាប់ពីការទាំងនេះ ខ្ញុំ​បាន​សង្កេតមើល នោះ​មើល៍! មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ​ដែល​គ្មានអ្នកណា​អាច​រាប់​បាន ដែល​មកពី​អស់ទាំង​ប្រជាជាតិ កុលសម្ព័ន្ធ ជនជាតិ និង​ភាសា ឈរ​នៅមុខ​បល្ល័ង្ក និង​នៅមុខ​កូនចៀម​។ ពួកគេ​ពាក់​អាវវែង​ពណ៌ស ទាំង​កាន់​ធាង​លម៉ើ​នៅ​ដៃ


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos