Biblia Todo Logo
La Biblia Online

- Anuncios -




សាការី 1:12 - ព្រះគម្ពីរខ្មែរសាកល

12 ទូតសួគ៌​របស់​ព្រះយេហូវ៉ា​ក៏​ពោល​ថា​៖ “ព្រះយេហូវ៉ា​នៃ​ពលបរិវារ​អើយ តើ​ព្រះអង្គ​មិន​អាណិតមេត្តា​ដល់​យេរូសាឡិម និង​ទីក្រុង​ទាំងឡាយ​នៃ​យូដា ដែល​ព្រះអង្គ​បាន​ព្រះពិរោធ​អស់រយៈពេល​ចិតសិប​ឆ្នាំ​មកហើយនោះ ដល់ពេលណា​ទៀត​?”។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ពេល​នោះ ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​ពោល​ឡើង​ថា៖ «ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​អើយ តើ​ដល់​កាល​ណា​បាន​ព្រះ‌អង្គ​អាណិត​មេត្តា​ដល់​ក្រុង​យេរូ‌សាឡិម និង​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អង្គ​បាន​គ្នាន់‌ក្នាញ់​នឹង​គេ​អស់​ចិត​សិប​ឆ្នាំ​ហើយ​នេះ?»

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ពេល​នោះ ទេវតា​របស់​ព្រះ‌អម្ចាស់​ពោល​ឡើង​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល តើ​ដល់​ពេល​ណា​ទើប​ព្រះអង្គ​អាណិត​មេត្តា​ក្រុង​យេរូ‌សាឡឹម និង​ក្រុង​ឯ​ទៀតៗ​ក្នុង​ស្រុក​យូដា? ព្រះអង្គ​ខ្ញាល់​នឹង​ក្រុង​ទាំង​នេះ​អស់​រយៈ​ពេល​ចិត‌សិប​ឆ្នាំ​ហើយ»។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 បន្ទាប់​នោះ ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​ពោល​ឡើង​ថា ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​អើយ តើ​ដល់​កាល​ណា​បាន​ទ្រង់​អាណិត​មេត្តា​ដល់​ក្រុង​យេរូ‌សាឡិម នឹង​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​គ្នាន់‌ក្នាញ់​នឹង​គេ​អស់​៧០​ឆ្នាំ​ហើយ​នេះ

Ver Capítulo Copiar

អាល់គីតាប

12 ពេល​នោះ ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​ពោល​ឡើង​ថា៖ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ! តើ​ដល់​ពេល​ណា​ទើប​ទ្រង់​អាណិត​មេត្តា​ក្រុង​យេរូ‌សាឡឹម និង​ក្រុង​ឯ​ទៀតៗ​ក្នុង​ស្រុក​យូដា? ទ្រង់​ខឹង​នឹង​ក្រុង​ទាំង​នេះ​អស់​រយៈ​ពេល​ចិត‌សិប​ឆ្នាំ​ហើយ»។

Ver Capítulo Copiar




សាការី 1:12
24 Referencias Cruzadas  

ដោយសារតែ​សេចក្ដីក្រេវក្រោធ និង​ព្រះពិរោធ​របស់ព្រះអង្គ​។ ប្រាកដមែន ព្រះអង្គ​បាន​លើក​ទូលបង្គំ​ឡើង ហើយ​បោះ​ទូលបង្គំ​ចោល​។


ព្រះអង្គ​នឹង​ក្រោកឡើង ហើយ​អាណិតមេត្តា​ស៊ីយ៉ូន ពីព្រោះ​ពេលវេលា​ដើម្បី​មេត្តា​ដល់​នាង គឺ​ពេលកំណត់​បាន​មក​ដល់​ហើយ​។


ឱ​ព្រះ​អើយ ព្រះអង្គ​ស្គាល់​ភាពល្ងង់​របស់ទូលបង្គំ ហើយ​កំហុស​របស់ទូលបង្គំ​ក៏​មិន​ត្រូវបាន​លាក់បាំង​ពី​ព្រះអង្គ​ដែរ​!


ឱ​ព្រះ​អើយ តើ​បច្ចាមិត្ត​នឹង​ត្មះតិះដៀល​ដល់ពេលណា​ទៀត​? តើ​ខ្មាំងសត្រូវ​នឹង​ប្រមាថ​ព្រះនាម​របស់ព្រះអង្គ​ជាដរាប​ឬ​?


ព្រះយេហូវ៉ា​អើយ តើ​ដល់ពេលណា​? តើ​ព្រះអង្គ​នឹង​ក្រេវក្រោធ​ជាដរាប​ឬ​? តើ​សេចក្ដីប្រច័ណ្ឌ​របស់ព្រះអង្គ​នឹង​នៅតែ​ឆេះ​ដូច​ភ្លើង​ឬ​?


ពេល​សម្រាប់​កាប់សម្លាប់ និង​ពេល​សម្រាប់​ព្យាបាល​; ពេល​សម្រាប់​រំលំ និង​ពេល​សម្រាប់​សាងសង់​;


យើង​បាន​ខឹង​នឹង​ប្រជារាស្ត្រ​របស់យើង ក៏​បាន​បន្ទាបបន្ថោក​មរតក​របស់យើង ព្រមទាំង​ប្រគល់​ពួកគេ​ទៅក្នុង​កណ្ដាប់ដៃ​របស់អ្នក​។ ប៉ុន្តែ​អ្នក​មិន​បាន​បង្ហាញ​សេចក្ដីមេត្តា​ដល់​ពួកគេ​ទេ ក៏​បាន​ធ្វើឲ្យ​នឹម​របស់អ្នក​ធ្ងន់​ក្រៃលែង​លើ​មនុស្ស​ចំណាស់​ផង​។


នៅក្នុង​គ្រប់ទាំង​ទុក្ខវេទនា​របស់ពួកគេ ព្រះអង្គ​ក៏​រងទុក្ខវេទនា​ដែរ ហើយ​ទូតសួគ៌​ដែល​នៅចំពោះ​ព្រះអង្គ បាន​សង្គ្រោះ​ពួកគេ​។ ព្រះអង្គ​បាន​ប្រោសលោះ​ពួកគេ​ដោយ​សេចក្ដីស្រឡាញ់ និង​ដោយ​ព្រះហឫទ័យអាណិតអាសូរ​របស់ព្រះអង្គ ព្រះអង្គ​បាន​លើក​ពួកគេ ក៏​បី​ពួកគេ​ក្នុង​អស់ទាំង​ថ្ងៃ​ពីបុរាណ​។


មាន​ម្នាក់​និយាយ​នឹង​មនុស្ស​ស្លៀកពាក់​ក្រណាត់ផាឌិប ដែល​នៅ​លើ​ទឹក​ទន្លេ​នោះ​ថា​៖ “តើ​រហូតដល់​ពេលណា ទើបជា​ចុងបញ្ចប់​នៃ​កិច្ចការដ៏អស្ចារ្យ​ទាំងនេះ​?”។


គឺ​នៅ​ឆ្នាំ​ដំបូង​នៃ​រជ្ជកាល​របស់ទ្រង់ ខ្ញុំ ដានីយ៉ែល បាន​ចាប់ភ្លឹក​ក្នុង​គម្ពីរ តាម​ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​ដែល​មក​ដល់​ព្យាការី​យេរេមា អំពី​ចំនួន​ឆ្នាំ​ដែល​ការហិនវិនាស​នៃ​យេរូសាឡិម​ត្រូវបាន​បំពេញឲ្យសម្រេច គឺ​ចិតសិប​ឆ្នាំ​។


ខ្ញុំ​បាន​សង្កេតមើល​នៅ​ពេលយប់ នោះ​មើល៍! មាន​បុរស​ម្នាក់​ជិះ​សេះ​សម្បុរក្រហម ឈរ​នៅកណ្ដាលចំណោម​ដើមមឺថល​ដែល​នៅក្នុង​ជ្រលងភ្នំ ហើយ​ខាងក្រោយ​អ្នកនោះ​មាន​សេះ​សម្បុរក្រហម សម្បុរត្នោត និង​សម្បុរស​។


“ចូរ​ប្រាប់​ប្រជាជន​ទាំងអស់​នៃ​ទឹកដី​នេះ និង​ពួក​បូជាចារ្យ​ថា​: ‘កាល​អ្នករាល់គ្នា​បាន​តមអាហារ ហើយ​កាន់ទុក្ខ​នៅ​ខែ​ទីប្រាំ និង​ខែ​ទីប្រាំពីរ អស់រយៈពេល​ចិតសិប​ឆ្នាំ​នេះ តើ​អ្នករាល់គ្នា​ពិតជាតមអាហារ​សម្រាប់​យើង​ឬ​?


ដោយហេតុនេះ ព្រះអង្គ​អាច​សង្គ្រោះ​ពួក​អ្នក​ដែល​ចូលមកជិត​ព្រះ​តាមរយៈ​ព្រះអង្គ​បាន​យ៉ាងពេញលេញ ពីព្រោះ​ព្រះអង្គ​មានព្រះជន្មរស់​ជារៀងរហូត ដើម្បី​ទូលអង្វរ​ជំនួស​ពួកគេ​។


ពួកគេ​ស្រែកឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង​ថា​៖ “ព្រះអម្ចាស់​ដ៏វិសុទ្ធ និង​ពិតត្រង់​អើយ​! តើ​ព្រះអង្គ​មិន​ជំនុំជម្រះ និង​រកយុត្តិធម៌​ឲ្យ​ឈាម​របស់យើងខ្ញុំ ទាស់នឹង​អ្នក​ដែល​រស់នៅ​លើ​ផែនដី ដល់ពេលណា​?”។


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos