Biblia Todo Logo
La Biblia Online

- Anuncios -




សាស្តា 2:13 - ព្រះគម្ពីរខ្មែរសាកល

13 នោះ​ខ្ញុំ​បាន​ឃើញ​ថា​ប្រាជ្ញា​មាន​ប្រយោជន៍​ជាង​ភាពល្ងង់ ដូចដែល​ពន្លឺ​មាន​ប្រយោជន៍​ជាង​ភាពងងឹត​។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 យើង​ឃើញ​ពិត​ថា ប្រាជ្ញា​រមែង​វិសេស​ជាង​ការ​ផ្តេស‌ផ្តាស ដូច​ជា​ពន្លឺ ក៏​វិសេស​ជាង​ងងឹត​ដែរ។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ខ្ញុំ​ក៏​យល់​ឃើញ​ដូច​ត​ទៅ: ប្រាជ្ញា​មាន​តម្លៃ​ជាង​ការ​វង្វេង​ស្មារតី ដូច​ពន្លឺ​មាន​តម្លៃ​ជាង​ភាព​ងងឹត។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 នោះ​យើង​ឃើញ​ពិត​ថា ប្រាជ្ញា​រមែង​វិសេស​ជាង​សេចក្ដី​ផ្តេស‌ផ្តាស ដូច​ជា​ពន្លឺ ក៏​វិសេស​ជាង​ងងឹត​ដែរ

Ver Capítulo Copiar

អាល់គីតាប

13 ខ្ញុំ​ក៏​យល់​ឃើញ​ដូច​ត​ទៅ: ប្រាជ្ញា​មាន​តម្លៃ​ជាង​ការ​វង្វេង​ស្មារតី ដូច​ពន្លឺ​មាន​តម្លៃ​ជាង​ភាព​ងងឹត។

Ver Capítulo Copiar




សាស្តា 2:13
17 Referencias Cruzadas  

ព្រះបន្ទូល​របស់ព្រះអង្គ​ជា​ចង្កៀង​ដល់​ជើង​របស់ទូលបង្គំ ហើយ​ជា​ពន្លឺ​ដល់​គន្លង​របស់ទូលបង្គំ​។


ការរបើកឡើង​នៃ​ព្រះបន្ទូល​របស់ព្រះអង្គ​ផ្ដល់ពន្លឺ ព្រមទាំង​ធ្វើឲ្យ​មនុស្សខ្វះចំណេះដឹង​មានការយល់ច្បាស់​។


ប្រាជ្ញា​របស់​មនុស្ស​ឆ្លាតវៃ យល់ច្បាស់​នូវ​ផ្លូវ​របស់ខ្លួន រីឯ​ភាពល្ងីល្ងើ​របស់​មនុស្សល្ងង់ គឺជា​សេចក្ដីបោកបញ្ឆោត​។


បាន​ប្រាជ្ញា​ប្រសើរ​ជាង​បាន​មាស​យ៉ាងណាហ្ន៎​! បាន​ការយល់ដឹង​ប្រសើរ​ជាង​ប្រាក់​ដែល​សម្រិតសម្រាំង​។


ប្រសិនបើ​ផ្លែពូថៅ​រឹល ហើយ​គេ​មិន​បាន​សំលៀង​មុខ​ទេ នោះ​ត្រូវ​ប្រើ​កម្លាំង​ច្រើន​; រីឯ​ប្រាជ្ញា​នាំមកនូវ​ប្រយោជន៍​។


ពន្លឺ​ជាទី​គួរឲ្យត្រេកអរ ហើយ​ការ​ដែល​ឃើញ​ពន្លឺថ្ងៃ ជាការ​ល្អ​ដល់​ភ្នែក​!


ប្រាជ្ញា​ធ្វើឲ្យ​មនុស្ស​មានប្រាជ្ញា មានកម្លាំង​ជាង​មេគ្រប់គ្រង​ដប់​នាក់​ដែល​នៅ​ក្នុង​ទីក្រុង​មួយ​ទៅទៀត​។


នោះ​ខ្ញុំ​ពោលថា​៖ “ប្រាជ្ញា​ប្រសើរ​ជាង​កម្លាំង”។ ប៉ុន្តែ​ប្រាជ្ញា​របស់​បុរស​ក្រីក្រ​នោះ ត្រូវបាន​មើលងាយ ហើយ​គេ​ក៏​លែង​ស្ដាប់តាម​ពាក្យ​របស់គាត់​ដែរ​។


ប្រាជ្ញា​ប្រសើរ​ជាង​អាវុធ​ចម្បាំង ប៉ុន្តែ​មនុស្សបាប​តែម្នាក់ បំផ្លាញ​ការល្អ​ជាច្រើន​៕


គ្រានោះ អ្នករាល់គ្នា​នឹង​ឃើញ​ភាពខុសគ្នា​រវាង​មនុស្ស​សុចរិត និង​មនុស្ស​អាក្រក់​ម្ដងទៀត ព្រមទាំងភាពខុសគ្នា​រវាង​អ្នកដែល​បម្រើ​ព្រះ និង​អ្នកដែល​មិន​បម្រើ​ព្រះអង្គ”៕


ប៉ុន្តែ​ប្រសិនបើ​ភ្នែក​របស់អ្នក​អាក្រក់ រូបកាយ​អ្នក​ទាំងមូល​ក៏​ពេញដោយសេចក្ដីងងឹត​។ ដូច្នេះ ប្រសិនបើ​ពន្លឺ​ក្នុង​អ្នក​ជា​សេចក្ដីងងឹត​ទៅហើយ ចុះ​សេចក្ដីងងឹត​នោះ​នឹង​ខ្លាំង​យ៉ាងណាទៅ​!


ពីមុន អ្នករាល់គ្នា​ជា​សេចក្ដីងងឹត ប៉ុន្តែ​ឥឡូវនេះ អ្នករាល់គ្នា​ជា​ពន្លឺ​ក្នុង​ព្រះអម្ចាស់ ដូច្នេះ ចូរ​ដើរ​ឲ្យ​ដូចជា​កូន​នៃ​ពន្លឺ


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos