Biblia Todo Logo
La Biblia Online

- Anuncios -




លោកុ‌ប្បត្តិ 6:6 - ព្រះគម្ពីរខ្មែរសាកល

6 ព្រះយេហូវ៉ា​ទ្រង់​ស្ដាយ​ដែល​បាន​បង្កើត​មនុស្ស​នៅលើ​ផែនដី ព្រមទាំង​ព្រួយ​ព្រះហឫទ័យ​ផង​។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ព្រះ‌យេហូវ៉ា​ស្តាយ​ដោយ​បាន​បង្កើត​មនុស្ស​មក​នៅ​លើ​ផែន‌ដី ហើយ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​ព្រួយ។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ព្រះ‌អម្ចាស់​នឹក​ស្ដាយ​ដោយ​បាន​បង្កើត​មនុស្ស​មក​លើ​ផែនដី​នេះ ហើយ​ព្រះអង្គ​ព្រួយ​ព្រះ‌ហឫទ័យ។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ស្តាយ ដោយ​បាន​បង្កើត​មនុស្ស​មក​នៅ​លើ​ផែនដី ហើយ​ទ្រង់​មាន​ព្រះ‌ហឫទ័យ​ព្រួយ

Ver Capítulo Copiar

អាល់គីតាប

6 អុលឡោះ‌តាអាឡា​នឹក​ស្តាយ ដោយ​បាន​បង្កើត​មនុស្ស​មក​លើ​ផែនដី​នេះ ហើយ​ទ្រង់​ព្រួយ​ចិត្ត។

Ver Capítulo Copiar




លោកុ‌ប្បត្តិ 6:6
34 Referencias Cruzadas  

ដូច្នេះ ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “យើង​នឹង​លុប​មនុស្ស​ដែល​យើង​បាន​និម្មិតបង្កើត ចេញ​ពី​ផ្ទៃ​ផែនដី គឺ​ចាប់ពី​មនុស្ស រហូតដល់​សត្វស្រុក សត្វលូនវារ និង​បក្សាបក្សីនៅលើអាកាស ដ្បិត​យើង​ស្ដាយ​ដែល​បាន​បង្កើត​ពួកគេ”។


ហើយ​ដោយយល់ដល់​ពួកគាត់ ព្រះអង្គ​ទ្រង់​នឹកចាំ​សម្ពន្ធមេត្រី​របស់ព្រះអង្គ ក៏​ប្ដូរព្រះហឫទ័យ​ស្របតាម​ភាពបរិបូរ​នៃ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ


ព្រះយេហូវ៉ា​បាន​ស្បថ ហើយ​មិន​ប្ដូរព្រះហឫទ័យ​ឡើយ ថា​៖ “អ្នក​ជា​បូជាចារ្យ​ជារៀងរហូត ក្នុង​លំដាប់ថ្នាក់​របស់​ម៉ិលគីស្សាដែក”។


ទូលបង្គំ​មើលទៅ​ពួកមនុស្ស​ក្បត់ ទាំង​ស្អប់ខ្ពើម ពីព្រោះ​ពួកគេ​មិន​កាន់តាម​ព្រះបន្ទូល​របស់ព្រះអង្គ​ឡើយ​។


ពួកគាត់​បះបោរ​នឹង​ព្រះអង្គ​នៅ​ទីរហោស្ថាន ហើយ​ធ្វើឲ្យ​ព្រះអង្គ​ព្រួយព្រះហឫទ័យ​នៅ​ទីហួតហែង​ញឹកញាប់យ៉ាងណាហ្ន៎​!


ឱបើ​ប្រជារាស្ត្រ​របស់យើង​ស្ដាប់តាម​យើង ហើយ​អ៊ីស្រាអែល​ដើរតាម​មាគ៌ា​របស់យើង​ទៅអេះ!


យើង​ស្អប់ខ្ពើម​ជំនាន់​នោះ​អស់រយៈពេល​សែសិប​ឆ្នាំ ហើយ​ពោលថា​: ‘ពួកគេ​ជា​ប្រជារាស្ត្រ​ដែល​មាន​ចិត្ត​វង្វេង ពួកគេ​មិន​បាន​ស្គាល់​មាគ៌ា​របស់យើង​សោះ’


ឱបើ​អ្នក​យកចិត្តទុកដាក់​នឹង​សេចក្ដីបង្គាប់​របស់យើង​ទៅអេះ! នោះ​សេចក្ដីសុខសាន្ត​របស់អ្នក​នឹង​បាន​ដូចជា​ទន្លេ សេចក្ដីសុចរិត​របស់អ្នក​នឹង​បាន​ដូចជា​រលក​សមុទ្រ


ប៉ុន្តែ​ពួកគេ​បាន​បះបោរ ហើយ​ធ្វើឲ្យ​ព្រះវិញ្ញាណដ៏វិសុទ្ធ​របស់ព្រះអង្គ​ព្រួយព្រះហឫទ័យ ដូច្នេះ​ព្រះអង្គ​បាន​ត្រឡប់ជា​សត្រូវ​ដល់​ពួកគេ គឺ​អង្គទ្រង់ផ្ទាល់​បាន​ច្បាំង​នឹង​ពួកគេ​។


ដ្បិត​យើង​ជា​យេហូវ៉ា យើង​មិន​ប្រែប្រួល​ទេ ដូច្នេះ​កូនចៅ​យ៉ាកុប​អើយ អ្នករាល់គ្នា​មិន​វិនាស​ឡើយ”។


ដ្បិត​អំណោយទាន និង​ការត្រាស់ហៅ​របស់​ព្រះ​មិនអាចដកហូតវិញបានឡើយ​។


កុំ​ធ្វើឲ្យ​ព្រះវិញ្ញាណដ៏វិសុទ្ធ​របស់​ព្រះ​ព្រួយព្រះទ័យ​ឡើយ ដ្បិត​អ្នករាល់គ្នា​ត្រូវបាន​បោះត្រា​ដោយ​ព្រះវិញ្ញាណ​ទុកសម្រាប់​ថ្ងៃ​នៃ​ការប្រោសលោះ​។


ដូច្នេះ យើង​បាន​ខឹង​នឹង​ជំនាន់​នោះ ហើយ​ពោលថា​: ‘ចិត្ត​ពួកគេ​តែងតែ​វង្វេង​ជានិច្ច ពួកគេ​មិន​ស្គាល់​មាគ៌ា​របស់យើង​សោះ’


តើ​ព្រះ​ទ្រង់​ព្រះពិរោធ​នឹង​នរណា​អស់រយៈពេល​សែសិប​ឆ្នាំ​? មិនមែន​ជា​ពួក​អ្នក​ដែល​បាន​ប្រព្រឹត្តបាប ដែល​សាកសព​ពួកគេ​បាន​ដួល​នៅ​ទីរហោស្ថាន​ទេ​ឬ​?


គ្រប់ទាំង​ជំនូន​ដ៏ល្អ និង​អស់ទាំង​អំណោយទាន​ដ៏គ្រប់លក្ខណ៍ សុទ្ធតែមក​ពីខាងលើ គឺ​ចុះមក​ពី​ព្រះ​បិតា​នៃ​ពន្លឺ​; ចំពោះ​ព្រះអង្គ​គ្មាន​ការផ្លាស់ប្ដូរ ឬ​ស្រមោល​នៃ​ការប្រែប្រួល​ឡើយ​។


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos