Biblia Todo Logo
La Biblia Online

- Anuncios -




សាការី 13:7 - ព្រះគម្ពីរខ្មែរសាកល

7 នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​៖ “ដាវ​អើយ ចូរ​ភ្ញាក់ឡើង​ទាស់នឹង​អ្នកគង្វាល​របស់យើង ហើយ​ទាស់នឹង​មនុស្ស​ដែលជា​គូកន​របស់យើង​ចុះ​! ចូរ​ប្រហារ​អ្នកគង្វាល នោះ​ហ្វូងចៀម​នឹង​ត្រូវបាន​កម្ចាត់កម្ចាយ​! យើង​នឹង​បង្វែរ​ដៃ​របស់យើង​ទាស់នឹង​ចៀម​តូចៗ​វិញ”។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា៖ «ម្នាល​អើយ ចូរ​ភ្ញាក់​ឡើង ទាស់​នឹង​គង្វាល​របស់​យើង ហើយ​ទាស់​នឹង​មនុស្ស​ដែល​ជា​គូ‌កន​របស់​យើង​ចុះ ចូរ​វាយ​គង្វាល នោះ​ហ្វូង​ចៀម​នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ រួច​យើង​នឹង​ប្រែ​ដៃ​ទៅ​លើកូន​តូចៗ​វិញ។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 «ដាវ​អើយ ចូរ​ភ្ញាក់​ឡើង ប្រហារ​គង្វាល​ដែល​យើង​បាន​តែង‌តាំង។ ចូរ​ប្រហារ​អ្នក​ធ្វើ​ការ​រួម​ជា​មួយ​យើង! - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ ចូរ​វាយ​សម្លាប់​គង្វាល ហើយ​ចៀម​នៅ​ក្នុង​ហ្វូង​នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ! បន្ទាប់​មក យើង​នឹង​បែរ​ទៅ​វាយ​ចៀម​តូចៗ។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា ម្នាល​ដាវ​អើយ ចូរ​ភ្ញាក់​ឡើង​ទាស់​នឹង​អ្នក​គង្វាល​របស់​អញ ហើយ​ទាស់​នឹង​មនុស្ស​ដែល​ជា​គូ‌កន​អញ​ចុះ ចូរ​វាយ​អ្នក​គង្វាល នោះ​ហ្វូង​ចៀម​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ រួច​អញ​នឹង​ប្រែ​ដៃ​ទៅ​លើ​កូន​តូចៗ​វិញ

Ver Capítulo Copiar

អាល់គីតាប

7 «ដាវ​អើយ ចូរ​ភ្ញាក់​ឡើង​ប្រហារ​អ្នក​គង្វាល ដែល​យើង​បាន​តែង‌តាំង។ ចូរ​ប្រហារ​អ្នក​ធ្វើ​ការ​រួម​ជា​មួយ​យើង! - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល។ ចូរ​វាយ​សម្លាប់​អ្នក​គង្វាល ហើយ​ចៀម​នៅ​ក្នុង​ហ្វូង​នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ! បន្ទាប់​មក យើង​នឹង​បែរ​ទៅ​វាយ​ចៀម​តូចៗ។

Ver Capítulo Copiar




សាការី 13:7
76 Referencias Cruzadas  

បណ្ដា​ស្ដេច​នៃ​ផែនដី​ក្រោកឡើង ពួក​មេគ្រប់គ្រង​បាន​ឃុបឃិត​គ្នា ទាស់នឹង​ព្រះយេហូវ៉ា ហើយ​ទាស់នឹង​អ្នកដែលត្រូវបានចាក់ប្រេងអភិសេក​របស់ព្រះអង្គ​ថា​៖


យើង​នឹង​បង្វែរ​ដៃ​របស់យើង​ទៅ​ទាស់នឹង​អ្នក ហើយ​បន្សុទ្ធបំបាត់​អាចម៍លោហៈ​របស់អ្នក​ដូច​បន្សុទ្ធបំបាត់​ដោយ​ទឹកក្បុង ព្រមទាំង​យក​អស់ទាំង​លោហៈមិនសុទ្ធ​របស់អ្នក​ចេញ​ផង​។


នៅ​ថ្ងៃ​នោះ ព្រះយេហូវ៉ា​នឹង​ដាក់ទោស​សត្វ​ឡេវីអាថាន​ជា​ពស់​ដែល​រត់គេច គឺ​សត្វ​ឡេវីអាថាន​ជា​ពស់​ក្ងិចក្ងក់ ដោយ​ដាវ​របស់ព្រះអង្គ ជាដាវ​ដ៏សាហាវ ដ៏មហិមា និង​ដ៏ខ្លាំងពូកែ ហើយ​ព្រះអង្គ​នឹង​សម្លាប់​សត្វធំសម្បើម​នោះ​ដែល​នៅក្នុង​សមុទ្រ​។


ព្រះអង្គ​នឹង​ឃ្វាល​ហ្វូងចៀម​របស់ព្រះអង្គ ដូចជា​អ្នកគង្វាល ព្រះអង្គ​នឹង​ប្រមូល​កូនចៀម​ទាំងឡាយ​មក​ក្នុង​ព្រះពាហុ​របស់ព្រះអង្គ ព្រមទាំង​បី​នៅនឹង​ព្រះឱរា​របស់ព្រះអង្គ​ផង ក៏​នឹង​នាំ​មេចៀមបំបៅកូន​ទៅដោយស្លូត​។


ដ្បិត​មាន​បុត្រ​មួយ​កើតមក​ដល់​យើង មាន​បុត្រា​មួយ​ប្រទាន​មក​យើង​។ រីឯ​ការគ្រប់គ្រង​នឹង​នៅ​លើ​ស្មា​របស់បុត្រនោះ ហើយ​គេ​នឹង​ដាក់ឈ្មោះ​បុត្រនោះ​ថា “ទីប្រឹក្សា​ដ៏អស្ចារ្យ” “ព្រះ​ដ៏មានព្រះចេស្ដា” “ព្រះបិតា​ដ៏អស់កល្ប” និង “ព្រះអង្គម្ចាស់​នៃ​សន្តិភាព”។


ដូច្នេះ សម្ពន្ធមេត្រីនោះ​ត្រូវបាន​ផ្ដាច់​នៅ​ថ្ងៃ​នោះ​ឯង ហើយ​យ៉ាងនេះ​បានជា​ពួក​រងទុក្ខវេទនា​ក្នុង​ហ្វូងចៀម​ដែល​កំពុង​សង្កេតមើល​ខ្ញុំ​ក៏​ដឹង​ថា នេះ​ជា​ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​។


ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់ខ្ញុំ​មានបន្ទូល​ដូច្នេះ​ថា​៖ “ចូរ​ឃ្វាល​ហ្វូងចៀម​ដែលទុកសម្រាប់​ការសម្លាប់​ចុះ​!


ដូច្នេះ ខ្ញុំ​ក៏​ឃ្វាល​ហ្វូងចៀម​ដែលទុកសម្រាប់​ការសម្លាប់ ជា​ហ្វូងចៀម​រងទុក្ខវេទនា​។ ខ្ញុំ​យក​ឈើច្រត់​ពីរ​សម្រាប់​ខ្លួនខ្ញុំ ឈើច្រត់​មួយ​ខ្ញុំ​ដាក់ឈ្មោះ​ថា “សេចក្ដីសន្ដោស” រីឯ​ឈើច្រត់​មួយទៀត​ខ្ញុំ​ដាក់ឈ្មោះ​ថា “សម្ពន្ធ”។ គឺយ៉ាងនេះឯង​ដែល​ខ្ញុំ​បាន​ឃ្វាល​ហ្វូងចៀម​នោះ​។


“មើល៍! ស្ត្រីព្រហ្មចារី​ម្នាក់​នឹង​មានផ្ទៃពោះ ហើយ​សម្រាល​បាន​កូនប្រុស​ម្នាក់ គេ​នឹង​ហៅ​នាម​របស់​កូននោះ​ថា អេម៉ាញូអែល”។ (​អេម៉ាញូអែល មានអត្ថន័យប្រែថា ព្រះ​គង់នៅ​ជាមួយ​យើង​)​។


អ្នកណាក៏ដោយដែល​យក​ទឹក​ត្រជាក់​សូម្បីតែ​មួយ​កែវ ឲ្យ​ម្នាក់​ក្នុង​អ្នកតូច​ទាំងនេះ​ផឹក​ក្នុងនាម​ម្នាក់នោះ​ជា​សិស្ស​របស់ខ្ញុំ ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នកនោះ​នឹង​មិន​បាត់​រង្វាន់​របស់​ខ្លួន​សោះឡើយ”៕


ព្រះ​បិតា​របស់ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំងអស់​មក​ខ្ញុំ​។ គ្មានអ្នកណា​ស្គាល់​ព្រះបុត្រា​ឡើយ លើកលែងតែ​ព្រះ​បិតា​ប៉ុណ្ណោះ ហើយក៏គ្មាន​អ្នកណា​ស្គាល់​ព្រះ​បិតា​ដែរ លើកលែងតែ​ព្រះបុត្រា និង​អ្នកណាក៏ដោយដែល​ព្រះបុត្រា​ចង់​បើកសម្ដែង​ដល់​ប៉ុណ្ណោះ​។


“ត្រូវប្រាកដថា កុំឲ្យ​មើលងាយ​ម្នាក់​ក្នុង​អ្នកតូច​ទាំងនេះ​ឡើយ​។ ដ្បិត​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា បណ្ដា​ទូតសួគ៌​របស់​ពួកគេ​នៅ​ស្ថានសួគ៌ តែងតែ​ឃើញ​ព្រះភក្ត្រ​របស់​ព្រះ​បិតា​ខ្ញុំ​ដែល​គង់នៅ​ស្ថានសួគ៌​ជានិច្ច​។


ដូចគ្នាដែរ ការ​ដែល​ម្នាក់​ក្នុង​អ្នកតូច​ទាំងនេះ​ត្រូវ​វិនាស មិនមែន​ជា​បំណង​ព្រះហឫទ័យ​របស់​ព្រះ​បិតា​របស់អ្នករាល់គ្នាដែល​គង់នៅ​ស្ថានសួគ៌​ទេ​។


ពេលនោះ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“នៅ​យប់​នេះ អ្នក​ទាំងអស់គ្នា​នឹង​ជំពប់ដួល​ដោយសារតែ​ខ្ញុំ ដ្បិត​មាន​សរសេរ​ទុកមក​ថា​: ‘យើង​នឹង​ប្រហារ​អ្នកគង្វាល ហើយ​ហ្វូង​ចៀម​នឹង​ត្រូវបាន​កម្ចាត់កម្ចាយ’​។


យ៉ាងណាមិញ ការ​ទាំងអស់​នេះ​កើតឡើង ដើម្បីឲ្យ​គម្ពីរ​របស់​បណ្ដា​ព្យាការី​ត្រូវបាន​បំពេញឲ្យសម្រេច”។ ពេលនោះ សិស្ស​ទាំងអស់គ្នា​បោះបង់​ព្រះអង្គ​ចោល ហើយក៏​រត់គេច​ទៅ​។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖“អ្នក​ទាំងអស់គ្នា​នឹង​ជំពប់ដួល​ដ្បិត​មាន​សរសេរ​ទុកមក​ថា​: ‘យើង​នឹង​ប្រហារ​អ្នកគង្វាល ហើយ​ហ្វូង​ចៀម​នឹង​ត្រូវបាន​កម្ចាត់កម្ចាយ’។


ពេលនោះ សិស្ស​ទាំងអស់គ្នា​បោះបង់​ព្រះអង្គ​ចោល ហើយក៏​រត់គេច​ទៅ​។


ហ្វូង​តូច​អើយ កុំ​ខ្លាច​ឡើយ ដ្បិត​ព្រះ​បិតា​របស់អ្នករាល់គ្នា​សព្វព្រះហឫទ័យ​ប្រទាន​អាណាចក្ររបស់ព្រះអង្គ​ដល់​អ្នករាល់គ្នា​ហើយ​។


ជាការប្រសើរជាង​សម្រាប់​អ្នកនោះ ប្រសិនបើ​ព្យួរ​ត្បាល់កិនដ៏ធំនឹង​ក​របស់​គាត់ ហើយ​ទម្លាក់​ទៅក្នុង​សមុទ្រ ជាជាង​ឲ្យ​គាត់​បាន​ធ្វើឲ្យ​ម្នាក់​ក្នុង​អ្នកតូច​ទាំងនេះ​ជំពប់ដួល​។


នៅ​ថ្ងៃបន្ទាប់ យ៉ូហាន​ឃើញ​ព្រះយេស៊ូវ​យាង​មករក​គាត់ គាត់​ក៏​និយាយថា​៖ “មើល៍! កូនចៀម​នៃ​ព្រះ​ដែល​យក​បាប​របស់​ពិភពលោក​ចេញ​!


ខ្ញុំ និង​ព្រះ​បិតា គឺ​អង្គ​មួយ”។


ប៉ុន្តែ​ប្រសិនបើ​ខ្ញុំ​ធ្វើ ទោះបីជា​អ្នករាល់គ្នា​មិន​ជឿ​ខ្ញុំ​ក៏ដោយ ក៏​ចូរ​ជឿ​កិច្ចការ​ទាំងនោះ​ចុះ ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ដឹង ហើយ​យល់ថា ព្រះ​បិតា​នៅក្នុង​ខ្ញុំ ហើយខ្ញុំក៏​នៅក្នុង​ព្រះ​បិតាដែរ”។


“កុំឲ្យ​ចិត្ត​របស់អ្នករាល់គ្នា​មានអំពល់​ឡើយ ចូរ​ជឿលើ​ព្រះ ហើយ​ជឿលើ​ខ្ញុំ​ដែរ​។


ព្រះយេស៊ូវ​មានបន្ទូល​តប​ថា​៖“ប្រសិនបើ​អ្នកណា​ស្រឡាញ់​ខ្ញុំ អ្នកនោះ​នឹង​កាន់តាម​ពាក្យ​របស់ខ្ញុំ​។ ព្រះ​បិតា​របស់ខ្ញុំ​នឹង​ស្រឡាញ់​អ្នកនោះ ហើយ​យើង​នឹង​មករក​អ្នកនោះ រួច​តាំង​លំនៅ​ជាមួយ​អ្នកនោះ​។


អ្វីៗ​ទាំងអស់​ដែល​ព្រះ​បិតា​មាន​ជា​របស់ខ្ញុំ​។ ហេតុនេះហើយបានជា​ខ្ញុំ​និយាយ​ថា ព្រះវិញ្ញាណ​នឹង​ទទួល​អ្វី​ដែល​ជា​របស់ខ្ញុំ ហើយ​ថ្លែង​ដល់​អ្នករាល់គ្នា​។


មើល៍! ពេលវេលា​នឹង​មក គឺ​បាន​មក​ដល់​ហើយ ដែល​អ្នករាល់គ្នា​នឹង​ត្រូវបាន​កម្ចាត់កម្ចាយ ម្នាក់ៗ​ទៅ​កន្លែង​របស់ខ្លួន ហើយ​ទុក​ខ្ញុំ​ចោល​តែម្នាក់ឯង​។ តាមពិត ខ្ញុំ​មិន​នៅ​តែម្នាក់ឯង​ទេ ពីព្រោះ​ព្រះ​បិតា​គង់នៅ​ជាមួយ​ខ្ញុំ​។


ដើម្បីឲ្យ​មនុស្ស​ទាំងអស់​គោរពកោតខ្លាច​ព្រះបុត្រា ដូចដែល​គោរពកោតខ្លាច​ព្រះ​បិតា​ដែរ​។ អ្នក​ដែល​មិន​គោរពកោតខ្លាច​ព្រះបុត្រា ក៏​មិន​គោរពកោតខ្លាច​ព្រះ​បិតា​ដែល​ចាត់​ព្រះបុត្រា​ឲ្យមក​ដែរ​។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា មុន​អ័ប្រាហាំ​បាន​កើតមក គឺ​មាន​ខ្ញុំ​ហើយ”។


ព្រះអង្គនេះ​ហើយ ដែល​ត្រូវគេ​បញ្ជូនទៅ តាម​គម្រោង​ដែល​មាន​កំណត់​ទុក និង​ការជ្រាបជាមុន​របស់​ព្រះ​; អ្នករាល់គ្នា​បាន​សម្លាប់​ដោយ​ឆ្កាង​ព្រះអង្គ តាមរយៈ​ដៃ​របស់​មនុស្សឥតច្បាប់​។


ព្រះអម្ចាស់យេស៊ូវ​ត្រូវបាន​ប្រគល់​ទៅ ដោយសារតែ​ការបំពាន​របស់យើង​; ព្រះអង្គ​ត្រូវបាន​លើកឲ្យរស់ឡើងវិញ ដើម្បីឲ្យ​យើង​ត្រូវបាន​រាប់ជាសុចរិត​៕


ព្រះអង្គ​ដែល​មិន​បាន​សំចៃទុក​សូម្បីតែ​ព្រះបុត្រា​របស់អង្គទ្រង់ គឺ​ប្រគល់​ព្រះបុត្រា​សម្រាប់​យើង​ទាំងអស់គ្នា​វិញ តើ​ព្រះអង្គ​នឹង​មិន​ប្រទាន​អ្វីៗ​ទាំងអស់​ដល់​យើង ជាមួយ​ព្រះបុត្រា​ទេ​ឬ​?


ព្រះ​បាន​ធ្វើឲ្យ​ព្រះអង្គ​ដែល​មិន​ស្គាល់​បាប ទៅជា​តួ​បាប​ជំនួស​យើង ដើម្បីឲ្យ​យើង​បាន​ក្លាយជា​សេចក្ដីសុចរិត​របស់​ព្រះ នៅក្នុង​ព្រះអង្គ​៕


ព្រះ​គ្រីស្ទ​បាន​ប្រោសលោះ​យើង​ពី​បណ្ដាសា​នៃ​ក្រឹត្យវិន័យ ដោយ​ព្រះអង្គ​ត្រូវ​បណ្ដាសា​ជំនួស​យើង ដ្បិត​មាន​សរសេរ​ទុកមក​ថា​:“អស់អ្នក​ដែល​ត្រូវបាន​ព្យួរ​នៅលើ​ឈើ ត្រូវ​បណ្ដាសា​ហើយ”។


ទោះបីជា​ព្រះអង្គ​មាន​សណ្ឋាន​ជា​ព្រះ​ក៏ដោយ ក៏​ព្រះអង្គ​មិន​បាន​ចាត់ទុកថា​ភាព​ស្មើ​នឹង​ព្រះ​ជា​អ្វីដែលត្រូវកាន់ជាប់រហូត​នោះ​ឡើយ


សូមឲ្យ​ព្រះ​នៃ​សេចក្ដីសុខសាន្ត ដែល​ប្រោស​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង ជា​អ្នកគង្វាល​ដ៏ធំឧត្ដម​នៃ​ហ្វូង​ចៀម ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ ដោយ​ព្រះលោហិត​នៃ​សម្ពន្ធមេត្រី​ដ៏អស់កល្បជានិច្ច


ដ្បិត​ព្រះ​គ្រីស្ទ​បាន​រងទុក្ខ​ម្ដង​ដើម្បី​ប្រោសលោះ​បាប គឺ​អ្នក​សុចរិត​បាន​ជំនួស​អ្នក​ទុច្ចរិត ដើម្បីឲ្យ​ព្រះអង្គ​នាំ​អ្នករាល់គ្នា​ទៅ​ឯ​ព្រះ​។ ព្រះគ្រីស្ទ​ត្រូវគេ​ធ្វើគុត​ខាងសាច់ឈាម ប៉ុន្តែ​មានព្រះជន្ម​រស់ឡើងវិញ​ខាងវិញ្ញាណ​។


ធ្វើដូច្នេះ កាលណា​មេអ្នកគង្វាល​លេចមក អ្នករាល់គ្នា​នឹង​ទទួល​មកុដ​នៃ​សិរីរុងរឿង​ដែល​មិនចេះរលាយបាត់​។


ព្រះអង្គផ្ទាល់​ជា​យញ្ញបូជាលួងព្រះហឫទ័យ​សម្រាប់​បាប​របស់យើង មិនគ្រាន់តែ​សម្រាប់​យើង​ប៉ុណ្ណោះទេ គឺ​ថែមទាំង​សម្រាប់​ពិភពលោក​ទាំងមូល​ទៀតផង​។


ពោលថា​៖“អ្វីដែល​អ្នក​ឃើញ ចូរ​សរសេរ​ក្នុង​ក្រាំង​មួយ ហើយ​ផ្ញើទៅ​ក្រុមជំនុំ​ទាំង​ប្រាំពីរ​គឺ​អេភេសូរ ស្មឺណា ពើកាម៉ុស ធាទេរ៉ា សើដេស ភីឡាដិលភា និង​ឡៅឌីសេ”។


នៅពេល​ខ្ញុំ​បាន​ឃើញ​លោក ខ្ញុំ​ក៏​ដួល​នៅទៀប​ជើង​របស់​លោក​ដូច​មនុស្សស្លាប់ នោះ​លោក​ក៏​ដាក់​ដៃស្ដាំ​លើ​ខ្ញុំ ទាំង​និយាយថា​៖“កុំ​ខ្លាច​ឡើយ​! យើង​ជា​ដើម និង​ជា​ចុង


ព្រះអម្ចាស់​ដ៏ជា​ព្រះ មានបន្ទូលថា​៖ “យើង​ជា ‘អាលផា’ និង​ជា ‘អូមេកា’ ជា​ព្រះដ៏មានព្រះចេស្ដា ដែល​មាននៅ​សព្វថ្ងៃ មាននៅ​តាំងពីដើម ហើយ​ដែល​ត្រូវ​យាង​មក”។


រីឯ​អស់អ្នក​ដែល​រស់នៅ​លើ​ផែនដី​នឹង​ថ្វាយបង្គំ​វា គឺ​អស់អ្នក​ដែល​តាំងពី​កំណើត​នៃ​ពិភពលោក​មក គ្មាន​ឈ្មោះ​កត់ទុក​ក្នុង​បញ្ជី​ជីវិត​របស់​កូនចៀម​ដែល​ត្រូវគេ​សម្លាប់​។


យើង​នឹង​សម្លាប់​កូនចៅ​របស់​នាង​ដោយ​អាសន្នរោគ នោះ​ក្រុមជំនុំ​ទាំងអស់​នឹង​ដឹង​ថា យើង​ជា​អ្នក​ដែល​ស្ទង់មើល​គំនិត និង​ចិត្ត ហើយ​តបសង​អ្នករាល់គ្នា​តាម​អំពើ​រៀងៗខ្លួន​។


ព្រះអង្គ​មានបន្ទូល​នឹង​ខ្ញុំ​ទៀត​ថា​៖ “សម្រេច​ហើយ​! យើង​ជា ‘អាលផា’ និង​ជា ‘អូមេកា’ ជា​ដើមដំបូង និង​ជា​ទីបញ្ចប់​។ ចំពោះ​អ្នក​ដែល​ស្រេក យើង​នឹង​ឲ្យ​ទឹក​ពី​ប្រភពទឹក​នៃ​ជីវិត​ដោយ​ឥតគិតថ្លៃ​។


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos