Biblia Todo Logo
La Biblia Online

- Anuncios -




សាការី 11:6 - ព្រះគម្ពីរខ្មែរសាកល

6 ដ្បិត​នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​៖ “យើង​នឹង​មិន​ប្រណី​ដល់​ពួកអ្នកដែល​រស់នៅ​ទឹកដី​នេះ​ទៀត​ឡើយ​។ មើល៍! យើង​នឹង​ប្រគល់​ម្នាក់ៗ​ទៅក្នុង​កណ្ដាប់ដៃ​អ្នកជិតខាង​របស់ខ្លួន និង​ទៅក្នុង​កណ្ដាប់ដៃ​ស្ដេច​របស់ខ្លួន​! អ្នកទាំងនោះ​នឹង​វាយកម្ទេច​ទឹកដី​នេះ ហើយ​យើង​នឹង​មិន​រំដោះ​ពី​កណ្ដាប់ដៃ​របស់​អ្នកទាំងនោះ​ឡើយ”។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា "យើង​នឹង​មិន​ប្រណី​ពួក​អ្នក​នៅ​ក្នុង​ស្រុក​ទៀត​ឡើយ។ មើល៍! យើង​នឹង​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​អ្នក​ជិត​ខាង ហើយ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ស្តេច​របស់​ខ្លួន​ដែរ ពួក​នោះ​នឹង​វាយ​កម្ទេចទឹក​ដី ហើយ​យើង​ក៏​មិន​ប្រោស​ឲ្យ​រួច​ដែរ"»។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 យើង​ក៏​មិន​ត្រា​ប្រណី​ប្រជា‌ជន​នៅ​លើ​ផែនដី​ដែរ យើង​នឹង​ធ្វើ​ឲ្យ​មនុស្ស​ជិះ‌ជាន់​គ្នា​ទៅ​វិញ​ទៅ​មក យើង​នឹង​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ស្ដេច​របស់​ខ្លួន។ ពួក​គេ​នឹង​កម្ទេច​ស្រុក​ទេស តែ​យើង​នឹង​មិន​រំដោះ​នរណា​ម្នាក់​ឲ្យ​រួច​ឡើយ»។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​មិន​ប្រណី​ដល់​ពួក​អ្នក​នៅ​ក្នុង​ស្រុក​ទៀត​ឡើយ មើល អញ​នឹង​ប្រគល់​គ្រប់​ទាំង​ប្រុសៗ ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​អ្នក​ជិត​ខាង​ខ្លួន ហើយ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​របស់​ខ្លួន​ដែរ ពួក​ទាំង​នោះ​នឹង​វាយ​ស្រុក ហើយ​អញ​មិន​ព្រម​ប្រោស​ឲ្យ​រួច​ដែរ

Ver Capítulo Copiar

អាល់គីតាប

6 យើង​ក៏​មិន​ត្រា​ប្រណី​ប្រជា‌ជន​នៅ​លើ​ផែនដី​ដែរ យើង​នឹង​ធ្វើ​ឲ្យ​មនុស្ស​ជិះ‌ជាន់​គ្នា​ទៅ​វិញ​ទៅ​មក យើង​នឹង​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ស្ដេច​របស់​ខ្លួន។ ពួក​គេ​នឹង​កំទេច​ស្រុក​ទេស តែ​យើង​នឹង​មិន​រំដោះ​នរណា​ម្នាក់​ឲ្យ​រួច​ឡើយ»។

Ver Capítulo Copiar




សាការី 11:6
37 Referencias Cruzadas  

ឥឡូវនេះ ពួកដែល​ភ្លេច​ព្រះ​អើយ ចូរ​យល់ច្បាស់​នូវ​សេចក្ដីនេះ ក្រែងលោ​យើង​ហែក​ពួកអ្នក​ជាបំណែក ហើយ​គ្មានអ្នកណា​រំដោះឲ្យរួច​ឡើយ​។


កាលណា​មែក​របស់វា​ក្រៀមស្វិត គេ​បំបាក់​វា នោះ​ពួក​ស្រី​ៗ​នឹង​មក​យក​វា​បង្កាត់ភ្លើង​។ ដោយព្រោះ​ប្រជាជន​នេះ​គ្មាន​ការយល់ដឹង ដូច្នេះ​ព្រះសូនបង្កើត​របស់គេ​នឹង​មិន​អាណិតអាសូរ​ដល់​គេ​ឡើយ ព្រះអង្គដែល​សូន​គេ​ឡើង​នឹង​មិន​មេត្តា​ដល់​គេ​ឡើយ​។


ប្រជាជន​នឹង​ត្រូវបាន​សង្កត់សង្កិន គឺ​មនុស្ស​ម្នាក់​នឹង​ត្រូវបាន​សង្កត់សង្កិន​ដោយ​មនុស្ស​ម្នាក់​ទៀត ម្នាក់ៗ​នឹងត្រូវបានសង្កត់សង្កិន​ដោយ​អ្នកជិតខាង​របស់ខ្លួន​; ពួក​ក្មេង​ៗ​នឹង​ប្រព្រឹត្តយ៉ាងក្រអឺតក្រទម​ទាស់នឹង​ចាស់ៗ មនុស្ស​តូចទាប​នឹង​ប្រព្រឹត្តយ៉ាងក្រអឺតក្រទម​ទាស់នឹង​មនុស្ស​មានយសស័ក្ដិ​។


រួច​ខ្ញុំ​ក៏​កាច់​ឈើច្រត់​មួយទៀត​របស់ខ្ញុំ​ឈ្មោះ “សម្ពន្ធ” ដើម្បី​ផ្តាច់​ភាពជាបងប្អូន​រវាង​យូដា និង​អ៊ីស្រាអែល​។


អ្នកដែល​ទិញ​ពួកវា​នឹង​សម្លាប់​ពួកវា ក៏​ឥតទទួលទោស​; អ្នកដែល​លក់​ពួកវា​នឹង​ពោលថា​: ‘សូមឲ្យ​មានព្រះពរ​ដល់​ព្រះយេហូវ៉ា ពីព្រោះ​ខ្ញុំ​ក្លាយជាអ្នកមាន​!’។ សូម្បីតែ​ពួក​អ្នកគង្វាល​របស់ពួកវា​ក៏​មិន​ប្រណី​ដល់​ពួកវា​ដែរ”។


បន្ទាប់មក ខ្ញុំ​ពោលថា​៖ “អញ​នឹង​មិន​ឃ្វាល​ពួកឯង​ទៀតទេ​។ មួយណា​ត្រូវ​ងាប់ ឲ្យ​ងាប់​ទៅ មួយណា​ត្រូវ​វិនាស ឲ្យ​វិនាស​ទៅ ហើយ​មួយណា​ដែល​នៅសល់ ឲ្យ​ត្របាក់ស៊ី​សាច់​គ្នាទៅវិញទៅមក​ចុះ​!”។


នៅ​ថ្ងៃ​នោះ ចលាចល​យ៉ាងធំ​ពី​ព្រះយេហូវ៉ា​នឹង​កើតឡើង​ក្នុង​ពួកគេ បានជា​ម្នាក់ៗ​នឹង​ចាប់​អ្នកជិតខាង​របស់ខ្លួន​ត្រង់​ដៃ ហើយ​លើក​ដៃ​ទាស់នឹង​ដៃ​អ្នកជិតខាង​របស់ខ្លួន​។


ដ្បិត​មុន​គ្រានោះ គ្មាន​ថ្លៃឈ្នួល​សម្រាប់​មនុស្ស ក៏​គ្មាន​ថ្លៃឈ្នួល​សម្រាប់​សត្វស្រុក​ដែរ ហើយ​គ្មាន​សុវត្ថិភាព​ដល់​អ្នកដែល​ចេញទៅ ឬ​ដល់​អ្នកដែល​ចូលមក​ផង ដោយសារតែ​ពួក​បច្ចាមិត្ត ពីព្រោះ​យើង​បាន​ធ្វើឲ្យ​មនុស្ស​ទាំងអស់​ទាស់នឹង​គ្នាទៅវិញទៅមក​។


គាត់​នឹង​ធ្វើឲ្យ​ចិត្ត​របស់​ឪពុក​បែរមក​រក​កូន ហើយ​ធ្វើឲ្យ​ចិត្ត​របស់​កូន​បែរមក​រក​ឪពុក​វិញ ក្រែងលោ​យើង​មក​វាយកម្ទេច​ផែនដី​ដោយ​ការបំផ្លាញទាំងស្រុង”៕​:​៚


“បងប្អូន​នឹង​ប្រគល់​បងប្អូន​ឲ្យ​ទៅ​ស្លាប់ ឪពុក​នឹង​ប្រគល់​កូន​ឲ្យ​ទៅ​ស្លាប់ រីឯ​កូន​ៗ​នឹង​ក្រោកឡើងប្រឆាំងនឹង​ឪពុកម្ដាយ ហើយ​ធ្វើឲ្យ​ពួកគាត់​ត្រូវគេសម្លាប់​។


ដូច្នេះ ធ្វើឲ្យ​ស្ដេច​ខ្ញាល់​ទ្រង់​ក៏​ចាត់​កងទ័ព​ឲ្យទៅ​បំផ្លាញជីវិត​ឃាតករ​ទាំងនោះ ហើយ​ដុត​ទីក្រុង​របស់​ពួកគេ​ចោល​។


ពេលនោះ មនុស្ស​ជាច្រើន​នឹង​ត្រូវបាន​ធ្វើឲ្យជំពប់ដួល ពួកគេ​នឹង​ក្បត់​គ្នាទៅវិញទៅមក ហើយ​ស្អប់​គ្នាទៅវិញទៅមក​;


ពួកគេ​ស្រែកថា​៖ “កម្ចាត់​ទៅ​! កម្ចាត់​ទៅ​! ឆ្កាង​វា​ទៅ​!”។ ពីឡាត់​សួរថា​៖ “តើ​ឲ្យ​ខ្ញុំ​ឆ្កាង​ស្ដេច​របស់អ្នករាល់គ្នា​ឬ​?”។ ពួក​នាយកបូជាចារ្យ​តបថា​៖ “ក្រៅពី​សេសារ យើង​គ្មាន​ស្ដេច​ឡើយ​!”។


ថែមទាំង​រារាំង​យើង​មិន​ឲ្យ​ប្រកាស​ដល់​សាសន៍ដទៃ​ទៀត ដើម្បី​កុំ​ឲ្យ​សាសន៍ដទៃ​បាន​សង្គ្រោះ​ឡើយ​។ ដូច្នេះ ពួកគេ​តែងតែ​បំពេញ​បាប​របស់​ខ្លួន​ជានិច្ច ហើយ​នៅទីបំផុត ព្រះពិរោធ​បាន​ធ្លាក់មក​លើ​ពួកគេ​!


តើ​យើង​នឹង​គេចផុត​យ៉ាងដូចម្ដេច​បាន ប្រសិនបើ​យើង​ធ្វើព្រងើយ​នឹង​សេចក្ដីសង្គ្រោះ​ដ៏ធំយ៉ាងនេះ​? សេចក្ដីសង្គ្រោះនេះ​ត្រូវបាន​ប្រកាស​តាមរយៈ​ព្រះអម្ចាស់​ជាមុន ‍រួចមក​ត្រូវបាន​បញ្ជាក់​ដល់​យើង​តាមរយៈ​ពួក​អ្នក​ដែល​បាន​ឮ​។


ជាការពិត ការជំនុំជម្រះ​គ្មានសេចក្ដីមេត្តា​ចំពោះ​អ្នក​ដែល​មិន​សម្ដែង​សេចក្ដីមេត្តា​។ សេចក្ដីមេត្តា​តែងតែ​ឈ្នះ​លើ​ការជំនុំជម្រះ​។


Síguenos en:

Anuncios


Anuncios