សាការី 10:2 - ព្រះគម្ពីរខ្មែរសាកល2 ដ្បិតរូបព្រះប្រចាំត្រកូលពោលសេចក្ដីឥតប្រយោជន៍ ហើយពួកគ្រូទាយឃើញនិមិត្តមិនពិត; ពួកគេប្រាប់យល់សប្តិឥតខ្លឹមសារ ក៏ផ្ដល់ការលួងលោមឥតប្រយោជន៍។ ហេតុនេះហើយបានជាគេដើរសាត់អណ្ដែតដូចហ្វូងចៀម គេរងទុក្ខដោយព្រោះគ្មានអ្នកគង្វាល។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ដ្បិតថេរ៉ាភីម ទាំងប៉ុន្មាន បានពោលជាសេចក្ដីឥតប្រយោជន៍ ហើយពួកគ្រូថ្លែងទំនាយបានឃើញសេចក្ដីភូតភរ ឯសប្តិក៏សម្ដែងជាសេចក្ដីកំភូត ក៏កម្សាន្តចិត្តដោយសេចក្ដីឥតប្រយោជន៍ដែរ ហេតុនោះបានជាគេដើរតាមផ្លូវ របស់ខ្លួនដូចជាហ្វូងចៀម គេរងទុក្ខដោយព្រោះគ្មានគង្វាល។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 រីឯរូបព្រះក្លែងក្លាយ ដែលអ្នករាល់គ្នាទៅសាកសួរ ផ្ដល់តែចម្លើយបោកបញ្ឆោតប៉ុណ្ណោះ ពួកហោរាថ្លែងអំពីនិមិត្តហេតុក្លែងក្លាយ សុបិននិមិត្តរបស់ពួកគេសុទ្ធតែគ្មានខ្លឹមសារ ពាក្យលើកទឹកចិត្តរបស់ពួកគេ ក៏ឥតបានការដែរ។ ហេតុនេះហើយបានជាប្រជាជនត្រូវវេទនា វង្វេងខ្ចាត់ខ្ចាយដូចហ្វូងចៀមគ្មានគង្វាល។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ពីព្រោះរូបព្រះទាំងប៉ុន្មានបានពោលជាសេចក្ដីឥតប្រយោជន៍ ហើយពួកគ្រូទាយបានឃើញសេចក្ដីភូតភរ ឯសប្តិក៏សំដែងជាសេចក្ដីកំភូត ក៏កំសាន្តចិត្តដោយសេចក្ដីឥតប្រយោជន៍ដែរ ហេតុនោះបានជាគេដើរតាមផ្លូវរបស់ខ្លួនដូចជាហ្វូងចៀម គេរងទុក្ខដោយព្រោះគ្មានអ្នកគង្វាល Ver Capítuloអាល់គីតាប2 រីឯរូបព្រះក្លែងក្លាយ ដែលអ្នករាល់គ្នាទៅសាកសួរ ផ្ដល់តែចម្លើយបោកបញ្ឆោតប៉ុណ្ណោះ ពួកហោរាថ្លែងអំពីនិមិត្តហេតុក្លែងក្លាយ សុបិននិមិត្តរបស់ពួកគេសុទ្ធតែគ្មានខ្លឹមសារ ពាក្យលើកទឹកចិត្តរបស់ពួកគេ ក៏ឥតបានការដែរ។ ហេតុនេះហើយបានជាប្រជាជនត្រូវវេទនា វង្វេងខ្ចាត់ខ្ចាយដូចហ្វូងចៀម គ្មានអ្នកគង្វាល។ Ver Capítulo |