Biblia Todo Logo
La Biblia Online

- Anuncios -




សាស្តា 10:10 - ព្រះគម្ពីរខ្មែរសាកល

10 ប្រសិនបើ​ផ្លែពូថៅ​រឹល ហើយ​គេ​មិន​បាន​សំលៀង​មុខ​ទេ នោះ​ត្រូវ​ប្រើ​កម្លាំង​ច្រើន​; រីឯ​ប្រាជ្ញា​នាំមកនូវ​ប្រយោជន៍​។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 បើ​ដែក​រិល ម្ចាស់​មិន​សំលៀង​មុខ​ទេ នោះ​ត្រូវ​តែ​បព្ចោញ​កម្លាំង​ខ្លាំង រីឯ​ប្រាជ្ញា​តែង​ជួយ​ឲ្យ​មាន​ជោគជ័យ។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ប្រសិន​បើ​មិន​សំលៀង​ពូថៅ​ដែល​មាន​មុខ​រឹល​ទេ នោះ​ត្រូវ​ប្រើ​កម្លាំង​ជា​ច្រើន។ រីឯ​ប្រាជ្ញា​វិញ​តែងតែ​នាំ​ឲ្យ​សម្រេច​ជោគ‌ជ័យ។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 បើ​ដែក​រិល​ហើយ ម្ចាស់​មិន​សំលៀង​មុខ​ទេ នោះ​ត្រូវ​តែ​បព្ចោញ​កំឡាំង​លើស​ជាង​ទៅ​ទៀត ឯ​ប្រាជ្ញា​មាន​ប្រយោជន៍​នឹង​ដំរង់​ការ

Ver Capítulo Copiar

អាល់គីតាប

10 ប្រសិន​បើ​មិន​សំលៀង​ពូថៅ​ដែល​មាន​មុខ​រឹល​ទេ នោះ​ត្រូវ​ប្រើ​កម្លាំង​ជា​ច្រើន។ រីឯ​ប្រាជ្ញា​វិញ​តែងតែ​នាំ​ឲ្យ​សម្រេច​ជោគ‌ជ័យ។

Ver Capítulo Copiar




សាស្តា 10:10
20 Referencias Cruzadas  

ប្រសិនបើ​ពស់​ចឹក​មុន​សូត្រមន្តអាគម នោះ​គ្មាន​ប្រយោជន៍​ដល់​គ្រូចាប់ពស់​ឡើយ​។


ការនឿយហត់​របស់​មនុស្សល្ងង់​ធ្វើឲ្យ​ខ្លួនគេ​អស់កម្លាំង ពីព្រោះ​គេ​មិន​ដឹង​ថា​ទៅ​ដល់​ទីក្រុង​យ៉ាងណា​ទេ​។


អ្នកដែល​គាស់​ថ្ម​នឹង​ត្រូវរបួស​ដោយ​ថ្ម​; អ្នកដែល​ពុះ​អុស​នឹង​មានគ្រោះថ្នាក់​ដោយ​អុស​។


នោះ​ខ្ញុំ​បាន​ឃើញ​ថា​ប្រាជ្ញា​មាន​ប្រយោជន៍​ជាង​ភាពល្ងង់ ដូចដែល​ពន្លឺ​មាន​ប្រយោជន៍​ជាង​ភាពងងឹត​។


ប្រាជ្ញា​ប្រសើរ​ជាង​អាវុធ​ចម្បាំង ប៉ុន្តែ​មនុស្សបាប​តែម្នាក់ បំផ្លាញ​ការល្អ​ជាច្រើន​៕


“មើល៍! ខ្ញុំ​ចាត់​អ្នករាល់គ្នា​ឲ្យទៅ ដូចជា​ចៀម​ទៅក្នុង​កណ្ដាលចំណោម​ចចក ដូច្នេះ​ចូរ​ឈ្លាសវៃ​ដូច​ពស់ ហើយ​ស្លូតត្រង់​ដូច​ព្រាប​។


ការស្ដាប់បង្គាប់​របស់អ្នករាល់គ្នា​បាន​ឮ​ដល់​មនុស្ស​ទាំងអស់​ហើយ ដូច្នេះ​ខ្ញុំ​អរសប្បាយ​នឹង​អ្នករាល់គ្នា​ណាស់ ប៉ុន្តែ​ខ្ញុំ​ចង់ឲ្យ​អ្នករាល់គ្នា​មានប្រាជ្ញា​ខាង​ការល្អ ហើយ​អត់ចេះ​ខាង​ការ​អាក្រក់​។


បងប្អូន​អើយ កុំ​ធ្វើជា​កូនក្មេង​ក្នុង​ការយល់ដឹង​ឡើយ គឺ​ក្នុង​ការអាក្រក់ ចូរ​ធ្វើជាកូនក្មេង ហើយ​ក្នុង​ការយល់ដឹង ចូរ​ធ្វើជា​មនុស្ស​ពេញវ័យ​ចុះ​។


ចូរ​ប្រព្រឹត្ត​ចំពោះ​អ្នកក្រៅ​ដោយ​ប្រាជ្ញា ទាំង​ឆក់​ឱកាស​ផង​។


ប្រសិនបើ​អ្នកណា​ក្នុងចំណោម​អ្នករាល់គ្នា​ខ្វះ​ប្រាជ្ញា ចូរឲ្យ​អ្នកនោះ​ទូល​សុំ​ពី​ព្រះ​ដែល​តែងតែ​ប្រទាន​ឲ្យ​មនុស្ស​ទាំងអស់​ដោយសទ្ធា និង​ដោយ​ឥត​បន្ទោស នោះ​នឹង​ប្រទាន​ឲ្យ​អ្នកនោះ​។


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos