Biblia Todo Logo
La Biblia Online

- Anuncios -




សាការី 8:6 - ព្រះគម្ពីរខ្មែរសាកល

6 ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​ដូច្នេះ​ថា​: ‘ប្រសិនបើ​ការនេះ​អស្ចារ្យ​ក្នុង​ភ្នែក​របស់​អ្នកដែលនៅសល់​នៃ​ប្រជាជន​នេះ​នៅគ្រានោះ ចុះ​វា​នឹង​អស្ចារ្យ​ក្នុង​ភ្នែក​របស់យើង​ដែរ​ឬ​?’។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា៖ «គ្រា​នោះ បើ​ការ​នេះ​មើល​ទៅ​ប្លែក​ភ្នែក​ដល់​សំណល់​ជន​ជាតិ​នេះ តើ​ត្រូវ​ប្លែក​ភ្នែក​ដល់​យើង​ដែរ​ឬ?» នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា: នៅ​គ្រា​នោះ ប្រជា‌ជន​ដែល​នៅ​សេស‌សល់​យល់​ថា ហេតុ‌ការណ៍​នេះ​ដូច​ជា​អស្ចារ្យ​ពេក ក៏​ប៉ុន្តែ យើង​យល់​ថា​មិន​មែន​ជា​ការ​អស្ចារ្យ​ពេក​ទេ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ នៅ​គ្រា​នោះ បើ​ការ​នេះ​មើល​ទៅ​ជា​ទី​ប្លែក​ភ្នែក​ដល់​សំណល់​ជន‌ជាតិ​នេះ នោះ​តើ​ត្រូវ​បាន​ជា​ទី​ប្លែក​ភ្នែក​ដល់​អញ​ដែរ​ឬ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ

Ver Capítulo Copiar

អាល់គីតាប

6 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​ថា: នៅ​គ្រា​នោះ ប្រជា‌ជន​ដែល​នៅ​សេស‌សល់​យល់​ថា ហេតុ‌ការណ៍​នេះ​ដូច​ជា​អស្ចារ្យ​ពេក ក៏​ប៉ុន្តែ យើង​យល់​ថា​មិន​មែន​ជា​ការ​អស្ចារ្យ​ពេក​ទេ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល។

Ver Capítulo Copiar




សាការី 8:6
13 Referencias Cruzadas  

តើ​មាន​អ្វី​ដែល​ពិបាក​ពេក​សម្រាប់​ព្រះយេហូវ៉ា​ឬ​? ដល់​ពេលកំណត់ យើង​នឹង​ត្រឡប់មក​ឯ​អ្នក​វិញ ហើយ​ឆ្នាំក្រោយក្នុងពេលដដែលនេះ សារ៉ា​នឹង​មាន​កូនប្រុស​ម្នាក់”។


ការនេះ​បាន​កើតឡើង​ពី​ព្រះយេហូវ៉ា ជា​ការអស្ចារ្យ​ក្នុង​ភ្នែក​របស់យើង​។


ព្រះយេស៊ូវ​ទ្រង់​សម្លឹងមើល​ពួកគេ ហើយ​មានបន្ទូលថា​៖“សម្រាប់​មនុស្ស​ការនេះ​ធ្វើមិនកើត​ទេ ប៉ុន្តែ​សម្រាប់​ព្រះ ធ្វើកើត​ទាំងអស់”។


មើល៍! អ្នក​នឹង​គ ហើយ​មិនអាច​និយាយ​បាន​រហូតដល់​ថ្ងៃ​ដែល​ការទាំងនេះ​កើតឡើង ពីព្រោះ​អ្នក​មិន​បាន​ជឿ​ពាក្យ​របស់ខ្ញុំ​ដែល​នឹង​ត្រូវបាន​បំពេញឲ្យសម្រេច​នៅ​ពេលកំណត់”។


ដ្បិត​សម្រាប់​ព្រះ​គ្មាន​អ្វី​ដែល​ធ្វើមិនកើត​ឡើយ”។


ព្រះយេស៊ូវ​មានបន្ទូលថា​៖“អ្វីៗ​ដែល​មនុស្ស​ធ្វើមិនកើត សម្រាប់​ព្រះ ធ្វើកើត​ទាំងអស់”។


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos