Biblia Todo Logo
La Biblia Online

- Anuncios -




លោកុ‌ប្បត្តិ 50:10 - ព្រះគម្ពីរខ្មែរសាកល

10 នៅពេល​ពួកគេ​មកដល់​លានបោកស្រូវនៃអ័ថាត់ ដែល​នៅ​ខាងនាយ​ទន្លេយ័រដាន់ ពួកគេ​ក៏​យំសោក​នៅ​ទីនោះ ទាំង​ទួញសោក​យ៉ាងខ្លាំង និង​ខ្លោចផ្សា​ណាស់ ហើយ​យ៉ូសែប​ក៏​កាន់ទុក្ខ​ចំពោះ​ឪពុក​របស់គាត់​ប្រាំពីរ​ថ្ងៃ​។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 កាល​គេ​បាន​មក​ដល់​លាន​ស្រូវ​របស់​អ័ថាត់ ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់ គេ​ទួញ​សោក​ជា​ខ្លាំង​នៅ​ទី​នោះ ហើយ​លោក​យ៉ូសែប​ប្រារព្ធ​ពិធី​កាន់​ទុក្ខ​ឪពុក​អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 លុះ​មក​ដល់​កន្លែង​មួយ​ឈ្មោះ​អថាត់ ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់ គេ​ក៏​បាន​ធ្វើ​ពិធី​បុណ្យ​បញ្ចុះ​សព​យ៉ាង​មហោ‌ឡារិក​បំផុត។ លោក​យ៉ូសែប​រំឭក​គុណ​ឪពុក ដោយ​កាន់​ទុក្ខ​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 គេ​ទៅ​ដល់​លាន​ស្រូវ​របស់​អ័ថាត់ ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់ នៅ​ទី​នោះ គេ​ទួញ​ទំនួញ​ជា​ខ្លាំង ហើយ​យ៉ូសែប​ក៏​កាន់​ទុក្ខ​នឹង​ឪពុក​អស់​៧​ថ្ងៃ

Ver Capítulo Copiar

អាល់គីតាប

10 លុះ​មក​ដល់​កន្លែង​មួយ​ឈ្មោះ អថាត់ ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់ គេ​ក៏​បាន​ធ្វើ​ពិធី​បុណ្យ​បញ្ចុះ​សព​យ៉ាង​មហោ‌ឡារិក​បំផុត។ យូសុះ​រំលឹក​គុណ​ឪពុក ដោយ​កាន់​ទុក្ខ​អស់​រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ។

Ver Capítulo Copiar




លោកុ‌ប្បត្តិ 50:10
16 Referencias Cruzadas  

អេសាវ​ក៏​ចងគំនុំ​នឹង​យ៉ាកុប ព្រោះតែ​ពរ​ដែល​ឪពុក​របស់គាត់​បាន​ឲ្យពរ​យ៉ាកុប​។ អេសាវ​និយាយ​នឹង​ខ្លួនឯង​ថា​៖ “ថ្ងៃ​នៃ​ការកាន់ទុក្ខ​របស់​ឪពុក​អញ​ជិតមកដល់​ហើយ ពេលនោះ​អញ​នឹង​សម្លាប់​យ៉ាកុប​ប្អូនប្រុស​របស់អញ”។


កាល​ជនជាតិកាណាន​ដែល​រស់នៅ​ស្រុក​នោះ​ឃើញ​ការកាន់ទុក្ខ​នៅ​លានបោកស្រូវនៃអ័ថាត់ ពួកគេ​ក៏​និយាយថា​៖ “នេះ​ជា​ការកាន់ទុក្ខ​ដ៏ខ្លោចផ្សា​របស់​ជនជាតិអេហ្ស៊ីប”។ ដោយហេតុនេះ គេ​ដាក់ឈ្មោះ​ទីនោះ​ថា អេបិល-មីសរ៉ែម ដែល​នៅ​ខាងនាយ​ទន្លេយ័រដាន់​។


ពួកគេ​ចំណាយពេល​សែសិប​ថ្ងៃ​សម្រាប់​កិច្ចការនេះ ដ្បិត​នោះ​ជាចំនួន​ថ្ងៃ​ដែល​ត្រូវ​ចំណាយ​ដើម្បី​អប់សព​។ ជនជាតិអេហ្ស៊ីប​បាន​យំស្រណោះ​គាត់​ចិតសិប​ថ្ងៃ​។


លុះ​ថ្ងៃ​កាន់ទុក្ខ​កន្លងផុតទៅ​ហើយ យ៉ូសែប​ក៏​និយាយ​នឹង​អ្នកដំណាក់​ផារ៉ោន​ថា​៖ “ឥឡូវនេះ ប្រសិនបើ​ខ្ញុំ​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ភ្នែក​របស់អស់លោក សូម​ទូល​ដល់​ព្រះកាណ៌​ផារ៉ោន​ថា​:


មាន​រទេះចម្បាំង និង​ទ័ពសេះ​ឡើងទៅ​ជាមួយ​គាត់​ដែរ ដូច្នេះ​វា​ជា​ក្បួនដង្ហែ​ធំ​ក្រៃលែង​។


គេ​ក៏​ខ្លាច​កន្លែងខ្ពស់ និង​គ្រោះថ្នាក់​នៅតាម​ផ្លូវ​; រីឯ​ដើមអាល់ម៉ុង​ក៏​ចេញផ្កា កណ្ដូប​ក៏​អូសខ្លួន ហើយ​ចំណង់​ក៏​រសាយ​ទៅ​; នេះគឺដោយសារ​មនុស្ស​នឹង​ទៅ​រក​លំនៅ​អស់កល្បជានិច្ច​របស់ខ្លួន នោះ​ពួកអ្នក​កាន់ទុក្ខ​នឹង​ដើរចុះឡើង​តាម​ផ្លូវតូច​;


មាន​មនុស្ស​ខ្លះ​ដែល​មាន​ជំនឿស៊ប់​បាន​បញ្ចុះ​ស្ទេផាន ហើយ​យំស្រណោះ​គាត់​យ៉ាងខ្លាំង​។


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos